រាជធានីភ្នំពេញ ៖ ប្រសិនបើកូនរបស់អ្នកជាមនុស្សកំសាក គឺដោយសារតែអ្នកជួយពួកគេលឿនពេក ។ កុំព្យាយាមការពារកូនរបស់អ្នកគ្រប់ពេលវេលា កុំព្យាយាមដកចេញរាល់ឧបសគ្គចេញពីផ្លូវរបស់ពួកគេ ។ ការចិញ្ចឹមកូន គឺជាការរៀនសូត្រប្រចាំថ្ងៃ ។ ទោះបីពោរពេញទៅដោយក្តីស្រឡាញ់ និងការព្រួយបារម្ភរបស់យើងក្តី យើងមិនគួរភ្លេចកាតព្វកិច្ចរបស់យើងឡើយ ។

យើងចាត់ទុកកូនជាមនុស្សសំខាន់បំផុត ហើយយើងគិតថា កូនរបស់យើងមិនគួររងទុក្ខដោយប្រការណាមួយឡើយ ។ យើងជួយពួកគេគ្រប់ពេលដោយមិនផ្តល់កន្លែងដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ ។ យើងធ្វើដោយក្តីស្រឡាញ់ ឬដោយអត្មានិយម ដែលប្រព្រឹត្តចំពោះកូនៗដោយមិនទទួលខុសត្រូវ ។ ចូរចងចាំជានិច្ចថា កូនរបស់អ្នកចេះមើលថែខ្លួនឯង និងធ្វើទម្លាប់របស់ពួកគេដូចធម្មតា ។ ដោយសេចក្តីស្រឡាញ់ យើងគួរកំណត់ព្រំដែននៃការមើលថែ ការតាមដាន និងអនុវត្តតាមវិន័យខ្លះ ដែលនឹងជួយឱ្យគេរីកដូចផ្កាដ៏ស្រស់ស្អាត ។

កុំដកឧបសគ្គទាំងអស់ចេញពីផ្លូវរបស់ពួកគេ ។ ការធ្វើអ្វីៗគ្រប់យ៉ាងឱ្យកូនរបស់អ្នកមិនមែនជាការស្រឡាញ់ទេ ប៉ុន្តែវាធ្វើឱ្យខូចអនាគតកូនអ្នក ។ ប្រសិនបើអ្នកតែងតែជួយកូនរបស់អ្នកក្នុងការលំបាកនីមួយៗ នោះគេនឹងមិនអាចឈរត្រង់សម្រាប់ខ្លួនឯងនៅថ្ងៃអនាគតបានទេ ។ គេនឹងមិនអាចក្លាយជាអ្នកឯករាជ្យបានទេ ។

គេក៏នឹងក្លាយជាមនុស្សកំសាក ដែលខ្លាចឧបសគ្គក្នុងជីវិត ។ ជាការប្រសើរណាស់ ក្នុងនាមជាឪពុកម្តាយ វាជាកាតព្វកិច្ចរបស់យើងក្នុងការចិញ្ចឹមកូនឯករាជ្យ ។ ដើម្បីចិញ្ចឹមកូនឯករាជ្យ យើងត្រូវយល់ពីរបៀបជំរុញលើកទឹកចិត្ត និងណែនាំកូនឆ្ពោះទៅរកផ្លូវជោគជ័យ ។ ដូច្នេះឪពុកម្តាយជាទីស្រឡាញ់អនុញ្ញាតឱ្យពួកគេរុករកពិភពលោកដូចដែលពួកគេចូលចិត្ត ។ ហើយបើមានអ្វីខុសឆ្គងដោយចៃដន្យ ប្រាកដណាស់អ្នកនៅទីនោះដើម្បីជួយកែសម្រួល ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
សាលារៀនជូននូវវេទិកា និង មធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតា ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ