ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក World Cup អា​ហ្ស​ង់​ទី​ន​គ្រោង​ប្រកួត​មិត្តភាព​នៅ​បង់​ក្លា​ដែ​ស នា​ខែមិថុនា

1 ឆ្នាំ មុន

ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា ក្រុម​ជម្រើសជាតិ​អា​ហ្ស​

បង់ក្លាដែស ៖ ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​រាយការណ៍​ពី​សារព័ត៌មាន​របស់​ប្រទេស​អង់គ្លេស Bleacher Report Football ថា​ពួក​គេ​នឹង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុ​មជ​ម្រើ​ស​ជាតិ​បង់​ក្ល​ដែ​ស បន្ទាប់​ពី​មានការ​ស្នើ​អញ្ជើញ​ពី​សហព័ន្ធ​កីឡាបាល់ទាត់បង់​ក្លា​ដែ​ស​។

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​ស (BFF) លោក Kazi Salahuddin បាន​និយាយ​កាលពី​ថ្ងៃ​ទី​17 មក​រា ថា ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​ពាន World Cup ប្រទេស​អា​ហ្ស​ង់​ទី​ន រួម​ទាំង Lionel Messi មាន​ឆន្ទៈ​ទៅ​ប្រកួត​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ខែមិថុនា​។

គាត់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​៖ «​សហព័ន្ធ​អា​ហ្ស​ង់​ទី​ន​បាន​និយាយ​ថា​ពួក​គេ​ចង់ទៅ​លេង​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ FIFA Window នៅ​ខែមិថុនា ឆ្នាំ​២០២៣​។ ប្រសិនបើ​អ្វី​ៗ​ដំណើរការ​ល្អ​ជាមួយ​លក្ខខណ្ឌ​ដែល​យើង​បាន​ឯកភាព​គ្នា​ទៅ​វិញ​ទៅ​មក​»​។

ទាក់ទង​នឹង​ទីតាំង​ប្រកួត​លោក Salahuddin បាន​និយាយ​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bangabandhu ក្នុង​រដ្ឋធានី Dhaka​។ លោក​បាន​បន្ថែម​ថា ក្រុមប្រឹក្សា​កីឡា​ជាតិ​បាន​យល់ព្រម​រួច​ហើយ​ក្នុង​ការ​អនុវត្ត​ការងារ​ជួសជុល​ចាំបាច់​នៅ​ទីនោះ​។ ទោះជា​យ៉ាងណា​គេ​មិន​ទាន់​សម្រេច​ថា​ក្រុម​ណា​នឹង​លេង​ជាមួយ​អា​ហ្ស​ង់​ទី​ន​ទេ​។

ម្ចាស់​ជើងឯក FIFA World Cup អា​ហ្ស​ង់​ទី​ន ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​បង់​ក្លា​ដែ​សរួច​មក​ហើយ​កាល​ខែកញ្ញា ឆ្នាំ​២០១១ ដែល​គ្រានោះ​អា​ហ្ស​ង់​ទី​ន​បាន​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ៣-១ នៅ​កីឡដ្ឋាន Bangabandhu ក្នុង​រដ្ឋធានី Dhaka៕ (ដោយ ៖ ភឿង ភារៈ )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ