ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ម្នាក់​អះអាង​ថា ខ្លួន​ត្រូវ​គេ​ស្ទាក់​គំ​រា​.​ម​ប្លន់​យក​លុយ និង​ទូរស័ព្ទ តែ​ម៉ូតូ​មិន​ប្លន់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជា​សន្តិសុខ​ម្នាក់​បាន​អះអាង​ថា គ្រាន់តែ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​យាម​ដើរ​លេង​១​ភ្លេ​ត ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ស្ទាក់ ដោយ​យក​ដាវ​មក​ភ្ជង់​គំ​រា​.​ម​យក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​ម្នាក់​បាន​អះអាង​ថា គ្រាន់តែ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​យាម​ដើរ​លេង​១​ភ្លេ​ត ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ស្ទាក់ ដោយ​យក​ដាវ​មក​ភ្ជង់​គំ​រា​.​ម​យក​ទូរស័ព្ទ និង​លុយ​អស់​មួយ​ចំនួន​ថែម​ទៀត កាលពី​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ម្តុំ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ងុ​យ ចំរើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​នៅ​បុរី​លឹ​ម​ឈាង​ហាក់ ស្នាក់​នៅ​រោង​កម្មករ​កន្លែងធ្វើការ ម្តុំ​ចំការ​ដូង ស្ថិត​ក្នុង​ខណ្ឌដង្កោ នឹង​មានស្រុក​កំណើត​​នៅ​ខេត្តពោធិ៍សាត់​។ ដោយឡែក​របស់​ដែល​ជនសង្ស័យ​យក​ទៅ​មាន ៖ ទូរស័ព្ទ​ដៃ​ម៉ាក oppo មួយ​គ្រឿង និង​លុយ​ចំនួន​២​ម៉ឺន​រៀល ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២​មួយ​គ្រឿង​មិន​បាន​បាត់បង់​នោះ​ទេ​។

បើ​តាម​សម្តី​បុរស​រង​គ្រោះ​បាន​និយាយ​អះអាង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JV 6756 ចេញពី​កន្លែង​យាម គោលបំណង​ដើរ​លេង​បន្តិច លុះ​មក​ដល់​ចំណុច​កើតហេតុ ម្តុំ​ផ្សារ​ដី​ថ្មី ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បាន​មក​ធ្វើ​សកម្មភាព​ស្ទាក់​ម៉ូតូ​របស់​គាត់​។ ហើយ​ពេល​នោះ រូប​គាត់​បាន​ឈប់​ដក​សោ​ម៉ូតូ​ចេញ ក៏​ស្រាប់តែ​បក្សពួក​ជនសង្ស័យ​ទាំងនោះ​បាន​យក​ដាវ​មក​ភ្ជង់​គំ​រា​.​ម រួច​ហើយ​ក៏​បាន​យក​ទូរស័ព្ទ​ម៉ាក oppo របស់​គាត់ រួម​ទាំង​លុយ​ចំនួន​២​ម៉ឺន​រៀល ហើយ​ពេល​នោះ​ដែរ រូប​គាត់​ក៏​បាន​សុំ​ទូរស័ព្ទ​ពី​ជនសង្ស័យ តែ​ជនសង្ស័យ​មិន​អោយ ហើយ​ក៏​បាន​វា​.​យ​រូប​គាត់​ចំនួន​២​ដៃ​បន្ថែម​ទៀត បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​គេច​ទៅ​បាត់​អស់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​យក​លុយ និង​ទូរស័ព្ទ​ហើយ តែ​មិន​បាន​យក​ម៉ូតូ​នោះ​ទេ រូប​គាត់​ក៏​បាន​ជិះ​ម៉ូតូ​មក​រក​អោយ​គេ​ជួយ​តែ​ម្តង​ទៅ ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ តែ​បែរជា​សមត្ថកិច្ច​មាន​មន្ទិល​សង្ស័យ​ឆ្ងល់​ទៅ​វិញ​ថា មូលហេតុ​អ្វី​បានជា​ជនសង្ស័យ​មិន​យក​ម៉ូតូ បែរជា​យក​លុយ​២​ម៉ឺន​រៀល និង​ទូរស័ព្ទ​មួយ​គ្រឿង​ទៅ​វិញ?​។

ក្រោយ​ពេល​កើតហេតុ ទោះបីជា​យ៉ាង សមត្ថកិច្ច​ក៏​បាន​នាំ​យក​បុរស​រូប​នោះ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ទី​៣ ដើម្បី​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​តាម​សំណូមពរ​របស់​ជន​រង​គ្រោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ