ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! មហាសេដ្ឋី​អង់គ្លេស Jim Ratcliffe ប្រកាស​ចូលខ្លួន​ដេញថ្លៃ​ទិញ​ក្លិប Man United

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុមហ៊ុន​គីមី INEOS របស់​មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe បាន​ប្រកាស​ចូលខ្លួន​

អង់គ្លេស ៖ ក្រុមហ៊ុន​គីមី INEOS របស់​មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe បាន​ប្រកាស​ចូលខ្លួន​ដេញថ្លៃ​ជា​ផ្លូវការ ដើម្បី​ទិញ​យក​ក្លិប​បិសាច​ក្រហម Manchester United​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Sky Sports ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​។

សារព័ត៌មាន Sky Sports បាន​បញ្ជាក់​ការ​ពិត​ជុំវិញ​ការ​ចុះ​ផ្សាយ​ដំបូង ដោយ​កាសែត The Times ដែល​បង្ហាញ​ថា លោក Jim Ratcliffe ចង់​បញ្ចប់​ការ​ទិញ​យក​ក្លិប Man United នៃ​លី​គ​កំពូល​អង់គ្លេស Premier League ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ថា លោក​នឹង​ដេញថ្លៃ​ទិញ​យក​ក្លិប Man United នៅ​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ​។

គ្រួសារ​ត្រកូល Glazer មហាសេដ្ឋី​អា​មេ​រិ​ក ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​បច្ចុប្បន្ន​របស់​ក្លិប Man United បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់​ពី​ការ​គ្រប់គ្រង​អស់​រយៈពេល​១៧​ឆ្នាំ ដែល​គ្របដណ្តប់​ដោយ​ការ​មិន​ពេញចិត្ត និង​ការ​តវ៉ា​ពី​អ្នកគាំទ្រ ក្រោយ​ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង ចាប់តាំងពី​អ្នកចាត់ការ​ទូទៅ​ចាស់ Sir Alex Ferguson ចាក​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០១៣ កន្លង​ទៅ​។

លោក Jim Ratcliffe មិន​បាន​លាក់បាំង​ការ​ពិត ដែល​គាត់​ចាប់អារម្មណ៍​ទិញ​យក​ក្លិប Man United នោះ​ទេ ហើយ​គាត់​ថែម​ទាំង​បាន​និយាយ​ថា ជា​អ្នកគាំទ្រ​ក្រុម​មួយ​នេះ តាំងពី​កុមា​រា​ភាព​មក​ម្ល៉េះ​។
មុន​ការ​ប្រកាស​ចូលខ្លួន​ដេញថ្លៃ​ទិញ​ក្លិប Man United មហាសេដ្ឋី​អង់គ្លេស​វ័យ ៧០​ឆ្នាំ​រូប​នេះ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដេញថ្លៃ​ទិញ​យក​ក្លិប Chelsea ផង​ដែរ ដោយ​គាត់​បាន​ដាក់​សំណើ​ទឹកប្រាក់ ៥,២៤​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ក្រោម​ដំណើរការ​លក់ ដែល​បញ្ជា​ដោយ​រដ្ឋាភិបាល​អង់គ្លេស នៅ​ពេល​ម្ចាស់​កម្មសិទ្ធិ​ក្លិប​រហស្សនាម «​តោ​ខៀវ​» មួយ​នេះ គឺ​មហាសេដ្ឋី​រុ​ស្ស៊ី លោក Roman Abramovich ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម ចំពោះ​ទំនាក់ទំនង​របស់​គាត់​ជាមួយនឹង​ប្រធាន​ធិ​បតី​រុ​ស្ស៊ី លោក Vladimir Putin ដែល​ជា​អ្នកបញ្ជា​ឱ្យ​មានការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ