ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល! ប្រធាន​ក្លិប​គោព្រៃ OFF ROAD​មណ្ឌលគិរី ប្រកាស​លាលែង​ពី​តំណែង​យ៉ាង​តក់ក្រហល់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​ការ​ប្រកួត​កីឡា​ប្រណាំង​រថយន្ត​ខ្នាត​អន្តរជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​១៣

ខេត្តមណ្ឌលគិរី ៖ ខណៈ​ការ​ប្រកួត​កីឡា​ប្រណាំង​រថយន្ត​ខ្នាត​អន្តរជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ដល់​១៥ មក​រា ២០២៣ ប្រធាន​ក្លិប​គោព្រៃ OFF-ROAD មណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២៣ បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ជា​ប្រធាន​ក្លិប និង​ផ្អាក​ការ​ចូលរួមប្រកួត ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងដល់​មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី ដែល​ទន្ទឹងរង់ចាំ​ទស្សនា​ព្រឹត្តិការណ៍​នេះ​យ៉ាង​អន្ទះសារ​។

យោង​តាម​លិខិត​ដែល​អ្នក​យក​ព័ត៌មានទទួល​បាន​នា​ថ្ងៃ​ទី​១២ មក​រា មាន​ខ្លឹមសារទាំងស្រុង​ថា សូម​ជម្រាប​ជូន​ថ្នាក់ដឹកនាំ សមាជិកសមាជិការ ក្លិប​រថយន្ត​គោព្រៃ OFF-ROAD មណ្ឌលគិរី និង​សាធារណជន ។ កម្មវត្ថុ​សុំ​លាឈប់​ពី​ប្រធាន​ក្លិប​រថយន្ត​គោព្រៃ OFF-ROAD មណ្ឌលគិរី និង​ការ​អវត្តមាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ២០២៣ ។

លិខិត​ដដែល​បន្ត​ថា សេចក្ដី​ដូច​បាន​ចែង​ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​ឈ្មោះ សាន់ ដា​រិ​ទ្ធិ ជា​ប្រធាន​ក្លិប​រថយន្ត​គោព្រៃ OFF-ROAD មណ្ឌល​គី​រី សុំ​លាឈប់​ពី​ប្រធាន​ក្លិប​រថយន្ត​គោព្រៃ OFF-ROAD មណ្ឌលគិរី ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ។ ដូចនេះ ករណី​មាន​បញ្ហា​អ្វី​កើតឡើង​ក្នុង​ក្លិប ក៏​ដូច​ជាទី​តាំងរបស់​ក្លិប​រថយន្ត​គោព្រៃ OFF-ROAD មណ្ឌលគិរី ស្ថិត​ក្នុង​ទីលាន​12 Motor Park ខ្ញុំបាទ​ពុំ​ដឹង​លឺ ឬ​ទាក់ទង​អ្វី​ទាំងអស់ ។

ដោយឡែក ចំពោះ​ខ្ញុំ​ជា​កីឡាករ​ប្រណាំង​រថយន្ត OFF-ROAD ដែល​មាន​លេខ​សម្គាល់​រថយន្ត 101 ក្រុម Hard core ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ២០២៣ ខាង​មុខ​នេះ ក៏​ខ្ញុំ​មិន​បាន​ចូលរួម​ប្រកួត​ដែរ ដោយសារ​តែ​មាន​បញ្ហា​សុខភាព​ត្រូវ​ពិនិត្យ​បន្ទាន់ ។ ដូចនេះ ខ្ញុំបាទ​សូមទោស និង​សូម​យោគយល់​ពី​សំណាក​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ ក្នុង​ក្លិប រថយន្ត​គោព្រៃ OFF-ROAD មណ្ឌលគិរី និង​សាធារណៈជន​ទូ​ទាំង​ខេត្តមណ្ឌលគិរី ។

សូម​បញ្ជាក់​ថា លោក សាន់ ដា​រិ​ទ្ឋ គឺជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ខ្នាត​អន្តរជាតិ​ខាងលើ​នេះ ។ មិន​ត្រឹម​ប៉ុណ្ណោះ​លោក​ក៏​ជា​កីឡាករ​ដ៏​ឆ្នើម​ក្នុង​ការ​ប្រកួត​រថយន្ត​ឆ្លងកាត់​ឧបសគ្គ ហើយ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​លេខ​មួយ ជា​ច្រើន​លើក ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ប្រទេស​ថៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ