ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណបក្ស​ប្រជាជន​កម្ពុជានៅ​បារាំង​ អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​​​៦៦

6 ឆ្នាំ មុន

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជាប្រចាំ​ប្រទេស​បារាំង រួម​ទាំង​សមាជិក សមាជិកា​​យ៉ាងច្រើន​កុះករ ក្នុង​ទឹកចិត្ត​សប្បាយ​រីករាយ និងក្នុង​ឆន្ទៈគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​ប្រារព្ធ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី៦៦ ឆ្នាំ​ថ្ងៃ​

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជាប្រចាំ​ប្រទេស​បារាំង រួម​ទាំង​សមាជិក សមាជិកា​​យ៉ាងច្រើន​កុះករ ក្នុង​ទឹកចិត្ត​សប្បាយ​រីករាយ និងក្នុង​ឆន្ទៈគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​ប្រារព្ធ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី៦៦ ឆ្នាំ​ថ្ងៃ​បង្កើត​គណបក្ស និង​ដើម្បី​អបអរសាទរ​នូវ​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ កន្លង​មក​ថ្មី​ៗ ។

​ពិធី​ខាងលើ​​ធ្វើ​នៅក្នុង​ទី​ក្រុងប៉ារីស ស្ថិតក្រោម​​អធិបតីភាព​និង​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​ឧបនាយករ​ដ្ឋ​មន្ត្រី ម៉ែ​ន សំ​អន សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៍​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​​ជាមួយរ​ដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​អម​ជាមួយ​លោក​​បណ្ឌិត ចែ​ម វី​ឌ្យ៉ា ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រចាំ​ប្រទេស​បារាំង លោក​ជំទាវ ខេ​ង សំ​វ៉ា​ដា​ប្រាក់​សុ​ខុន និងលោក​ ហួត ហាក់ ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​នៅ​ទ្វីបអឺរ៉ុប តំណាង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សមាជិក សមាជិការនិងប្អូន​ៗ ជា​យុវជន​ចូលរួម​យ៉ាងច្រើន​កុះករប្រមាណ៣០០នាក់ ។

ផ្សា​ភ្ជាប់​ជាមួយ​ស្នាដៃ​ធំ​ៗ​ជា​ច្រើនបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថេ​រ​ភាព​នយោបាយ សុខសន្តិភាព ជា​លទ្ធផល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស នៅ​តែ​បន្ត​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំងក្លា និងប្តេជ្ញា​ចិត្ត​ ដើរ​​តាម​មាគ៌ា​គណបក្ស​ប្រជាជន​កម្ពុជាCPP​។