ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Keisuke Honda ប​ដិ​សេ​ដ​ដឹកនាំ​ក្រុម​លី​គ​កំពូល​ឥ​ណ្ឌ​នេ​ស៊ី ក្រោយ​ចែកផ្លូវ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ឥណ្ឌូ​នេ​ស៊ី​ ៖ នាយក​ប្រតិបត្តិ​ក្លិប​បាល់ទាត់​នៃ​លី​គ​កំពូល​ឥ​ណ្ឌ​នេ​ស៊ី PSIS Semarang លោក Yoyok

ឥណ្ឌូ​នេ​ស៊ី​ ៖ នាយក​ប្រតិបត្តិ​ក្លិប​បាល់ទាត់​នៃ​លី​គ​កំពូល​ឥ​ណ្ឌ​នេ​ស៊ី PSIS Semarang លោក Yoyok Sukawi បាន​បញ្ជាក់​ថា​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda ត្រូវ​បា​នប​ដិ​សេ​ដ​ពី​ការ​ដឹកនាំ​មួយ​នេះ បន្ទាប់​ពី​លោក​បាន​ផុត​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក្រុម​ធំ​ពេល​បញ្ចប់​ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022​។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ឥ​ណ្ឌ​នេ​ស៊ី BOLASPORT លោក Yoyok Sukawi បាន​និយាយ​ពី​ទំនាក់ទំនង​រវាង​ក្លិប និង​លោក Keisuke Honda ថា​៖ «​វា​មិន​បាន​កើតឡើង​ទេ​ព្រោះ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ជាមួយ​លោក Honda នៅឡើយ​ទេ​។ លោក​Keisuke Honda មិន​បាន​ទទួល​សំណើរ​ពី​ក្លិប​របស់​លោក​ឡើយ តែ​លោក​មិន​អាច​ពន្យល់​ជា​សាធារណៈ​បាន​ទេ​»​។ លោក Yoyok Sukawi បន្ត​ថា លោក​មិន​អាច​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​នោះ​មិនមែន​ជា​រឿង​ការ​ចំណាយ​ក្នុង​នាំ​អតីត​វិ​រ​បុរស​ជប៉ុន​រូប​នេះ​មក​ទឹកដី​ឥណ្ឌូ​នេ​ស៊ី​ឡើយ​។ នេះ​ជា​ការ​លើក​ឡើង​នៅ​ពេល​ដែល​បាន​ជួប​ដោយ​អ្នក​សារព័ត៌មាន នៅ​កីឡដ្ឋាន Pakansari Stadium កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​។

Persatuan Sepak Bola Indonesia Semarang ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ដោយ PSIS គឺជា​ក្លិប​បាល់ទាត់​អាជីព​របស់​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​មូលដ្ឋាន​នៅ Semarang ជ្វា​កណ្តាល​។ PSIS លេង​ការ​ប្រកួត​ក្នុងផ្ទះ​របស់​ពួក​គេ​នៅ​កីឡដ្ឋាន Jatidiri ដែល​មាន​សមាសភាព​ដាក់​អ្នក​ទស្សនា​បាន ២៥,០០០​នាក់ ហើយ​បច្ចុប្បន្ន​ពួក​គេ​ប្រកួតប្រជែង​គ្នា​នៅ Liga 1 ដែល​ជាលី​គ​កំពូល​នៃ​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី​។

អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ Keisuke Honda ថ្វីបើ​កិច្ចសន្យា​លោក​សម្រាប់​ក្រុម​ធំ​កម្ពុជា ត្រូវ​បាន​បញ្ចប់​ត្រឹម​ប្រកួត ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ នៃ​ពានរង្វាន់​អាស៊ាន AFF Cup 2022 ក្ដី ប៉ុន្តែ​លោក នៅ​មាន​បេសកកម្ម​ចុង​ក្រោយ​ដឹកនាំ ក្រុម​យុវជន​អា​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រៀម​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​លើ​ទឹកដី​កម្ពុជា​ដែល​ចាប់ផ្ដើម​កំឡុង​ខែឧសភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ