ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​ស៊ីដាច់​២០០​ដុល្លារ​​លើ​ផ្លូវជាតិ​លេខ​៤

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ខេត្តកំពង់ស្ពឺ​មួយ​ក្រុម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​លោក​ជុន សំអាត ជា​ប្រធាន​ក្រុម​និង​មន្ត្រី​ក្រោម​ឱវាទ​ដែល​ដាក់​គោលដៅ​ឈរជើង​នៅ​ក្នុងស្រុក​ភ្នំស្រួច ចន្លោះ​គីឡូ​ម៉ែត្រ​៧៩ និង​៨០ ដែល​ខុស​ពី​កម្មវិធី​គឺ​ក្រុម​របស់​លោក​ត្រូវ​ដាក់​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩១ ៩២​ទេ…

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ខេត្តកំពង់ស្ពឺ​មួយ​ក្រុម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​លោក​ជុន សំអាត ជា​ប្រធាន​ក្រុម​និង​មន្ត្រី​ក្រោម​ឱវាទ​ដែល​ដាក់​គោលដៅ​ឈរជើង​នៅ​ក្នុងស្រុក​ភ្នំស្រួច ចន្លោះ​គីឡូ​ម៉ែត្រ​៧៩ និង​៨០ ដែល​ខុស​ពី​កម្មវិធី​គឺ​ក្រុម​របស់​លោក​ត្រូវ​ដាក់​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩១ ៩២​ទេ តែ​អស់លោក​មន្ត្រី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជុន សំអាត បែរជា​នាំ​គ្នា​មក​ដាក់​នៅ​ចន្លោះ​៧៩ និង​៨០​ទៅ​វិញ បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​មួយ​រូប​កើតទុក្ខ​មិន​សុខចិត្ត ក៏​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ដ្បិត​គ្រាន់តែ​គាត់​ថតរូប ក្រុម​មន្ត្រី​ទាំងនោះ​ប្រាប់​ទៅ​អ្នក​ផ្ទះ​ថា នគរបាល​បាន​ធ្វើការ​ឃាត់​ផាកពិន័យ​រូប​គាត់​​ចំនួន​200​ដុល្លារ ។

ប្រភព​ពី​ម្ចាស់​អា​ខោ​ន​ឈ្មោះ​គង្គារ លម្អ​មង្គល បាន​សរសេរ​ថា អ្នក​ជិះ​ផ្លូវ​លេខ​4 ប៉ូ​លី​ស​ខេត្តកំពង់​ស្ពឺ​បាន​ផាកសាហាវ​ណាស់ ដឹង​យើង​ប្រញាប់​ផាក​200​ដុល្លារ​ឲ្យ​បាញ់​ចូល​កុង ហើយ​បន្លំ​មិន​ឲ្យ
​វិ​ក័យ​ប​ត្រ​ទៀត ។ គ្រាន់តែ​ខ្ញុំ​ថត​ប្រាប់​អ្នក​ផ្ទះ​ថា ប៉ូ​លី​ស​ចាប់​ក៏​យក​ទូរស័ព្ទ​ខ្ញុំ​ទៅ​លុប​រូប​ចេញ​អស់​តែ​ម្ដង ។ ក្នុង​នោះ​ផង​ដែរ មាន​អ្នក​ខំ​មិន​ថា​(ACC​មួយ​) ចុ​ម​សាហាវ​ម្ល៉េះ ម្ចាស់ខ្លួន​ក៏​បាន​តប​ថា សេត​ណាស់​យើង​កំពុង​តែ​ប្រញាប់​ផង​។ រីឯ​អ្នកខ្លះ​ទៀត​បាន​ប្រាប់​ថា ខម​មិន​ដាក់​ចូល​ផេ​ក​ស្នង​ការ​​តែ​ម្ដង​ទៅ​ ។

ម្ចាស់​អា​ខោ​ន​ដដែល​បន្ត​ថា អង្វរ​គាត់​ឡើង​ទន់​ឆ្អឹង​អត់ឱ្យ​យើង​ទៅ​ទេ ដឹង​តែ​ទារ​២០០​ដុល្លារ​។ រីឯ​អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ផង​ដែរ​។ ថា​ចុ​ម​ផាក​សាហាវ​ម្ល៉េះ​ខុស​អី​គេ​ពិន័យ​ច្រើន​ម្ល៉េះ0x017d7 ហើយ​អ្នកខ្លះ​ទៀត​លើក​ឡើង​របៀប​ចំអកឲ្យ​ក្រុម​មន្ត្រី​ថា គាត់​ប្រញាប់​យក​លុយ​ទុក​ឲ្យ​ប្រពន្ធ​គាត់​ធ្វើបុណ្យ​ស​.​ព​គាត់ ។ រីឯ​អ្នកខ្លះ​ក៏​បាន​លើក​ឡើង​ថា អ្នក​មិន​ជិះ​ផ្លូវ​ល្បឿន​លឿន បើ​យើង​ប្រញាប់​ហើយ​ម្ចាស់ខ្លួន​តប​ថា យើង​ដឹក​អីវ៉ាន់​ច្រើន​គេ​មិន​ឲ្យ​យើង​ឡើង​ទេ ។ រីឯ​អ្នកខ្លះ​ទៀត​និយាយ​ថា អ៎​អ​ញ្ចឹ​ង​ហ្អ​បង​ខ្ញុំ​វិញ​លែង​ហ៊ាន​ជិះ​ផ្លូវ​លេខ​4 ហើយ​ប៉ូលិស​ចរាចរណ៍​ផ្លូវជាតិ​លេខ​4 កាច​ៗ​ណាស់ ហើយ​ពិន័យ​ក៏​ច្រើន​ដែរ ។ ដឹង​ហើយដោយ​សារ​ប៉ូលិស​ច្រើន​ពេក​។ ចំណែក​អ្នកខ្លះ​ទៀត​ស្វែងរក
អា​ខោ​ន​មួយ​ដែល​មានឈ្មោះ​(khen sotharith ហើយ​សរសេរ​ថា ចាំ​មើល​តើ​គុណធម៌ ឬ​លុយ ជា​ចំណែក​មិន​អាច​ខ្វះ​បាន?

បើ​ទោះជា​បែប​នេះ​ក្តី មន្ត្រី​នគរបាល​ចរាចរណ៍​មួយ​រូប​បាន​លើក​ឡើង​ផង​ដែរ​ថា កំហុសឆ្គង​របស់​អ្នកបើកបរ គឺ​អត់​ប័ណ្ណបើកបរ​ត្រូវ​ផាកពិន័យ​មួយ​លាន​ពី​សែន តែ​ដោយ​ការ​យោគយល់​គឺ​នៅ​សល់​ត្រឹម​80​ម៉ឺន​រៀល ។ បើ​ទោះជា​បែប​នេះ ក្តី​មួយ​លាន​ពីរ​សែន បើ​ចេញ​វិ​ក័យ​ប័ត្រ​គឺ​ត្រូវ​បង់​ចូល​រដ្ឋ​ទាំងអស់ តែបើ​មិន​ចេញ​វិ​ក័យ​ប​ត្រ​ទេ គឺ​លុយ​ទាំងនោះ​បាន​ទៅ​លើ​ពួក​គាត់​យក​ទៅ​ចែក​គ្នា​នៅ​ពេល​ចប់​ភារកិច្ច​នោះ​ហើយ ។ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ពី​ក្រុម​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងនោះ​បាន​ទេ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ ។ តែ​ក៏​មាន​អ្នកខ្លះ​លើក​ឡើង​ថា «​ជា​ធម្មតា​អ្នក​ធ្វើ​តែង​មាន​កំហុស​គេច​មិន​ផុត​ឡើយ​» គ្មាន​អ្នក​ណាមួយ​ចង់​មាន​បញ្ហា​នោះ​ទេ ។

មហាជន​ជា​ច្រើន​បាន​សំណូមពរ​អោយ​មានការ​ដាក់​ពិន័យ​លើ​ក្រុម​មន្ត្រី​នគរបាល​ទាំងនោះ ដើម្បី​ទុកជា​គំរូ​ដល់​ក្រុម​ផ្សេង​ៗ​ទៀត កុំអោយ​យក​គំរូ​អាក្រក់​តាម​ក្រុម​របស់​មន្ត្រី​ខាងលើ ។ ក្រោយ​ពី​មានការ​បង្ហោះ គឺ​លោកស្នងការ​បាន​បំភ្លឺ​ជូន​លោក​អភិបាលខេត្ត​ថា «​សូម​គោរព​ជូន ឯកឧត្ដម អភិបាលខេត្ដ​កំពង់ស្ពឺ​គោរព​ដ៏​ខ្ពង់ខ្ពស់​!

របាយការណ៍​ស្ដី​ពី ព័ត៌មាន​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ គង្គារ លំអរ​មង្គល ថា ប្រយ័ត្ន​អ្នក​ជិះ​ផ្លូវជាតិ​លេខ ៤ប៉ូលិស​កំពង់ស្ពឺ ផាក​សាហាវ​ណាស់ ដឹង​យើង​ប្រញាប់​ផាក​200$ ឱ្យ​បាញ់​ចូល​កុង​ហើយ​បន្លំ​មិន​អោយ​វិ​ក្ក័​យ​ទៀត​ហើយ​ប៉ូលិស​ឈ្មោះ ដូច​ក្នុង ABA (Khem Sothearith) បាន​យក​ទូរស័ព្ទ​ខ្ញុំ​លុប​រូប​ទៀត​ចេញ​ទៀត​គ្រាន់តែ​ខ្ញុំ​ថត​ប្រាប់​អ្នក​ផ្ទះ​ថា ប៉ូលិស​ចាប់​»​។ យោង​តាម​ព័ត៌មាន​ខាងលើ ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​ឆែក​និង​ពិនិត្យ​ស្វែងរក​ឈ្មោះ Khem Sothearith ដូច​គណនេយ្យ ABA​។

ជា​លទ្ធផល លោក​អនុសេនីយ៍ឯក ខែ​ម សុធា​រិ​ទ្ធ អត្ដលេខ​៧៥៧៤៣ តួនាទី​នាយ​ផ្នែក​ការិយា​ល័យ​​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ជា​ម្ចាស់​គណនេយ្យ​ABA ដែល​ត្រូវ​បាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គង្គារ លំអរ​មង្គល បង្ហោះ​មែន​។

តាម​ការ​បំភ្លឺ​ឈ្មោះ ខែ​ម សុធា​រិ​ទ្ធិ បាន​ឆ្លើយ​ថា កាលពី​ថៃ្ង ១៤ មក​រា ២០២៣ ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ លេខ​៧៩-៨០ ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខ្លួន​បាន​ចុះ​ប្រតិបត្ដិការ​ជាមួយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជុន សំអាត នាយ​រង​ការិយាល័យ បាន​ឃាត់​រថយន្ដ​មួយ​គ្រឿង ស្លាក​លេខ​ភ្នំពេញ 1BP_4662 ដឹក​ទំនិញ​សំពីងសំពោង​ក្នុង​ទិស​ដៅ​ពី​ខាង​កេ​ី​តទៅ​ទិស​ខាងលិច ទៅ​ខេត្ដ​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច ខាងលើ​សមត្ថកិច្ច​បាន​ឃាត់​ពិនិត្យ​ថា អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ និង​ដឹក​ទំនិញ​សំពីងសំពោង​។

សមត្ថកិច្ច​បាន​ប្រាប់​ថា បទល្មើស​ខាងលើ គឺ​ពិន័យ​១.២០០,០០០​រៀល និង​១៥០,០០០​រៀល​បន្ថែម ពេល​នោះ​អ្នក​រួម​ដំណើរ និង​ជា​ម្ចាស់​សំអាងការ​បាន​ប្រាប់​ថា សុំ​សំរួល​២០០​ដុល្លារ និង​បាន​សុំ​លេខ​គណនេយ្យ ABA ដើម្បី​បាញ់​លុយ​ចូល​ព្រោះ​ខ្លួន​មិន​មាន​ប្រាក់​ជាប់​ខ្លួន​។ ក្រោយ​បាញ់​លុយ​២០០​ដុល្លា​រួច​ក៏​បាន​បន្ដដំណើរ​ទៅ​បាត់​» ។

បញ្ជាក់​ករណី​ខាងលើ សមត្ថកិច្ច​ពិតជា​ពុំ​បាន​ចេញ​វិ​ក័យ​ប័ត្រ​ផាកពិន័យ​ជូន​អ្នក​ល្មើសច្បាប់​ចរា​ចរណ៍​ឡើយដោយ​យល់​ឃើញ​ថា ជា​ការ​សំរួល​ក្រៅពី​បទល្មើស ។ បច្ចុប្បន្ន លោក​អនុ​សេ​នីយ៍ឯក ខែ​ម សុធា​រិ​ទ្ធិ នាយ​ផ្នែក បញ្ជា​ចរាចរណ៍ ត្រូវ​បាន​ដក​យក​មក​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​បុគ្គលិក ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ