ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​នេះ​បាន​ទាំង​អ្នក​ទាំង​ទិញ និង​អ្នកលក់​ម៉​ង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទាំង​អ្នកលក់ និង​អ្នកទិញ​តែ​ម្តង ប្រតិបត្តិការនេះ​ធ្វើ​ឡើង​កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទាំង​អ្នកលក់ និង​អ្នកទិញ​តែ​ម្តង ប្រតិបត្តិការ​បង្ក្រាប​គ្រៀង​ញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​គ្មាន​លេខ ច្រក​ឌឿងហែម​ផ្លូវ​ព្រះ​មុនី​វង្ស ខាងក្រោយ​ក្រុមហ៊ុន ឃ្យូ​ប៊ី ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន ១-​ឈ្មោះ វី សៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​អ្នកលក់​) ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​២៦​កញ្ចប់ និង​២-​ឈ្មោះ ថូ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិត​ប្រក​ដ ដកហូត​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច និង​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​គ្មាន​លេខ​មួយ​គ្រឿង​។

នគរបាល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​អ្នកទិញ​ថ្នាំ​ញៀន​យក​ទៅ​ប្រើប្រាស់​ម្នាក់ ហើយ​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​អ្នកលក់​បាន​ម្នាក់​ទៀត ។  ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ជា​អ្នកទិញ និង​អ្នកលក់​ទាំង​ពីរ​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ទាំង​២៧​កញ្ចប់​ជា​វត្ថុ​តាង​រួច​ហើយ ក៏​បញ្ជូន​យក​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​៕