ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីមុន​នារី​ៗ​អាយុ​១៨​ឆ្នាំ​មិន​ទាន់​ទេ គេ​ត្រូវ​ចូល​រោងការ​យ៉ាង​ព្រោងព្រាត​ហើយ មាន​ស្វាមី​បង្កើត​កូនចៅ​ថែម​ទៀត​។​កាលនោះ នារី​ឈាន​ដល់​វ័យ​ជាង​២០​ឆ្នាំ​សង្គម​ហៅ ថា​ក្រមុំចាស់​។ ប៉ុន្តែ​មក​ដល់​សម័យនេះ នារី​មួយ​ចំនួន​ធំ​មិន​បារម្ភ​ពី​វ័យ​ដែល​ត្រូវ​គេ​រៀប​ការ​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​បារម្ភ…

រាជធានី​ភ្នំពេញ ៖ កាលពីមុន​នារី​ៗ​អាយុ​១៨​ឆ្នាំ​មិន​ទាន់​ទេ គេ​ត្រូវ​ចូល​រោងការ​យ៉ាង​ព្រោងព្រាត​ហើយ មាន​ស្វាមី​បង្កើត​កូនចៅ​ថែម​ទៀត​។​កាលនោះ នារី​ឈាន​ដល់​វ័យ​ជាង​២០​ឆ្នាំ​សង្គម​ហៅ ថា​ក្រមុំចាស់​។

រូបតំណាង

ប៉ុន្តែ​មក​ដល់​សម័យនេះ នារី​មួយ​ចំនួន​ធំ​មិន​បារម្ភ​ពី​វ័យ​ដែល​ត្រូវ​គេ​រៀប​ការ​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​បារម្ភ និង​ពាក្យ​ថា គេ​ហៅ​ថា​ក្រមុំចាស់​នោះ​ដែរ​។ មែនទែន​ទៅ​មាន​ស្ត្រី​សម័យនេះ មិន​តិច​ទេ ដែល​មិន​យក​ស្វាមី​តែ​ម្តង បើសិនជា​ពួក​គាត់​មិន​អា​ចរក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​បាន​។

កាលពី​សម័យ​ដើម​ក​ម្លាំ​ក្រមុំ​យក​ស្វាមី ភរិយា​ត្រូវ​ពឹង​លើ​ការ​ទុកដាក់​របស់​ឪពុក​ម្តាយ​។ កាលនោះ​មានគូស្រករ​ខ្លះ​ត្រូវ​ឪពុក​ម្តាយ​ផ្សំផ្គុំ​ជាមួយ​បងប្អូន​សាច់ញាតិ​របស់​ពួក​គាត់ ហើយ​មានគូស្រករ​ខ្លះ​ទៀត ត្រូវ​ឪពុក​ម្តាយ​ទុកដាក់​ឱ្យ​រៀបចំ​ការ​ជាមួយ​កូនចៅ មិត្តភក្តិ អ្នក​ស្គាល់គ្នា​ជាមួយ​ពួក​គាត់​ជាដើម​។ នៅ​មាន​ករណី​ខ្លះ​ទៀត ឪពុក​ម្តាយ​បាន​ផ្សំផ្គុំ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា តាំង​តែ​ពី​ពេល​កូន​ៗ​នៅ​តូច​ៗ​មក​ក៏​មាន​។

រូបតំណាង

សម័យ​ដើម​នារី​យក​ស្វាមី ដើម្បី​ស្វាមី​ចិញ្ចឹម ដោយ​ស្ត្រី​ជា​ភរិយា​នៅផ្ទះ​មើលថែ​កូនចៅ រហូត​មាន​ទ្រឹស្តី​មួយ​លើក​ឡើង​ថា​«​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​»​។ ប៉ុន្តែ​សម័យនេះ ស្ត្រី​បាន​កំពុង​ធ្វើ​ប​ដិ​វ​ត្តិ ប្រឆាំង​នឹង​ទ្រឹស្តី​ស្ត្រី​វ​បង្វិល​ចង្ក្រាន​មិន​ជុំនោះ​។ ស្ត្រី​សម័យនេះ ក្រៅពី​មើលថែ​ទាំ​កូនចៅ ពួក​គាត់​ត្រូវ​ចេញ​ទៅ​ប្រកប​កិច្ចការ​រក​ប្រាក់​ផ្គត់ផ្គង់ គ្រួសារ​ដូច​បុរស​ដែរ​។

អ្នក​នាង សម្ផស្ស ដែល​ទើប​ចូល​រោងការ​នៅ​អាយុ​៣២​ឆ្នាំ​និយាយ​ថា ឪពុក​ម្តាយ​អ្នក​នាង​បាន​ជំរុញ​ឱ្យ​គាត់​រៀប​ការ​តាំងពី​២៥​ឆ្នាំ​មក​ម្ល៉េះ ក្រោយ​ពេល​អ្នក​នាង​ចេញ​ធ្វើការ ប៉ុន្តែ​អ្នក​នាង​បាន​បដិសេធ​។ ការ​សម្រេចចិត្ត​ចូល​រោងការ កាលពី​ឆ្នាំ​កន្លង​ទៅ ជា​ការ​ជ្រើសរើស​ដោយ​ចិត្ត​ខ្លួនឯង បន្ទាប់​ពី​មើលចិត្ត​គំនិត​ស្វាមី​អស់​រយៈពេល​៥​ឆ្នាំ​មក​។

រូបតំណាង

សម្ផស្ស​បញ្ជាក់​ថា «​ការ​រស់នៅ​ជាមួយ​គ្នា​ក្នុង​ពេលវេលា​ដ៏​យូរ​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ គឺ​មានការ​ទទួលខុសត្រូវ​ច្រើន​ណាស់​។ ក្នុង​នោះ​អនាគត​កូនចៅ ដូច្នេះ​ការ​សម្រេចចិត្ត​រៀប​ការ​ជា រឿង​ធំ ដែល​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​។ បើ​មិន​ដូច្នេះ​យើង​នឹង​លំបាក​ហើយ​កូន​ៗ​នឹង​លំបាក ប្រ​សិន​ឪពុក​ម្តាយ​រស់នៅ​មិន​ចុះ​សម្រុក​គ្នា​នោះ​»​។

អ្នក​នាង​បន្ថែម​ថា នៅ​សម័យនេះ​នារី​មាន​វ័យ​៣០​ឆ្នាំ ឬ​លើស​ពី​នេះ ទើប​រៀប​ការ គឺជា​ការ​ល្អ​ពីព្រោះ​យើង​បាន​ត្រៀមខ្លួន និង​ពង្រឹងសមត្ថភាព​ដើម្បី​ក្លាយជា​ម្តាយ​របស់​គេ​អស់ហើយ​។

បច្ចុប្បន្ន​វត្តមាន​ស្ត្រី​មាននៅ​គ្រប់​វិស័យ​ការងារ ដូច​ជា មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ជា​អ្នកនយោបាយ និង​អ្នកជំនួញ​។ ដើម្បី​ឈាន​ទៅ​ប្រកប​កិច្ចការ ទាំង​អស់នោះ​បាន គឺ​ប្រាកដ​ណាស់​វ័យ​កុមារ​របស់​ពួក​គាត់ បាន​ចំណាយពេល​ច្រើន ឆ្នាំ​ក្នុង​ការ​ទទួល​បានការ​សិក្សា​។

រូបតំណាង

កុមា​រា និង​កុមារី​មិន​ខុស​គ្នា​ទេ គឺ​ត្រូវ​ចំណាយពេល​១២​ឆ្នាំ​រៀន​នៅ​សាលា​ចំណេះ​ទូទៅ​។ ៤​ឆ្នាំ​នៅ​ក្នុង​ថ្នាក់​មហាវិទ្យាល័យ​។ បើ​គិត​ត្រឹម​រៀន​នៅ​មហាវិទ្យាល័យ​ចប់ គឺ​ស្ត្រី​មាន​អាយុ​២២​ឆ្នាំ ប្រសិនជា​គាត់​ចូល​រៀន​នៅ​អាយុ​៦​ឆ្នាំ​។ ដូច្នេះ​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ នារី​មិន​អាច​រៀប​ការ​នៅ​មុន​អាយុ​២០​ឆ្នាំ​នោះ​ទេ​ប្រសិនជា​ពួក​គាត់​ស្វែងរក​ចំណេះ​ដាក់ខ្លួន​នោះ​។

អ្នកស្រី​នាថ នារី​ម្នាក់​ទៀត​ដែល​នៅ​ពេល​នេះ​មាន​អាយុ​ជាង​៣០​ឆ្នាំ បាន​និយាយ​ថា កញ្ញា​យល់​ថា អាយុ​គ្រាន់តែ​ជា​តួរ​លេខ​ប៉ុណ្ណោះ​។ សំខាន់​ក្នុង​នាម​ជា​ស្ត្រី​ត្រូវ​ចេះ​ថែរក្សា​សម្រស់​ធ្វើ​ម៉េច​ឱ្យ​នៅ​សម្រស់​ស្អាត មាន​សុខភាព​ល្អ​។ គាត់​និយាយ បន្ត​ទៀត ថា រៀប​ការ​នៅ​អាយុ​ចាស់​បន្តិច​ក៏​មិន​អី​ដែរ​។ តែបើ​យើង​មានការ​ងារ​រឹង​មាំ​មាន​ចំណូល​ច្បាស់លាស់ ហើយ​បាន​រស់នៅ​ជាមួយ​មនុស្ស​ស្រឡាញ់​យើង​នោះ​ជីវិត​នឹង​មាន​ន័យ​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ