ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​ Nick Tylor ត្រៀម​​ធ្វើ​រឿង​មួយ​​ជាមួយ​តារាចម្រៀង រ៉ា​ប៊ី ក្រោយ​ចប់​ភារកិច្ច​ជម្រើសជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មាន​ឈាមជ័រ​ខ្មែរ​កាត់​អា​មេ​រិ​ក Nick Tylor

​រាជធានីភ្នំពេញ ៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មាន​ឈាមជ័រ​ខ្មែរ​កាត់​អា​មេ​រិ​ក Nick Tylor បាន​បន្ត​ស្នាក់​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ដែល​នឹង​ត្រៀម​ថត MV ចម្រៀង​ជាមួយ​តារាចម្រៀង​ជួរ​មុខ​កញ្ញា រ៉ា​ប៊ី ថែម​ទៀត​ផង បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា ក្នុង​យុទ្ធនាការ​ជើងឯក​បាល់ទាត់​អាស៊ាន AFF Cup 2022 ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ​។

នៅ​ព្រឹក​មិ​ញ​នេះ​ទំព័រ Facebook ផ្លួ​វ​ការ​របស់​ម្ចាស់​បទ​ចម្រៀង «​មាន់​ស្រែ​» ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​បាន​ស្គាល់​ថា​ជាតារ​ចម្រៀង​រូប​ស្រស់ នៅ​ផលិតកម្ម​ថោ​ន គឺ​កញ្ញា​រ៉ា​ប៊ី បាន​បង្ហោះ​សារ​ជាមួយ​កីឡាករ Nick Tylor និង​សិល្បករ​ប៉ុន្មាន​រូប​ទៀត​ថា​៖«​ប្រជុំ​ដោយ​កំពូល​មនុស្ស មាននៅ​ក្នុង​MV បទ​ថ្មី​របស់​នាង​ខ្ញុំ Coming soon»​។

សម្រាប់ Nick Tylor កើត​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​អា​មេ​រិ​ក​។ Nick Taylor មាន​កម្ពស់​១,៧៨​ម៉ែត្រ គឺជា​ថ្នាល​យុវជន​របស់​ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុន​ផ្លាស់​មក​កាន់ Orlando City B នៅ​ដើមឆ្នាំ ២០២២ និង​លេង​មួយ​រដូវ​កាល​ពេញ​ជាមួយ​ក្លិប​រូបគេ​បង្ហាញខ្លួន​២២​ប្រកួត រកបាន​១​គ្រាប់​ក្នុង​តួនាទី​ជា​ខ្សែបម្រើ​ស្លាប​ឆ្វេង​។

បញ្ចា​ក់ថា Nick Tylor ឬ​មានឈ្មោះ​ខ្មែរ​ថា ថេ​ឡរ ឌី​កូ​ឡាស់ ឌឿ​ង ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​លើក​ដំបូង ក្រុម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ Keisuke Honda ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​បង់​ក្លា​ដែ​ស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០២២ និង​បន្ត​ជាប់​ឈ្មោះ​លេង​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ា​ឡេ​ស៊ី ត្រៀម​ប្រកួត AFF Mitsubishi Electric Cup និង​បង្ហាញខ្លួន​នៅ​ប្រកួត​ផ្លូវការ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ពានរង្វាន់​បាល់ទាត់​អាស៊ាន​មួយ​នេះ​បាន​៣​ប្រកួត រកបាន​១​គ្រាប់​ផង​ដែរ​៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ