ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង ក្រោយ​ឃើញ​ផ្សែងហុយ​ចេញពី​ក្រុមហ៊ុន​មួយ​កន្លែង

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន​មួយ​កន្លែង​ឃើញ​មាន​ហុយផ្សែង​មក​ក្រៅ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្មានថា មាន​អគ្គិភ័យ ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ហៅ​រថយន្ត​មក​ជួយ​ពន្លត់​ជាង​១០​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​កន្លែង​ឃើញ​មាន​ហុយផ្សែង​មក​ក្រៅ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្មានថា មាន​អគ្គិភ័យ ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ហៅ​រថយន្ត​មក​ជួយ​ពន្លត់​ជាង​១០​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្រុមហ៊ុន DHL ដឹក​ជញ្ជូន​អីវ៉ាន់​ក្នុងស្រុក​និង​ក្រៅប្រទេស ដែល​ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ព្រី​ន​ថោ​ន ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​បាន​និយាយ​ប្រាប់​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឃើញ​មាន​ហុយផ្សែង​ចេញពី​ក្រុមហ៊ុន DHL ដឹក​ជញ្ជូន​អីវ៉ាន់​ក្នុងស្រុក​និង​ក្រៅប្រទេស ភ្លាម​ៗ លោកនាយ​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​មក​ជាង​១០​គ្រឿង ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​។ បន្ទាប់​មក កម្លាំង​សមត្ថកិច្ច រួម​ជាមួយ​អាជ្ញាធរ​ភូមិ​-​សង្កាត់ ព្រមទាំង​ខណ្ឌ​បាន​ចូល​ទៅ​រុករក​ទីតាំង​ជា​ច្រើន​កន្លែង តែ​រក​មិនឃើញ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា លោកនាយ​ប៉ុស្តិ៍ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​បាន​សុំ​ឃ្លាំង​ជា​ច្រើន​កន្លែង ដោយ​មាន​ឃ្លាំង​ខ្លះ​ជាប់​សោ​ក៏​បាន​វា​.​យ​កម្ទេច ដើម្បី​ចូល​ត្រួតពិនិត្យ ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង​ដែល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ