ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្រុត​ច្រាំង​ទន្លេ​ប៉ះពាល់​ផ្លូវ​កៅស៊ូ​ជិត​១០០​ម៉ែត្រ ធ្វើ​ឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ព្រួយបារម្ភ​ជា​ខ្លាំង

1 ឆ្នាំ មុន
  • ព្រៃវែង

ផ្លូវ​កៅស៊ូ​ប្រវែង​ជិត​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ស្រុត​ប្រេះ​បែក ដោយសារ​តែ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ និង​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​

ខេត្តព្រៃវែង ៖ ផ្លូវ​កៅស៊ូ​ប្រវែង​ជិត​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ស្រុត​ប្រេះ​បែក ដោយសារ​តែ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ និង​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រែក​កាំភ្លើង បានអោយ​ដឹង​ថា ការ​បាក់​ស្រុត​ផ្លូវ​នេះ មិនមែន​ដោយ​សារ​ការ​បូម​ខ្សាច់ ឬ​សកម្មភាព​មនុស្ស​អ្វី​នោះ​ទេ គឺ​វា​កើតឡើង​ដោយសារ​តែ​គ្រោះ​ធម្មជាតិ ហើយ​គ្រោះ​ធម្មជាតិ​នេះ គឺ​បាន​ចាប់​កើត​មាន​ឡើង​តាំងពី​ដើម​ខែមករា​មក​ម្ល៉េះ ដោយ​ពី​ដំបូង គឺ​បាក់​ស្រុត​តែ​ច្រាំង​ទន្លេ​នោះ​ទេ បន្ទាប់​មក​ក៏​បាក់​ដោយ​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់​ចំនួន​៧​ខ្នង​ទៀត គឺ​នៅ​ភូមិ​ជំនីក​ចំនួន​៤​ខ្នង និង​នៅ​ភូមិ​ព្រែក​កាំភ្លើង​ចំនួន​៣​ខ្នង ហើយ​មក​ដល់​ថ្ងៃ​ទី​១៤​មក​រា ក៏​បន្ត​បាក់​ថែម​ទៀត ដោយ​បាក់​កិល​បន្តិច​ម្តង​ៗ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ក៏​បាក់​មក​ដល់​ផ្លូវ​កៅស៊ូ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​ឃើញ​តួ​ផ្លូវ​មាន​ស្នាម​ប្រេះ​បែក និង​បាក់​ស្រុត​បែប​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​កំពង់​ពពិល ក៏​ដូច​ជា​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ ទើប​នាំ​គ្នា​រាយការណ៍​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​អោយ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នេះ​អោយ​បាន​លឿន​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា អាជ្ញាធរ​ស្រុក​ពារាំង និង​មន្ទីរ​សាធារណការ​ខេត្ត បាន​ចុះ​ពិនិត្យ​មើល​ដល់​កន្លែង​ដែល​បាក់​ស្រុត និង​បាន​ចាត់វិធានការ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​ផ្លូវ​ដែល​បាក់​ស្រុត​នេះ​រួច មន្ទីរ​បាន​សុំ​គោលការណ៍​ទៅ​ក្រសួង ហើយ​ខាង​ក្រសួង​ក៏​បាន​ឯកភាព​អោយធ្វើ​ការ​ជួសជុល​ឡើង​វិញ​ភ្លាម​ៗ ដោយ​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ ដើម្បី​អោយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ដោយ​គ្មាន​ការ​ព្រួយ​បារ​ម្ម នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមករា​នេះ បន្ទាប់​មក​ទើប​ធ្វើការ​ទប់​ជើងទេ​ផ្លូវ​ឡើង​វិញ ដើម្បី​កុំអោយ​មានការ​បាក់​ស្រុត​តទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ