ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត ក្រោយ​រួម​គ្នា​កា​.​ប់​បុរស​រង​គ្រោះ

1 ឆ្នាំ មុន
  • តាកែវ

ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាទី ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ខណៈ​ពេល​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាទី ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ខណៈ​ពេល​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ង រួច​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​នា​ពេល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ។

បើ​តាម​លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី បានអោយ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ដោយ​មានកា​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ ៖ ១- ឈ្មោះ ផា​ន់​ណា សា​រ៉ា ហៅ​ឆា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ និង​២- ឈ្មោះ វ៉​ន ណាត់ ហៅ​ខ្នាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ នៅ​ត្រង់​ចំណុច​ភូមិ​កាន់​តំ​រ៉ា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជា​បន្តបន្ទាប់ ចំណែក​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​។

លោក​អធិការ​នគរបាល​ស្រុក​បាទី បាន​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ដែល​កម្លាំង​យើង​បាន​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​២​នាក់​ខាងលើ​នេះ គឺជា​ក្រុម​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប៉ុនប៉ង​មនុស្ស​ឃា​.​ត​ដោយ​ចេតនា ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​៤៨​នាទី​យប់ នៅ​ត្រង់​ចំណុច​មន្ទីរពេទ្យ​ពហុ​ព្យាបាល និង​សម្ភព អង្គរ​ពេជ្រ​ចំបក់ ស្ថិត​នៅ​ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ បណ្តាល​អោយ​ជន​រង​គ្រោះ​ឈ្មោះ គី​ម ឆៃ​ឡេ​ង ហៅ​ចេ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ថ្លុក​ឈា​.​ម ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ (​ភ្នំពេញ​)​ដើម្បី​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល រីឯ​ជន​ដៃដល់ និង​បក្សពួក​ផ្សេង​ទៀត​កំពុង​រត់គេច​ខ្លួន​។ ហើយ​នៅ​ចំពោះ​មុខ​កម្លាំង​នគរបាល ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ទៅ​ទៅ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

លោក​អធិការ​នគរបាល​ស្រុក​បាទី បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ដែល​បាន​ដកហូត​បាន​នោះ រួម​មាន ៖ ម៉ូតូ C125 ចំនួន​១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​០១១ ពាក់​ស្លាក​លេខ ភ្នំពេញ​១IJ 8891, ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម​, កាំបិត​ស្នៀត​ចំនួន​១, កាំបិត​ចិតបន្លែ​ចំនួន​១ និង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​។

លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់ រួច​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រួច​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ នេះ​ដើម្បី​កាត់ទោស ចំណែក​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​នោះ កម្លាំង​ជំនាញ​នឹង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យក​មក​កាត់ទោស​តាម​ច្បាប់​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ