ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​អុកចត្រង្គ​កម្ពុជា​ឆ្នាំ​2001​កំពុង​ធ្លាក់ខ្លួន​ឈឺ ដង្ហោយ​រក​ជំនួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គ្រួ​ច ច​ន្ថា​រិ​ទ្ធ​ដែល​ជា​ស្ថាបនិក​អុកចត្រង្គ​កម្ពុជា និង​ជា​ស្ដេច​អុកចត្រង្គ​ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ លោក គ្រួ​ច ច​ន្ថា​រិ​ទ្ធ​ដែល​ជា​ស្ថាបនិក​អុកចត្រង្គ​កម្ពុជា និង​ជា​ស្ដេច​អុកចត្រង្គ​ឆ្នាំ​២០០១ ពេល​នេះ​កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ បាន​ដង្ហោយ​រក​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ឱ្យ​ជួយ​លោក​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​។

អតីត​ស្ដេច​អុក​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​ទាំង​ក្នុងស្រុក ក៏​ដូច​ជា​នៅ​ប្រទេស​ថៃ​និង​មានឈ្មោះ​ក្រៅ​ថា​លោកគ្រូ​ត្រេ​ន​នោះ ធ្លាប់​ត្រូវ​បាន​គេ​ទទួលស្គាល់ និង​គោរព​យ៉ាង​ខ្លាំង​អំពី​សមត្ថភាព​របស់​លោក ដោយសារ​តែ​រូប​លោក​ធ្លាប់​ដណ្ដើមបាន​តំណែង​ជា​ស្ដេច​អុកចត្រង្គ​ជា​ច្រើន​សម័យកាល ។

ជាក់ស្ដែង​លោក​ធ្លាប់​ដណ្ដើម​តំណែង​ជា​ស្ដេច​អុកចត្រង្គ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០០១ និង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ទៀត​ផង ។ អំឡុង​ពេល​រូប​លោក​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​នោះ​ហើយ លោក​តែងតែ​ចំណាយពេល​ដើម្បី​ប្រកួត​ស្វែងរក​បទ​ពិសោធន៍​បន្ថែម​ជាមួយ​អ្នកលេង​អុក​ជើង​ខ្លាំង​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រូប​លោក​កំពុង​តែ​មានការ​ញាំញី​ដោយ​ជំងឺ​ពេញ​ខ្លួន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជួប​ផលវិបាក​យ៉ាង​ខ្លាំង​ដោយសារ​ខ្វះ​ថវិកា​យក​មក​ព្យាបាល​ខ្លួន​។

លោក គ្រួ​ច ច​ន្ថា​រិ​ទ្ធ បានឱ្យ​ដឹង​ថា កន្លង​មក​មាន​បងប្អូន​មិន​ភក្តិ​នៅ​ក្នុង​វិស័យ​កីឡា​អុក
ចត្រង្គ​ដូច​គ្នា ធ្លាប់​បាន​រៃ​អង្គាស​ថវិកា​បាន​មួយ​ចំនួន​យក​មក​ឱ្យ​លោក​ព្យាបាល​ខ្លួន​ដែរ តែ ដោយសារ​តែ​ជំងឺ​របស់​លោក​មាន​ភាព​រ៉ាំរ៉ៃ​ខ្លាំងការ​ព្យាបាល​ហាក់បីដូចជា​ពុំ​មានការ​ធូរស្រាល
ទាល់តែ​សោះ ។ ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​ស្នេហា​វិស័យ​កីឡា​អុកចត្រង្គ​កម្ពុជា​ភាគច្រើន​តែងតែ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​រូប​លោក​ដោយសារ​តែ​វត្តមាន​របស់​លោក​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​បណ្ដុះបណ្ដាល​អ្នក​បន្តវេន​សំដៅ​ថែរក្សា​កេរដំណែល​ដូនតា​របស់យើង​ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ។

អ្វី​ដែល​សំខាន់បំផុត​នោះ​គឺ​លោក​ជា​គ្រូ​បណ្ដុះបណ្ដាល​កីឡា​អុកចត្រង្គ​កម្ពុជា​ម្នាក់​ដ៏​សំខាន់​សម្រាប់​ការ​ត្រៀមខ្លួន​ឆ្ពោះទៅ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ ។ សប្បុរសជន​ដែល​មាន​បំណង
ចង់​ជួយ​លោក​គ្រួ​ច ច​ន្ថា​រិ​ទ្ធ អាច​ទាក់ទង​លោក​ផ្ទាល់​តាម​រយៈ​លេខ​ទូរ​សព្ទ ០៨៩ ២៤៥ ៩៥៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ