ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​100​គ្រឿង​ជា​ជំនួយ​របស់​ចិន​បាន​មក​ដល់​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ រថយន្តក្រុង​ចំនួន​១០០​គ្រឿង ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ រថយន្តក្រុង​ចំនួន​១០០​គ្រឿង ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​ផ្តល់​ជូន​សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​ជា​ផ្លូវការ​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។ 

ពិធី​ប្រគល់ និង​ទទួល​រថយន្តក្រុង​ទាំង​១០០​គ្រឿង​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក TAN QINGSHENG ភារធារី​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​រថយន្តក្រុង​ថ្មី​១០០​គ្រឿង​មក​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​បន្ថែម​ខ្សែ​រត់​ដឹក​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ៕