ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ប្តី-ប្រពន្ធ១គូនេះផ្អើល​​ទាំង​ព្រឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នេះ មានការភ្ញាក់​ផ្អើល​​បន្ទាប់​ពី​ឃើញ​កម្លាំងនគរបាលខណ្ឌសែនសុខ ​បាន​​​ចុះទៅ​​បង្ក្រាបនិង​​ឆែកឆេរ​ក្នុង​ផ្ទះ​​ជួល​មួយ​កន្លែង និង​​បាន​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ១គូ​ ដែល​​មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន ស្ថិត​នៅ​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នេះ មានការភ្ញាក់​ផ្អើល​​បន្ទាប់​ពី​ឃើញ​កម្លាំងនគរបាលខណ្ឌសែនសុខ ​បាន​​​ចុះទៅ​​បង្ក្រាបនិង​​ឆែកឆេរ​ក្នុង​ផ្ទះ​​ជួល​មួយ​កន្លែង និង​​បាន​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ១គូ​ ដែល​​មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ស្ថិត​នៅ​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

សេចក្តី​រាយ​ការណ៍​​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់ ប្តីឈ្មោះ​មៀ​ច សុ​ផា​រី​តា ហៅ​លុ​ច អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ជុន ម៉ា​ឌី អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ការ​ឆែកឆេរ​របស់​កម្លាំង គឺ​រក​ឃើញ​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​២៣​កញ្ចប់​, ជញ្ជីង​ថ្លឹង​១, ដាវ និង​ឧបករណ៍​ប្រើ​ថ្នាំ​ញៀន​មួយ​ចំនួន ។

គួរ​បញ្ជាក់​ថា ការ​កំណត់​មុខសញ្ញា​ទាំង​២​នាក់​នេះបាន​ គឺ​បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ល្អ​បាន​មក​រាយ​ជូ​​ន​​កម្លាំង មុន​ឈាន​ដល់​ចុះ​​ចាប់​នេះ ។