ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​៤​ខ្នង និង​របើក​ដំបូល​៧​ខ្នង


ខេត្តស្វាយរៀង ៖ មាន​ភ្លៀង​ផ្គរ​លាយឡំ​ខ្យល់​កន្ត្រាក់​បក់​បោក​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង និង​របើក​ដំបូល​ចំនួន​៧​ខ្នង កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៧ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​១១​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​។ បើ​តាម​មន្ត្រី​សាលាស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បក់​បោក​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​១១​ខ្នង ក្នុង​ឃុំ​ចំនួន​៣​គឺ ឃុំ​កំពង់ត្រាច របើក​ដំបូលផ្ទះ​ចំនួន​៧​ខ្នង ១/​ផ្ទះ​ឈ្មោះ គល់ ម៉ា​ន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ប្រ​ម៉ាត់​ប្រាំ ផ្ទះ​ទំហំ​៣.៥​គុណ​នឹង​៤.៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​ដើម​ត្នោត​ដួល​សង្កត់​ចំ​ពីលើ​បណ្តាល​ឲ្យ​ខូចខាត​៩៥%​។

២/​ផ្ទះ​ឈ្មោះ អឺ​ល សុក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ប្រ​ម៉ាត់ ផ្ទះ​ទំហំ​៦.៥ គុណ​នឹង​៧.៥​ម៉ែត្រ សង់​ពី​ឈើ​សសរ​បេតុង​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់​របើក​ដំបូល​អស់​ចំនួន​១១​សន្លឹក​។
៣/​ផ្ទះ​ឈ្មោះ រាជ ធី​វង្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ភូមិ​ប្រ​ម៉ាត់​ប្រាំ ផ្ទះ​ទំហំ​៩ គុណ​នឹង​១២​ម៉ែត្រ សសរ​បេតុង របើក​ក្បឿង​ចំនួន​២៥​សន្លឹក និង​ស័ង្កសី​ផ្ទះបាយ​ចំនួន​០៧​សន្លឹក​។
៤/​ឈ្មោះ មាស សា​រិ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ភូមិ​ប្រ​ម៉ាត់​ប្រាំ ប្រក់​ក្បឿង​របើក​ដំបូល​ចំនួន​៣០​សន្លឹក​។
៥.​ផ្ទះ​ឈ្មោះ ម៉ុ​ក សុ​ខុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ប្រ​ម៉ាត់​ប្រាំ ផ្ទះ​ទំហំ​៥ គុណ​នឹង​៧​ម៉ែត្រ សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី លោត​ចុះ​ពី​ជើង​តម្កល់​របើក​ដំបូល​ស័ង្កសី​ចំនួន​២៥​សន្លឹក​។
៦.​ឈ្មោះ ប្រាក់ ណូ​រ៉ា ប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​តា​ត្រាវ ទំហំ​៤.៥ គុណ​នឹង​៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី​របើក​ដំបូល​ចំនួន​០៦​សន្លឹក​។
៧.​ផ្ទះ​ឈ្មោះ ទិ​ត្យ យ៉ា​ន់ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ភូមិ​ឈើភ្លើង ផ្ទះ​ទំហំ​៧ គុណ​នឹង​៩​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​គ្បឿ​ង ដើម​អម្ពិល​បារាំង​ដួល​លើ​បណ្តាល​ឲ្យ​បែកបាក់​រនង ផ្ទោង ផ្លាន គ្បឿ​ង​មួយ​ចំនួន​ធំ​។

-​ឃុំ​សំបួរ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រលំ​ចំនួន​៣​ខ្នង​គឺ ៖
១/​ផ្ទះ​ឈ្មោះ ខេត សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ត្មាត​ពង ឃុំ​សំបួរ ផ្ទះ​ទំហំ​៦ គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក​ជញ្ជាំង​ស្លឹក​លោត​ពីលើ​ជើង​តម្កល់​រលំ​។
២/​ផ្ទះ​ឈ្មោះ ឃួ​យ ទី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្មាត​ពង ឃុំ​សំបួរ ផ្ទះ​ទំហំ​៨ គុណ​នឹង​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ហ្វី​ប្រូ​លើក​ចេញពី​ជើង​តាង​បណ្តាល​ឲ្យ​បាក់​ព្រំ បែក​ហ្វី​ប្រូ​១៥​សន្លឹក​។
៣/​ផ្ទះ​ឈ្មោះ ឥន អ៊ា​ន ភេទ​ស្រី អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​ត្មាត​ពង ឃុំ​សំបួរ ផ្ទះ​ទំហំ​៥​គុណ​នឹង​៤​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក រលំ​លោត​ចេញ​ពីលើ​ជើង​តាង​ខូច​យ៉ាងដំណំ​។
-​ឃុំ​ជ្រៃ​ធំ​រលំ​ផ្ទះ​១​ខ្នង ម្ចាស់ផ្ទះ​ឈ្មោះ មាឃ សា​រឿ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ស​ណ្ដោ ផ្ទះ​ទំហំ​២.៥​គុណ​នឹង​៣.៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ដួល​រលំ លោត​ចេញពី​ជើង​តាង​ខូចខាត​យ៉ាងដំណំ​៕

Facebook Google Twitter Email

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ