ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​សាលារៀន​ត្រូវ​ជន​ដៃដល់ កា.ប់​បែកក្បាល​ដេរ​៧៨​ថ្នេរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​វិទ្យាល័យ ជម្ពូ​វន្ត ២​នាក់​ចេញពី​រៀន​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​កា.ប់​បែកក្បាល​ដេរ​ចំនួន​៧៨​ថ្នេរ និង​ម្នាក់​ទៀត​មិន​មាន​រង​របួស​ទេ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​វិទ្យាល័យ ជម្ពូ​វន្ត ២​នាក់​ចេញពី​រៀន​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​បែកក្បាល​ដេរ​ចំនួន​៧៨​ថ្នេរ និង​ម្នាក់​ទៀត​មិន​មាន​រង​របួស​ទេ ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់​អូ​ឌឹ​ម ស្ថិត​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស មានឈ្មោះ ទូច មក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រង​របួសធ្ងន់ ចំណែក​មិត្ត​ភ​ក្កិ​ដែល​មិន​មាន​រង​របួស​មានឈ្មោះ គង់ កក្កដា អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​ជម្ពូ​វន្ត ស្នាក់​នៅ​ក្នុង​បុរី​លឹ​ម​ឈាង​ហាក់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​គេ​ឃើញ​ជន​រង​គ្រោះជា​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​MSX ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ជិះ​តាម​បណ្តោយ​ផ្លូវ​បេតុង​ចេញពី​រៀន​ជូន​មិត្តភក្តិ​ទៅ​ផ្ទះ មក​ដល់​ចំណុច​កើតហេតុ​នោះ​ក៏​ស្រាប់តែ​មាន​ជន​បង្ក​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ជិះ​គ្នា​២​នាក់ បាន​ជិះ​តាម​ពីក្រោយ​លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​លលាដ៍ក្បាល​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ម្ចាស់​ម៉ូតូ ចំណែក​អ្នក​ជិះ​ក្រោយ​មិន​មាន​រង​របួស រីឯ​ជន​បង្ក​វិញ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​ជន​រង​គ្រោះ និង​មិត្តភក្តិ​ដឹក​អ្នក​រង​របួសធ្ងន់​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​សុភ​ក្រ័​មិត្ត ដេរ​ចំនួន​៧៨​ថ្នេរ​។

ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​គេ​មិន​ដែល​ស្គាល់​ជន​បង្ក​ទេ និង​មិន​បាន​ឈ្លោះប្រកែក​ជាមួយ​នរណា​ទេ ទោះបីជា​យ៉ាងណា​អ្នក​ឃើញ​ហេតុការណ៍​សង្ស័យ​ថា​ជា​រឿង​គំនុំ​។ ក្រោយ​ពេល​កើតហេតុ​យុវជន​ទាំង​ពីរ​នាក់​ក៏​បាន​ទូរស័ព្ទ​ហៅ​ម្តាយ ហើយ​ប្រាប់​ថា​រង់ចាំ​ព្រឹក​ឡើង​ទើប​ដាក់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុ​សិ៍្ត​នគរបាល​កន្ទោក ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុ​ត្តិធម៌ នឹង​ឈាន​រក​ចាប់ខ្លួន​ជន​បង្ក​មក​ចាត់វិធានការ​តាម​ច្បាប់​៕