ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ម្ហូប «​ហា​ទ្បា​» សម្រាប់​សាសនិក​អ៊ិ​ស្លា​ម​ចូលរួម​កី​ទ្បា​ស៊ី​ហ្គេ​ម​លើក​ទី​៣២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ប្រធាន​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា​លោក សុង តេ​ង បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​ប្រធាន​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា​លោក សុង តេ​ង បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ យើង​ក៏​បាន​ត្រៀម​មុខម្ហូប​សម្រាប់​បងប្អូន​សាសនិក​អ៊ិ​ស្លា​ម​ផង​ដែរ នោះ​គឺ​ម្ហូប​ហា​ទ្បា ។ ការ​ថ្លែង​បែប​នោះ​ធ្វើ​ទ្បើ​ង​ក្នុង​ឱកាស​ដែល​ក្រុម​ចុងភៅ​មក​ពី​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ធ្វើ​បទ​បង្ហាញ​អំពី​ម្ហូប​ហា​ទ្បា​កាលពី​ថ្មី​ៗ​នេះ​នៅ​សណ្ឋាគារ​អូ​ទ្បាំ​ព្យា​។
លោក សុង តេ​ង បាន​ថ្លែងអំណរគុណ​ចំពោះ​បទ​បង្ហាញ​អំពី​របៀប​ធ្វើ​ម្ហូប​ហា​ទ្បា​របស់​ចុងភៅ​មក​ពី​ប្រទេស​ម៉ា​ទ្បេ​ស៊ី ហើយ​ការ​ធ្វើបទ​បង្ហាញ​នោះ​វា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍ដើម្បី​ឲ្យ​ចុងភៅ​វ័យក្មេង​របស់​យើង​បាន​ស្គាល់​ពីមុខ​ម្ហូប​ហា​ទ្បា​នេះ ។

លោក​ថា សម្រាប់​ចុងភៅ​វ័យក្មេង​នៅ​កម្ពុជា នៅ​ពេល​ធ្វើ​ម្ហូប​ហា​ទ្បា​ម្តង​ៗ​គឺ​គាត់​យក​វត្ថុធាតុដើម​មក​ធ្វើ​តែ​ម្តង ពោល​គឺ​គាត់​យក​វត្ថុ​ស្រស់​ៗ​មក​ធ្វើ តែ​ឥ​ទ្បូ​វ​យើង​បានដឹង​ថា យើង​អាច​យក​វត្ថុធាតុដើម​ជា​ម្សៅ​ជា​កញ្ចប់​មក​ប្រើ​ជំនួស​វិញ ។ លោក​បន្ត​ថា ទោះបី​គុណភាព​វា​មិន​ដល់​ម្ហូប​ហា​ទ្បា​ដែល​យើង​យក​វត្ថុធាតុដើម​មក​ធ្វើ ប៉ុន្តែ​វា​ជួយ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​សម្រាប់​ផ្នែក​ចុងភៅ រួម​ទាំង​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ចម្អិន​ថែម​ទៀត​។

លោក សុង តេ​ង បាន​ឲ្យ​ដឹង​ដែរ​ថា តាមមុខម្ហូប​ដែល​ចុងភៅ​ម៉ា​ទ្បេ​ស៊ី​យក​មក​ធ្វើ​បទបង្ហាញ​នេះ គឺជា​គ្រឿងការី ហើយ​ម្សៅ​ដែល​គេ​យក​មក​ធ្វើ​ម្ហូប​នោះ​គឺជា​ផលិតផល​នៃ​វត្ថុធាតុ​ដើម​ដូច​គ្នា តែ​គេ​បាន​កែ​ច្នៃ​ឬ​កិន​ជា​ម្សៅ​រួច​ហើយ ដូច្នេះ​វា​ងាយស្រួល​ក្នុង​ការ​ចម្អិន​។ លោក​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ចុងភៅ​ខ្មែរ​យើង​ឲ្យ​ខិតខំ​ស្រាវជ្រាវ​បន្ត​ទៀត​អំពី​របៀប​ធ្វើ​ម្ហូប ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ចម្អិនម្ហូប ជាក់ស្តែង​ដូច​ជា​របៀប​ធ្វើ​ម្ហូប​ហា​ទ្បា​នេះ​ជាដើម ។

លោក​អះអាង​ថា នៅ​ឱកាស​ស៊ី​ហ្គេ​ម​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ យើង​នឹង​មានមុខ​ម្ហូប​ហា​ទ្បា​នេះ​ដើម្បី​ទទួល​ប្រតិភូ​កី​ទ្បា​ករ ពិសេស​ប្រតិភូ​កី​ទ្បា​ករ​ដែល​ជា​សាសនិក​អ៊ិ​ស្លា​ម​។

ចំណែក​មន្ត្រី​ស្ថានទូត​ម៉ា​ទ្បេ​ស៊ី​ប្រចាំ​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ចុងភៅ​ដែល​មក​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ធ្វើ​ម្ហូប​ហា​ទ្បា​នា​ពេល​នេះ គឺជា​ប្រតិភូ​មក​ពី​សមាគម​សុខភាព​ម្ហូបអាហារ​នៅ​ម៉ា​ទ្បេ​ស៊ី ហើយ​ជា​ចុងភៅ​ជំនាញ​ខាង​ម្ហូប​ហា​ទ្បា​ឬ​ហា​ទ្បា​ហ្វូ​ត ។ ពួក​គាត់​មិន​គ្រាន់តែ​មក​បង្ហាញ​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា​ហា​ទ្បា​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​បាន​បង្ហាញ​អំពី​បច្ចេកទេស​ឬ​របៀប​ធ្វើ​ម្ហូប​ហា​ទ្បា​ដល់​ចុងភៅ​នៅ​កម្ពុជា​ថែម​ទៀត​។ លោក​ថា តាម​គំនិត​ឬ​គោលបំណង​ដែល​ពួក​គេ​បាន​រៀបចំ​នេះ ដោយសារ​នា​ពេល​ឆាប់​ៗ​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កី​ទ្បា​ស៊ី​ហ្គេ​ម​។

ដូច្នេះ​ប្រតិភូ​កី​ទ្បា​មួយ​ចំនួន​ធំ​គឺ​មក​ពី​ប្រទេស​ឬ​អាច​និយាយ​ថា​ជា​បងប្អូន​ដែល​កាន់សាសនា​មូ​ស្លី​ម ។ អ​ញ្ចឹ​ង​ហើយ​យើង​ក៏​បាន​ពិនិត្យ​និង​ទំនាក់ទំនង​ទៅ​រាល់​សណ្ឋាគារ​ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​បងប្អូន​សាសនិក​អ៊ិ​ស្លា​ម​ដើម្បី​បញ្ជូន​ហា​ទ្បា​ទៅ​កាន់​ពួក​គាត់ ។ លោក​បន្ថែម​ថា វា​មិន​គ្រាន់តែ​បម្រើ​ឲ្យ​ប្រតិភូ​កី​ទ្បា​ស៊ី​ហ្គេ​ម​នោះ​ទេ ប៉ុន្តែ​ហា​ទ្បា​វា​នឹង​បម្រើ​ផង​ដែរ​ដល់​ភ្ញៀវ​ទេសចរ​មូ​ស្លី​ម​ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា ដែល​យើង​គិត​ថា កាន់តែ​មាន​ចំនួន​ច្រើន​ទ្បើ​ង​ៗ​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ