ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ ក៏​ត្រូវ​មនុស្ស​មួយ​ក្រុម​ដេញ​តាម ភ័យ​រត់​ចោល​ម៉ូតូ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កុប​ភី​មួយ​គ្រឿង បំណង​ទៅ​យកប្រពន្ធ បែរជា​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ដេញ​វា​.​យ​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ប៉ុន្តែ​បែរជា​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កុប​ភី​មួយ​គ្រឿង បំណង​ទៅ​យកប្រពន្ធ បែរជា​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ដេញ​វា​.​យ​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ប៉ុន្តែ​បែរជា​ត្រូវ​ជនសង្ស័យ​យក​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គុ​ប​ភី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1II-5328​។ ដែល​ជិះ​ចេញពីផ្ទះ​នៅ​ក្រុង​តា​ខ្មៅ ក្នុង​បំណង​ទៅ​យកប្រពន្ធ​នៅ​ឯ​ពោ​តិ៍​ចិន​តុង ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​ពីក្រោយ​ជន​រង​គ្រោះ និង​បាន​ធ្វើការ​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ក៏​ជិះ​រត់​ចូល​ទៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កើតហេតុ រួច​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​នាក់​បាន​បំរុង​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ តែ​ស្រប​ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​បាន​ស្រែក​ឆោឡោ ទើប​ជនសង្ស័យ​ទំលាក់​ម៉ូតូ​ជន​រង​គ្រោះ​ចុះ ហើយ​ក៏​ដក​យក​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ធ្វើការ​អន្តរាគមន៍ និង​បាន​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ទឹកថ្លា ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ