ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងដេករាងដឹងខ្លួន រាវរកតុក្កតាឱប បែរប៉ះចំសក់ក្បាលនិងពុកមាត់ លុះបញ្ចាំងទូរស័ព្ទ​មើលស្រែកផ្អើល​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់​អោយ​កម្លាំង​កងរាជ

​រាជធានីភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់​អោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ចូល​ទៅ​​សម្ងំដេក​ក្នុង​បន្ទប់​ជួល​របស់​នារី​ម្នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ នៅ​ចំនុច​បន្ទប់​ជួល​ជាន់​ទី​៣ ជិត​ច្រកចូល​វត្ត​ពោធិ៍​ញ្ញាណ ផ្លូវ​៣១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ សុខ វិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ស្រី ម៉ី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​កើតហេតុ តាម​បណ្ដោយ​ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ​ ។

តាម​សម្តី​នារី​រង​គ្រោះជា​ម្ចាស់​បន្ទប់ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បិទ​ភ្លើង​ចូល​សំ​រាន្ត​លង់​លក់ដូច​សព្វដង ដោយ​បាន​ចាក់​គន្លឹះទ្វារ​ត្រឹមត្រូវ លុះ​គាត់​ដេក​លង់លក់ទៅ​ហើយ​រាង​ដឹងខ្លួន ក៍បាន​ស្រ​វ៉ា​រក​តុក្កតា​មក​ឱប​ តែ​នៅ​ពេល​រាវរក​ទៅ​បាន​ប៉ះ​ក្បាល​ប៉ះ​សក់​ជនសង្ស័យ​ដេក​ទន្ទឹម​ជិត​គាត់ ហើយថែម​ទាំង​​មាន​ពុកមាត់​ទៀត ។ ពេល​នោះ គាត់​ក៍បាន​បើក​ទូរ​សព្ទ័​បញ្ចាំ​ង​មើល ក៍​ស្រាប់តែ​ឃើញ​បុរស​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់ដេក​ជិត​មិនដឹង​តាំងពី​​ពេល​ណា​នោះ​ទេ ទើប​ស្លន់ស្លោរ​ត់ទៅ​បើកទ្វារ​បន្ទប់​រត់​ចេញ​ក្រៅ ក៍​ត្រូវ​បុរស​រូប​នោះ​ដឹងខ្លួន ហើយ​ស្ទុះ​មក​ចាប់ដៃ​ថែម​ទៀត ធ្វើ​ឲ្យ​រូប​នាង​ជា​ជន​រង​គ្រោះ បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បន្ទប់​ក្បែរ​ចេញ​មក​ជនសង្ស័យ​រត់​ចុះ​មក​ជាន់​ក្រោម​រត់គេច​បាន​៥០០​ម៉ែត្រ ត្រូវ​អ្នក​ជិតខាង​នាំ​គ្នា​ឃាត់ខ្លួន បាន​ធ្វើការ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​តែ​ម្ដង​ទៅ ។

ដោយឡែក ​ខាង​ជនសង្ស័យ​វិញ​បាន​និយាយ​ថា រូបគេ​បាន​មក​ទី​នេះ​គឺ​មក​រក​ផ្ទះ​បងប្អូន​ឈ្មោះ​ភក្ដិ ហើយ​ស្មាន​តែ​បន្ទប់​ខាងលើ ជា​របស់​បងប្អូន ទើប​ចូល​ទៅ​ដេក​តែ​ម្តង​ទៅ ព្រោះ​ទ្វារ​បន្ទប់​អត់​មាន​ចាក់​គន្លឹះ​ទេ ។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​វិញ​បាន​អះអាង​ថា ឧស្សាហ៍​បាត់​ទ្រព្យសម្បត្តិ ដោយ​តែ​មាន​ជនសង្ស័យ បន្លំ​លួច​ជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​រួម​ទាំង​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌដង្កោ បាន​ចុះ​នាំ​គ្នា​ទៅ​សួរនាំ​និង​ដាក់​ពាក្យបណ្ដឹង​ចាត់ការ​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ