ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​ទទួលទាន និង​ភាព​ពេញ​និយម​ត្រី​សាល​ម៉ុន​នៅ​កម្ពុជា​កើន ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​ទទួលទាន​វា​ច្រើន​ពេក​ក៏​គ្រោះថ្នាក់​សុខភាព ជា​ពិសេស គឺ​ពពួក​ត្រី ដែល​មិនមែន​នេសាទ​ពី​ធម្មជាតិ​។ ទោះបី​មិន​មាន​តួរ​លេខ​នៃ​បរិមាណ​ត្រី​សាល​ម៉ុន…

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​ទទួលទាន និង​ភាព​ពេញ​និយម​ត្រី​សាល​ម៉ុន​នៅ​កម្ពុជា​កើន ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​ទទួលទាន​វា​ច្រើន​ពេក​ក៏​គ្រោះថ្នាក់​សុខភាព ជា​ពិសេស គឺ​ពពួក​ត្រី ដែល​មិនមែន​នេសាទ​ពី​ធម្មជាតិ​។

ទោះបី​មិន​មាន​តួរ​លេខ​នៃ​បរិមាណ​ត្រី​សាល​ម៉ុន នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ក្តី ប៉ុន្តែ​បើ​និយាយ​អំពី​ទីកន្លែង​លក់​ក៏​ដូច​ជាទី​ផ្សារ​តាម​អន​ឡាញ ដោយ​រួម​ទាំង​បណ្តាញ​សង្គម មាន​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន គឺ​មាន​កាន់តែ​ច្រើន​ដែល​នេះ​ហើយ​ជា​កត្តា​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ថា ប្រជាប្រិយភាព​នៃ​ការ​ទទួលទាន​ត្រី​ប្រភេទ​នេះ​មាន​កាន់តែ​ច្រើន​។

សម្រាប់​កម្ពុជា​ទំនោរ​នៃ​ការ​កើនឡើង​នូវ​ការ​ទទួលទាន​ត្រី​សាល​ម៉ុន​មាន​ប្រមាណ​ជា​៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ទីផ្សារ​ត្រី​នេះ​ឃើញ​ថា ផុលផុស​ខ្លាំង ខណៈ​នៅ​លើ​ពិភពលោក​មាន​តាំងពី​យូរ ហើយ​គេ​បាន​សន្និដ្ឋាន​ថា ជា​មធ្យម​មាន ត្រី​សាល​មុន​ប្រមាណ​ជា​២,៦ លាន​តោន​សម្រាប់​ទីផ្សារ​ពិភពលោក ដោយនៅ​ក្នុង​នោះ​អឺរ៉ុប​មាន​ប្រមាណ​ជា​១,៣៥ លាន​តោន​អា​មេ​រិ​ក ប្រមាណ​ជា ៥៦.០០០ តោន​, ប្រេ​ស៊ី​ល​ជាង ១០១.០០០​តោន រុ​ស្ស៊ី​៨៥.០០ តោន ចិន​ប្រមាណ​ជា​៨០.០០០ តោន កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់​ប្រមាណ​ជា​៦៧.០០០ តោន ជប៉ុន ៦៤.៩០០ តោន ហើយ​អាស៊ី​ផ្សេង​ទៀត ដោយ​រួម​ទាំង​កម្ពុជា វៀតណាម​ផង គឺ​ប្រមាណ​ជា ៨៤.៤០០​តោន​។ត្រី​សាល​ម៉ុន មាន​ទីផ្សារ​នៅ​លើ​ពិភពលោក​យូរ​មក​ហើយ ប៉ុន្តែ​នៅ​កម្ពុជា គឺ​ទើបតែ​ផ្ទុះ​ឡើង ហើយ​ទន្ទឹម​នឹង​ការ​ផ្ទុះ​នេះ មាន​ពលរដ្ឋ​យើង​ជា​ច្រើន​ទទួលទាន​ត្រី​ប្រភេទ​នេះ ខុស​របៀប ពោល គឺ​លើស​កម្រិត​ដែល​អាច​នឹង​បង្ក​ផលវិបាក​ដល់​សុខភាព​។

យោង​ទៅ​តាម​ស្តង់ដា​ដែល​កំណត់​ដោយ​រដ្ឋបាល​ឱសថ និង​ស្បៀងអាហារ​របស់​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា FDA នៅ​ក្នុង​មួ​យស​ប្តា​ហ៍​គេ​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ៗ​ទទួលទាន​ត្រី​សាល​ម៉ុន និង​ពពួក​អាហារ​គ្រឿង​សមុទ្រ​ផ្សេង​ៗ​ទៀត មិន​អោយ​លើស​ពី​០,២២ ទៅ​០,៣៤ គីឡូក្រាម​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​កម្ពុជា​យើង​ខ្លះ​ទទួលទាន​ត្រី​សា​ម៉ុន​នេះ​មួយ​ពេល​ដល់​ទៅ​១​គីឡូក្រាម​ពីរ​នាក់​ក៏​មាន​ដែរ​។
តាម​ឯកសារ ត្រី​សាល​ម៉ុន​ជា​ប្រភេទ​ត្រី ដែល​រស់នៅ​ក្នុង​មហាសមុទ្រ ឬ​ទន្លេ ដែល​មាន​សាច់​ពណ៌​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ឆ្ងាញ់ ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ប្រភព​អាហារ​សុខភាព​។

ត្រី​សាល​ម៉ុន​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ ជា​ពិសេស គឺ​មាន​ជាតិ​ខ្លាញ់ អូ​មេ​ហ្គា​៣​។ វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ស័ង្កសី ផូស្វ័រ ប៉ូ​តា​ស្យូ​ម សេ​លេ​ញ៉ូ​ម និង​វីតាមីន B ដែល​សរីរាង្គ​មនុស្ស​ត្រូវការ​។សារធាតុចិញ្ចឹម​ទាំងនេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​មុខងារ​រាង​កាយ​របស់​អ្នក ដូច​ជា ការ​រក្សា​សំពាធ​ឈា​.​ម និង​កោសិកា​សរសៃប្រសាទ​ឱ្យ​មាន​សុខភាព​ល្អ និង​ថែម​ទាំង​ជួយ​ធានា​តុល្យភាព​នៃ​ការ​រក្សា​បង្កើត DNA ទៀត​ផង​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ភាគច្រើន​នៅ​ក្នុង​ត្រី​សាល​ម៉ុន គឺជា​អាស៊ីត​ខ្លាញ់ «​សំខាន់​»​ដែល​មានមុខ​ងារ​ច្រើន​មាន​ប្រយោជន៍​។

ឯក​សារបាន​បញ្ជាក់​ថា ការ​ទទួលទាន​ត្រី​សាល​ម៉ុន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ៖ កាត់​បន្ថយ​ការ​រលាក​សរសៃ​ឈា​.​ម​, បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​, រក្សា​សម្ពាធ​ឈាម​, ការពារ​ការ​រក្សា​សារធាតុ​រាវ​លើស​នៅ​ក្នុង​ឈា​.​ម​, កាត់​បន្ថយ​ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល​, ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​, សម្ពាធ​ឈា​.​ម​ខ្ពស់​, និង​ទ្រី​គ្លី​សេ​រីត​ខ្ពស់​ជាដើម ។

ក្រៅពី​នោះ​វា​ក៏​ជួយ ការ​លូតលាស់ និង​ថែរក្សា​សក់​, ស្បែក​, គាំទ្រ​សុខភាព​ឆ្អឹង​, និង​ជា​ប្រភព​អាហារូបត្ថម្ភ​ដែល​មនុស្ស​ត្រូវការ ប៉ុន្តែ​ថ្វី​ត្បិត​តែ​វា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក៏​ដោយ ក៏​វា​មាន​ហា​និ​ភ័​.​យ​សុខភាព​ផង​ដែរ បើ​ការ​ទទួលទាន​ត្រី​សាល​ម៉ុន ជា​ពិសេស​ក្នុង បរិមាណ​ច្រើន​។

តាម​ការ​ស្រាវជ្រាវ ករណី​ខ្លះ​វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ហូរ​ឈា​.​ម ពីព្រោះ​ខ្លាញ់ត្រី គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ​ដែល​មាន​ន័យ​ថា វា​ដើរតួ​ជា​អ្នក​ធ្វើ​ឱ្យ​ឈា​.​ម​រាវ​។​កម្រិត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ កម្រិត​ខ្ពស់ ពោល គឺ​មាន​បរិមាណ​ច្រើន​ជាង​៣​ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ហូរ​ឈា​.​ម ប្រសិនបើ​យើង​ទទួលទាន​នៅ​ពេល​យើង​ប្រើប្រាស់​ប្រភេទ​ថ្នាំ ការពារ​ការ​កក​ឈា​.​ម​។
ការ​ទទួលទាន​វា​ច្រើន​ពេក វា​អាច​បំពុល​សរីរាង្គ​មាន​ហា​និ​ភ័​.​យ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​ធាត់​ក៏​ដូច​ជា ជំងឺ​ផ្សេង​ៗ​ទៀត​។

ជាមួយ​គ្នា​នេះ អ្នក​ទទួលទាន​លើស​កម្រិត​ក៏​ប្រឈម​នឹង​ជំងឺមហារីក ប្រសិនបើ​ប្រភព​ត្រី​នោះ​បាន​មក​ពី​កន្លែង​ដែល​មាន​បរិស្ថាន​មិនល្អ​មានការ​បំពុល​ច្រើន​។​ក្រៅពី​នេះ​វា​ក៏​បង្ក​ការ​ខូចខាត​ប្រព័ន្ធ​សរសៃប្រសាទ ប្រសិនបើ​ពពួក​ត្រី​សាល​ម៉ុន​ទាំងនេះ​សំបូរ​សារធាតុ​បារត​នៅ​ក្នុង​ខ្លួន​វា​ស្រាប់​។ឯកសារ​វិទ្យាសាស្ត្រ​បាន​បន្ត និង​បញ្ជាក់​ច្បាស់​ទៀត​ថា ជា​ទូទៅ​ពពួក​ត្រី​ដែល​គេ​នេសាទ​ពី​ធម្មជាតិ​មាន​កត្តា​ហា​និ​ភ័​.​យ​ពី​បញ្ហា​អាក្រក់​នេះ​ចំពោះ​សុខភាព​មនុស្ស​តិច​ជាង​ត្រី​ដែល​គេ​ចិញ្ចឹម ដោយ​កម្រិត​នោះ គឺ​មាន​ពី​៥ ទៅ​១០ ដង​ឯណោះ​។

សរុប​មក​វិញ​សម្រាប់​អ្នក​ដែល​និយម​បរិភោគ​ប្រភេទ​ត្រី​សាល​ម៉ុន នេះ សូម​មានការ​យល់​ដឹង ហើយ​កុំ​ទទួលទាន​លើស បើ​មិន​ចង់​មាន​បញ្ហា​សុខភាព​។ នៅ​លើ​ទីផ្សារ​យើង​ពិតជា​ពិបាក នៅ​ក្នុង​ការ​ដឹង​ណាស់​ចំពោះ​ប្រភព​នៃ​ត្រី​ទាំង​អស់នោះ​។ អ្វី​ដែល​យើង​សម្គាល់​បាន គឺ​ត្រី​មក ពី​ធម្មជាតិ​ជា​ទូទៅ​មាន​តម្លៃ​ថ្លៃ​ជាង​ត្រី​មក​ពី​កសិដ្ឋាន ដែល​មក​ដល់​ពេល​នេះ គេ​ដឹង​ថា បរិមាណ​ត្រី​សាល​មុន​ពី​កសិដ្ឋាន គឺ​មាន​ទំហំ​លើស​ពី​៥០​ភាគរយ​នៃ​បរិមាណ​ត្រី ដែល​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ពិភពលោក​។

ម្យ៉ាងវិញទៀត អនាម័យ​នៅ​ទីកន្លែង​រៀបចំ​ត្រី​សាល​ម៉ុន​ទាំងនេះ​ក៏​ជា​ប្រភេទ​នៃ​ជំងឺ និង​ការ​ឆ្លង​ពពួក​ប៉ារ៉ាស៊ីត​ដែល​បង្ក​បញ្ហា​ដល់​ក្រពះ ពោះវៀន និង​សរីរាង្គ​ខាងក្នុង​រាង​កាយ​ដែរ ខណៈ​ដែល​ភាគច្រើន​នៃ​ការ​និយម​របស់​ពលរដ្ឋ​កម្ពុជា​យើង គឺ​ទទួលទាន​ឆៅ​ស្រស់​ៗ៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ