ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យប៉ូលិស តាម​ចាប់អ្នកលេងហ្វេសប៊ុកម្នាក់ ដែល​ប្រមាថ​សម្តេច​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅលើហ្វេសប៊ុក នាយប់​ថ្ងៃទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ​សារ និងរូបថត ដែល​សម្តេចឆ្លៀតមុជទឹកសមុទ្រ​ម៉ាល់ឌីវ…

ភ្នំពេញ៖ នៅលើហ្វេសប៊ុក នាយប់​ថ្ងៃទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ​សារ និងរូបថត ដែល​សម្តេចឆ្លៀតមុជទឹកសមុទ្រ​ម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់​ពិភពលោក​។ ​ភ្លាមៗ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះ «Ver To» បានចូល​ខុមមិនថា «មែន​ហើយពុក ឆ្នេរ​សមុទ្រ​យើងស្អាតជាងគេ តែ​អ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេ​លើលោក មែនអត់ពុក»។​

ឆ្លើយ​តបនឹង​ការលើកឡើងដូច្នេះ សម្តេចតេជោ ហ៊ុន សែន សរសេរថា «នេះជាសំដីមនុស្សពាល សូមនគរបាល​ស្វែងរក​បន្ទាន់ តើវានៅឯណា?»។​

សូមរម្លឹកថា នៅពេលអញ្ជើញទៅ​ដល់​ប្រទេស​ម៉ាល់ឌីវ ដើម្បី​បំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសដែនកោះ ដែល​ជាកន្លែងទេសចរណ៍​ដ៏ទាក់ទាញ​នេះ​។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថត​នៅលើបណ្តាញសង្គម ដែលមានសេចក្តីថា «ឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹក នៅជាប់ជាមួយបន្ទប់​ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប»​។

​​ក្រោយ​មុជទឹក​​នៅដែនកោះទេសចរណ៍នេះរួច ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ឆ្លើ​យតប​នឹងខុមមិ​នរបស់​អ្នកលេងហ្វេសប៊ុកថា «ឆ្នេរសមុទ្រនៅប្រទេសយើង នៅតែស្អាតគ្មានគូប្រៀប»។

សម្តេចតេជោ ក៏បាន​ឆ្លើយតប​ខុមមិនរបស់អ្នកលេងហ្វេសប៊ុក​ម្នាក់ទៀត ដែលក្រោយឃើញ​សម្តេច​បង្ហោះរូបមុជទឹកសមុទ្រ​ម៉ាល់ឌីវ ហើយ​ចង់ឱ្យសម្តេច នៅពេលវិលត្រលប់​មកកម្ពុជា​វិញ អភិវឌ្ឍន៍ស្រុកយើង អោយលើសឆ្នេរម៉ាល់ឌីវ​ទៀត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ឆ្នេរសមុទ្រយើង មានគ្រប់យ៉ាងរួចទៅហើយ ទឹកប្រៃនិងទឹកសាប។ ផ្ទះសំណាក់ សណ្ឋាគារ ផ្លូវផ្នល់ និងសេវាផ្សេងទៀត។ នៅទីនេះ ពីកោះមួយ ទៅកោះមួយ ត្រូវតភ្ជាប់ដោយកាណូត សូម្បីស្អែកនេះ ទៅវិមានប្រធានាធិបតី ក៏ត្រូវជិះកាណូត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ