ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​តែ​១៥​ថ្ងៃ​កើត​មាន​គ្រោះថ្នាក់​រហូត​ដល់​៧​ករណី… មន្ត្រី​ជំនាញ​ចុះ​អប់រំ​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​លើ​ចំណុច​ផ្លូវ​ប្រសព្វ រវាងផ្លូវ​ជាតិ​លេខ​៥៣ និង​ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​លើ​ចំណុច​ផ្លូវ​ប្រសព្វ រវាងផ្លូវ​ជាតិ​លេខ​៥៣ និង​ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ស្ដី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លងកាត់​នៅ​ទីនោះ​។

លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥៣ និង​ផ្លូវ​វាង​ក្រុង នៅ​ចំណុច​ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី រួច​មក ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​អប់រំ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​។

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​នេះ មន្ត្រី​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​សហការ​ជាមួយនឹង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​មាន រថយន្ត​គោ​យន្ត ម៉ូតូ ដើម្បី​ឲ្យ​ស្គាល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍ ពី​គំនូស​ចរាចរណ៍​លើ​ផ្លូវ ដើម្បី​បញ្ជៀ​សការ​គ្រោះថ្នាក់​ដែល​កើតឡើង​យថាហេតុ​។

លោក​ប្រធាន​មន្ទីរ​សាធារណការ ក៏​បាន​បញ្ជាក់​ដែរ​ថា ផ្លូវ​វាង​ក្រុង នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ដែល​កសាង​ដោយ​ក្រុមហ៊ុន​ជប៉ុន គឺ​មាន​ស្លាក​សញ្ញា​ចរាចរណ៍​ត្រឹមត្រូវ មាន​គំនូស​លើ​ថ្នល់ មាន​ស្លាក​បន្ថយល្បឿន និង​មាន​ផ្លា​ក​ឈប់ (stop) នៅ​ចំណុច​ផ្លូវ​ប្រសព្វ និង​មាន​ស្លាក​គំនូស​បទ​ឆ្វេង​បត់​ស្ដាំ យ៉ាង​ត្រឹមត្រូវ​។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កន្លង​មក គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​មិន​គោរព​ច្បាប់ មិន​មើល​ស្លាក និង​គំនូស​សញ្ញា នៅ​លើ​ផ្លូវ​ទើប​បណ្ដាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី កេ​ត យ៉ុ​ង ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ចាប់តាំងពី​ការ​បើក​ឱ្យ​ដំណើរការ​ផ្លូវ​វាង​ក្រុង​នៅ​ថ្ងៃ​ទី​២ ខែមករា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ គឺ​ត្រឹមតែ​១៥​ថ្ងៃ​ប៉ុណ្ណោះ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៧​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លា​.​ប់ម្នាក់ របួស​ធន់​២​នាក់ និង​ខូចខាត​រថយន្ត ម៉ូតូ អស់​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ