ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ សម្រេចសម្រាលទណ្ឌកម្មលើវិស័យប្រេងវេណេស៊ុយអេឡា និងបើកដែនអាកាសពាណិជ្ជកម្មឡើងវិញ

2 ម៉ោង មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ រដ្ឋបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៩ មក​រា​ថា ខ្លួន​នឹង​សម្រាល​ទណ្ឌកម្ម​មួយ​ចំនួន​ប្រឆាំង​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​នេះ និង​បើក​ដែនអាកាស​ពាណិជ្ជកម្ម​កាត់​ពីលើ​វេ​ណេ​ស៊ុ​យ​អេ​ឡា ។ វិធានការ​នោះ​របស់​អា​មេ​រិ​ក​បង្ហាញ​ពី​ដំណាក់កាល​ថ្មី​មួយ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ រដ្ឋបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៩ មក​រា​ថា ខ្លួន​នឹង​សម្រាល​ទណ្ឌកម្ម​មួយ​ចំនួន​ប្រឆាំង​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​នេះ និង​បើក​ដែនអាកាស​ពាណិជ្ជកម្ម​កាត់​ពីលើ​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

វិធានការ​នោះ​របស់​អា​មេ​រិ​ក​បង្ហាញ​ពី​ដំណាក់កាល​ថ្មី​មួយ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់​ទំំ​ន​ង​ជាមួយ​ក្រុង​កា​រ៉ា​កាស់​ក្រោយ​កង​ទា​ហាន​អា​មេ​រិ​ក ចាប់ខ្លួន​ប្រធានាធិបតី​ប្រទេស​នោះ​លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​នាំ​ទៅ​កាត់ទោស​នៅ​អា​មេ​រិ​ក​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ។

សេចក្ដីសម្រេច​នោះ កើត​មាន​បន្ទាប់​ពី​សភា​វេ​ណេ​ស៊ុ​យ​អេ​ឡា អនុម័ត​ច្បាប់​កែទម្រង់វិស័យ​​ប្រេង​វេ​ណេ​ស៊ុ​យ​អេ​ឡា អនុញ្ញាត​ឲ្យ​បរទេស​បោះទុន​វិនិយោគ​ធ្វើ​អាជីវកម្ម​ប្រេង​របស់​ប្រទេស​នេះ​ដែល​ពី​ដើម​រៀង​មក​ត្រូវ​រដ្ឋ​ក្ដាប់​ក្នុង​ដៃ ។

ក្រោម​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក សភា​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៩ មក​រា ការ​កែទម្រង់​ច្បាប់​ស្ដី​ពី​ប្រេងកាត ដោយ​បើក​ឲ្យ​ផ្នែក​ឯកជន​ចូល​រកស៊ី និង​កាត់​បន្ថយពន្ធ ។ នា​បណ្ដា​ម៉ោង​ខាង​មុខក្រោយ​ការ​បន្ថយ​ទណ្ឌកម្ម​នេះ ឧស្ម័ន​ធម្មជាតិ​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​អាច​នាំ​ចេញ​បាន​វិញ ហើយ​ប្រេង​ក៏​នឹង​អាច​នាំ​ចេញ​វិញ​បាន​ដែរ​ក្រោយ​ការ​ឡោមព័ទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ