ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ផ្តួល​ម៉ូតូ​ចោល រួច​រត់ឡើង​ជិះ​ម៉ូតូ​បុរស​ម្នាក់​ទៀត ក្រោយ​ស្ត្រី​ម្នាក់​តាម​ទាន់​ស្រែក​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​បាន​សម្រេច នៅ​ត្រង់​ចំណុច​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​បាន​សម្រេច នៅ​ត្រង់​ចំណុច​ខាង​មុខ​ភោជនីយដ្ឋាន «​ផាក​កាហ្វេ​» តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។ ក្រោយ​ពី​ឆក់​បាន​ហើយ ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដឹក​ជន​រង​គ្រោះ​ដេញ​តាម​ទាន់ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន​បាត់​ស្រមោល​នៅ​ខាងកើត​ផ្សារ​ទំនើប​មី​ត​ធោ​ន តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដើរ​ថ្មើរជើង​តែ​ម្នាក់ឯង​នៅ​លើ​ចិញ្ចើម​ផ្លូវ តាម​បណ្ដោយ​ផ្លូវ​២៧១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​មុខ​ភោជនីយដ្ឋាន «​ផាក​កាហ្វេ​» ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ និង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដៃ​របស់​ជន​រង​គ្រោះ ដែល​ជន​រង​គ្រោះ​កាន់​ក្តោប​នៅ​ខាង​មុខ​បាន​សម្រេច ហើយ​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​នោះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្គាល់​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​ជន​រង​គ្រោះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ រហូត​ដល់​ខាងកើត​ផ្សារ​ទំនើប «​មី​ត​ធោ​ន​» តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ហើយ​ជន​រង​គ្រោះ​ក៏​បាន​តាម​ទាន់​ជនសង្ស័យ នឹង​ត្រូវ​បាន​បុរស​ម្នាក់​ដែល​ជា​អ្នក​ដឹក​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ប្រវា​.​យ​ប្រតប់​ជាមួយ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជ្រុះ​កាបូប​របស់​ជន​រង​គ្រោះ និង​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់ឡើង​ជិះ​ម៉ូតូ​របស់​បក្សពួក​មួយ​គ្រឿង​ទៀត ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ បន្ទាប់​មក ជន​រង​គ្រោះ​ក៏​បាន​រើស​យក​កាបូប​មក​មើល ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​នៅ​ក្នុង​កាបូប​ត្រូវ​បាន​ជនសង្ស័យ​ដក​យក​ទៅ​បាត់​អស់​ទៅ​ហើយ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​អូ​បែក​ក្អម ក៏​បាន​ប្រគល់​ម៉ូតូ​ដែល​ជនសង្ស័យ​បន្សល់​ទុក​ទៅ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ