ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ជា​ច្រើន​បាន​ជួប​បញ្ហា​សុខភាព​។​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​គេ​សង្កេត​ឃើញ មនុស្ស​បាន​ត្អូញ​ពី​ជំងឺ​ផ្ទុក​ក្នុង​ខ្លួន​ទាំង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​។​នៅ​ពេល​ជួប​មុខ​គ្នា​ម្តង​ៗ​ប្រធានបទ​សំខាន់​របស់​មនុស្ស​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គឺ​ជំងឺ និង​ថ្នាំ​ព្យាបាល​ជំងឺ ឬ​ការ​រក​កន្លែង​ព្យាបាល​ជំងឺ​ជាដើម​។​អ្នក​នេះ​ឈឺ​គ្រឿងក្នុង អ្នក​នោះ​ឈឺ​ផ្នែក​ក្រៅ​។ សម័យនេះ…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ជា​ច្រើន​បាន​ជួប​បញ្ហា​សុខភាព​។​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​គេ​សង្កេត​ឃើញ មនុស្ស​បាន​ត្អូញ​ពី​ជំងឺ​ផ្ទុក​ក្នុង​ខ្លួន​ទាំង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​។​នៅ​ពេល​ជួប​មុខ​គ្នា​ម្តង​ៗ​ប្រធានបទ​សំខាន់​របស់​មនុស្ស​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គឺ​ជំងឺ និង​ថ្នាំ​ព្យាបាល​ជំងឺ ឬ​ការ​រក​កន្លែង​ព្យាបាល​ជំងឺ​ជាដើម​។​អ្នក​នេះ​ឈឺ​គ្រឿងក្នុង អ្នក​នោះ​ឈឺ​ផ្នែក​ក្រៅ​។

រូបតំណាង

សម័យនេះ គ្មាន​ន​ណា​ថា​មិន​ឈឺ​នោះ​ទេ​។ អ្នកខ្លះ​មាន​ជំងឺ​មួយ​មុខ អ្នកខ្លះ​ពីរ ឬ​បី​មុខ​ដំណាលគ្នា​។​ជំងឺ​ពេញ​និយម​ជាងគេ​ក្នុង​សម័យ​ទំនើប​នេះ​មាន​ដូច​ជា ទឹកនោមផ្អែម លើសឈាម លើស​ជាតិ​ខ្លាញ់ អាស៊ីត ឈឺសន្លាក់ និង​ជំងឺ​ប្លែក​ៗ​ជា​ច្រើន​ទៀត​។
ជំងឺ​ទាំងនេះ​កើតឡើង​មិន​ចំពោះតែ​អ្នកមាន អ្នកក្រ ឬ​ក៏​នាម៉ឺន​មន្ត្រី​អ្វី​នោះ​ឡើយ តែ​វា​កំពុង​វា​.​យ​លុក​ទៅ​លើ​មនុស្ស​ដោយ​ឥត​រើសមុខ​។

រូបតំណាង

ទោះបី​មិន​មានការ​បញ្ជាក់​ច្បាស់លាស់ តែ​ពលរដ្ឋ​មាន​ជំនឿ​ថា មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​បណ្តាល​ឲ្យ​ពួក​គាត់​មាន​បញ្ហា​សុខភាព​។​មូលហេតុ​មួយ​ក្នុង​ចំណោម​នោះ គឺ​ចំណីអាហារ បរិស្ថាន គ្រឿង​ស្រវឹង និង​កង្វះខាត​ការ​ហាត់ប្រាណ ឬ​ការ​លេង​កីឡា​ជាដើម​។

ជា​យូរ​មក​ហើយ សារធាតុ​គីមី​ត្រូវ​គេ​សង្ស័យ​ថា មាននៅ​ក្នុង​ចំណីអាហារ​ដែល​ពលរដ្ឋ​ទទួលទាន​រាល់ថ្ងៃ​។ គេ​បានដឹង​ថា​សារធាតុ​គីមី​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ចំណីអាហារ​ស្ទើរតែ​គ្រប់មុខ រាប់​តាំងពី​ត្រី​សាច់ បន្លែ ផ្លែ​ឈើ ដែល​មនុស្ស​បរិភោគ​ជា​រៀងរាល់ថ្ងៃ​។ នៅ​ពេល​ដែល​សារធាតុពុល​ទាំង​អស់នោះ​បាន​វា​.​យ​លុក​ដោយ​ស្ងៀមស្ងាត់​ពី​ខាងក្នុង​ខ្លួន បរិយាកាស​ខាងក្រៅ​ក៏​បាន​ចូលរួម​ចំណែក​បំផ្លាញ​សុខភាព​មនុស្ស​ដែរ​តាម​រយៈ​ខ្យល់​ដកដង្ហើម​។​ជាតិពុល​ក៏​កំពុង​ហ៊ុំ​ព័ទ្ធ​បរិយាកាស​ជុំវិញ​ខ្លួន​មនុស្ស​កាន់តែ​ខ្លាំង​ឡើង​ៗ​ដោយសារ​តែ​មនុស្ស​បាន និង​កំពុង​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។

រូបតំណាង

បន្ថែម​ពីលើ​នេះ អាកប្បកិរិយា​របស់​មនុស្ស​សម័យ​ថ្មី​ក៏​ជាក​ក្តា​អំណោយផល​មួយ​ដល់​ការ​បង្ក​ជំងឺ​ផង​ដែរ​។​ការ​មិន​ធ្វើ​សកម្មភាព​រាង​កាយ ឬ​គេ​អាច​និយាយ​បាន​ថា ភាព​ស្រណុក ស្រួល​របស់​មនុស្ស​មិន​បញ្ចេញ​កម្លាំង​ដោយសារ​ការ​ប្រើប្រាស់ រថយន្ត ម៉ូតូ និង​អង្គុយ​ធ្វើការ​នៅ​ការិយាល័យ​ក្នុង​មួយ​ថ្ងៃ​ៗ​ច្រើន​ម៉ោង​ពេក ហើយ​មិន​ធ្វើ​លំ​ហាត់ប្រាណ​។

ទាំងនេះ សុទ្ធ​សឹង​ជា​ការ​មិនល្អ​ឡើយ​ចំពោះ​សុខភាព​។ នៅ​ពេល​មិនសូវ​បញ្ចេញ​សកម្មភាព និង​ធ្វើ​លំ​ហាត់ប្រាណ​មនុស្ស​ស្រូប​យកជាតិ​ពុល គ្រប់​បែប​យ៉ាង​ចូល​ក្នុង​ខ្លួន និង​មិន​បញ្ចេញ​ជាតិពុល​ចេញពី​ខ្លួន​មក​ក្រៅ​វិញ​។អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​មួយទៀត របស់​មនុស្ស​សម័យ​បច្ចុប្បន្ន គឺ​ការ​និយម​ពិសា​គ្រឿង​ស្រវឹង​ដ៏​លើសលប់​។ គ្រឿង​ស្រវឹង​ក៏​កំពុង​វា​.​យ​លុក​យ៉ាង​ខ្លាំង​ផង​ដែរ​ទៅ​លើ​ស្រទាប់​យុវវ័យ​។ ក្រៅពី​បញ្ហា​ស្មុគស្មាញ​លើ​ជីវភាព​ការងារ​របស់​មនុស្ស​ក៏​ជា​ផ្នែក​សំខាន់​មួយទៀត​ដែល​ធ្វើ​ឱ្យ​សុខភាព​រង​នឹង​ជំងឺ​ផង​ដែរ​។

បញ្ហា​សុខភាព​ពលរដ្ឋ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​សង្គម​ចាត់ទុកជា​បញ្ហា​ដ៏​ធំធេង​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​។ គេ​គួរ​សិក្សា​រក​ពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​សុខភាព​ពលរដ្ឋ​ប្រឈម​ជំងឺ​ច្រើន​បែប​នេះ​ឱ្យ​បាន​ច្បាស់លាស់​។​បន្ទាប់​ពី​បានដឹង​ពី​មូលហេតុ​ហើយ គេ​គួរ​ផ្សព្វផ្សាយ អប់រំ ជា​សាធារណ​ដល់​ពលរដ្ឋ ដើម្បី​នាំ​គ្នា​ជៀសវាង​ប្រការ​មិនល្អ ដើម្បី​ការពារ​សុខភាព​ខ្លួនឯង​។

រូបតំណាង

ម្យ៉ាងវិញទៀត ការ​ពង្រឹង​វិស័យ​សុខាភិបាល​ទាំង​ក្រមសីលធម៌​គ្រូពេទ្យ វិជ្ជាជីវៈ និង​គុណភាព​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត​ដាក់​ជា​ចំណុច​អាទិភាព​នៅ​សម័យ​ដែល​ពលរដ្ឋ​បារម្ភ​ពី​សុខភាព​នេះ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ ហើយ​ពួក​គាត់​ឈប់​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ដែល​ជា​ការ​ចំណេញ​ទាំង​ថវិកា និង​ប៉ះពាល់​ទាំង​មុខមាត់​របស់​កម្ពុជា​នោះ​។

គេ​គួ​រចាំ​ថា ដើម្បី​ឲ្យ​គ្រួសារ និង​សង្គម​ទាំងមូល​ចៀសវាង​បាន​នូវ​គ្រោះថ្នាក់​ចាំបាច់​ណាស់​ដែល​ពលរដ្ឋ​គ្រប់​គ្នា​មាន​សុខភាព​ល្អ​ហើយ​ការ​ពង្រឹងគុណភាព​សុខាភិបាល​ក៏​ជា​កាតព្វកិច្ច​មិន​អាច​មើល​រំលង​បាន​ដែរ​ពី​សំណាក់​រដ្ឋាភិបាល​។ ចំណែកឯ​មនុស្ស​ទូទៅ​ក៏​ត្រូវ​ប្តូរ​ទម្លាប់​មិនល្អ​មួយ​ចំនួន​ជា​ចាំបាច់​នៅ​ក្នុង​ការ​រស់នៅ​៕​ដោយ សា​រ៉ា​ន់

រូបតំណាង
រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ