ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់កំពុងលក់ដូរ ស្រាប់តែ​ម៉ូយ​តេប្រាប់ លុះនាំគ្នា​មកដល់ផ្ទះ រន្ធ.ត់ចិត្ត​យ៉ាង​ខ្លាំង​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងស្រុង​ ខណៈ​ពេល​ម្ចាស់ផ្ទះ​កំពុង​

រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងស្រុង​ ខណៈ​ពេល​ម្ចាស់ផ្ទះ​កំពុង​លក់ដូរ​នៅ​ឯ​ផ្សារ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ​ខែមករា​ ឆ្នាំ​២០២៣ នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​ឈ្មោះ កុ​ល លី​ម ភេទ​ប្រុស​អាយុ ៤០​ឆ្នាំ​មុខរបរ​លក់ដូរ ។ ចំណែក​ប្រពន្ធ ឈ្មោះ អុល សា​រ៉ុ​ន ភេទ​ស្រី​អាយុ ៤៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​ឃើញ​ផ្សែងហុយ​ចេញពី​ខាងក្នុង​ផ្ទះ​កើតហេតុ​ខាងលើ បន្ទាប់​មក​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ស្រែកហៅ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ជា​បន្តបន្ទាប់​ដើម្បី​នាំ​គ្នា​ជួយ​ពន្លត់ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​មក​ដល់​ខាង​មុខ​ផ្ទះ ទ្វារ​បាន​ចាក់សោ​ពី​ខាងក្រៅ បន្ទាប់​មក​ដោយ​មាន​លោក​មេ​ភូមិផង​នោះ​ បាន​ដាច់​ចិត្ត​វា.យ​សោ​ដើម្បី​នាំ​គ្នា​ជួយ​ពន្លត់ តែ​សោបាន​ចាក់​ចំនួន​២​ជាន់ ទំ​រាំ​នាំ​គ្នា​វា.យ​សោបាន គឺ​អគ្គិភ័យ​ឆាប់ឆេះ​អស់​សំភារៈ​ខាងក្នុង​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ បន្ទាប់​មក​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដួស​ទឹក​នៅ​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​ពន្លត់​ភ្លាម​ៗ អស់​រយៈពេល​មួយសន្ទុះ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​មក​ជួយ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

តាម​​ប្រភពពី​​អ្នក​ជំនាញ​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ប្រាប់​ថា ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​នឹង​បណ្តោយ​ចំនួន​១៥​ម៉ែត្រ​ ផ្ទះល្វែង​ផ្ទាល់​ដី សង់​អំ​ពី​ថ្ម​ ប្រក់​ពី​ស័ង្កសី ចំណែក​សំភារៈ​ខូចខាត​អីវ៉ាន់​របស់របរ​ប្រើប្រាស់​ឆេះ​អស់​ស្ទើរ​ទាំងស្រុង ។ ក្នុង​ករណី​ខាងលើ​ដោយ​មានកា​រ​សង្ស័យ ឆ្លង​ចរន្ត​រឺ​ស​ទុ​ស្សេ​ខ្សែភ្លើង ព្រោះ​ម្ចាស់ផ្ទះ​បើកភ្លើង​ចោល​ជា​រៀងរាល់ថ្ងៃ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ជា​ប្តី បាន​និយាយ​ប្រាប់​ថា គាត់​មានកូន​ចំនួន​៤​នាក់ (ស្រី​១នាក់​ នឹង​ប្រុស​៣នាក់​) កូន​បង​មាន​អាយុ​២៧​ឆ្នាំ នឹង​កូនស្រី​ពៅ​មាន​អាយុ​១២​ឆ្នាំ ហើយ​កូន​បង​ៗ​មាន​ប្រពន្ធ​អស់​ទៅ​ហើយ ចំណែក​កូនស្រី​ពៅ នៅ​ជាមួយ​គាត់​ជា​រៀងរាល់ថ្ងៃ ។ នៅ​មុន​ពេល​កើតហេតុ គាត់​នឹង​ប្រពន្ធ​រួម​និង​កូនស្រី​ពៅ កំពុង​លក់ដូរ​នៅ​ផ្សារ​ឈូក​វ៉ា​១ ដោយ​គាត់​បាន ចាក់សោ​ពី​ខាងក្រៅ​ចំនួន​២​ជាន់​ហើយ​បាន​បើកភ្លើង​ចោល​ដូច​សព្វដង លុះ​កំពុង​លក់ដូរ​ក៏​ស្រាប់តែ​ម៉ូយ​ម៉ូតូ​កង់​បី​បាន​តេ​ប្រាប់​ថា ផ្ទះ​គាត់​ត្រូវ​ភ្លើង​ឆេះ គាត់​នឹង​គ្រួ​សារបាន​រួម​នឹង​កូនស្រី​បាន​ប្រញាប់ប្រញាល់​មក​ផ្ទះ​ភ្លាម​ៗ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់ផ្ទះ បាន​និយាយ​ប្រាប់​ថា ​ដំបូង​គាត់​មិន​ជឿ​ទេ ពេល​មក​ជិត​ដល់​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​ប្រជាពលរដ្ឋ​ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ខាង​មុខ​ផ្ទះ​ បណ្តាល​ឲ្យ​គាត់​នឹង​ក្រុម​គ្រួសារ​រន្ធ.ត់​យ៉ាង​ខ្លាំង គឺ​ផ្ទះ​របស់​គាត់​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​អស់​សំភារៈ​ស្ទើរ​ទាំងស្រុង​មែន​ទាំង​គាត់​កំពុង​ជំពាក់​លុយ​ធនាគារ​ជាង​២​ម៉ឺន​ដុល្លារ​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ចុះ​សួរសុខទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ នឹង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ការពារ​សុវត្ថិភាព​នៃ​គ្រោះ​អគ្គី​ភ័យ ។ អគ្គី​ភ័យ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​២​គ្រឿង បាន​បាញ់​អស់​ចំនួន​ទាំង​២​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ