ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​យក​ទូរស័ព្ទ​ដៃ​នារី​ម្នាក់​សម្រេច​រត់​បាត់ តែ​ចប់​ត្រឹម​នាង​តាម​រក​ទាល់តែ​ឃើញ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​ដែល​អង្គុយ​នៅ​លើ​ម៉ូតូ ហើយ​ចុច​ទូរស័ព្ទ បាន​សម្រេច តែ​ត្រូវ​នារី​រង​គ្រោះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​ដែល​អង្គុយ​នៅ​លើ​ម៉ូតូ ហើយ​ចុច​ទូរស័ព្ទ បាន​សម្រេច តែ​ត្រូវ​នារី​រង​គ្រោះ​ជិះ​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ទាំង​ពីរ​ដែល​កម្លាំង​អាវុធ​ហ្ថ​ត​ឃាត់​បាន​ខាងលើ​នេះ ទី​១- ឈ្មោះ អ៊ា​ន សំណាង ហៅ​អា​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ និង​ទី​២- ឈ្មោះ សំ រតនា ហៅ​អា​ជ្រូក អាយុ​២៦​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​ផ្លូវ​៣៥៧ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​អង្គុយ​ចាំ​បុរស​ជាស​ង្សា​ដើម្បី​ទៅ​ញ៉ាំ​អី​នៅ​លើ​ម៉ូតូ ហើយ​ចុច​ទូរស័ព្ទ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា Beat ពណ៌​ខៀវ​លាយ​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HQ-2121 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ទិស​ដៅ​ពី​លិចទៅ​កើត​។

នារី​រង​គ្រោះ​បន្ត​ថា គ្រានោះ​គ្នា​វា​ម្នាក់​ទៀត​បាន​ចុះ​ពីលើ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ iPhone.12.Pro Max បាន​សម្រេច រួច​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ លុះដល់​ម៉ោង​៧​យប់​ថ្ងៃ​កើតហេតុ​ដដែល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ស្វែងរ​រក​ជនសង្ស័យ រហូត​មក​ដល់​ចំណុច​ស្ពាន​ព្រះ​មុន្នី​វង្ស ក៏​ឃើញ​ជនសង្ស័យ ហើយ​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ចាប់​រហូត​មក​ដល់​ចំណុច​ខាង​មុខក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ នៅ​តាម​ប​ណ្ដោ​ហ​ផ្លូវ​ព្រះ​នរោត្តម ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​បាន​ជ្រុល​ចង្កូត​បុក​រថយន្ត​មួយ​គ្រឿង ម៉ាក​តូ​យូ​តា ហា​យ​ឡែ​ន ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​បាន​តែ​ម្តង​។

បន្ទាប់​ពី​កម្លាំង​ឃាត់​បាន ក៏​នាំ​ខ្លួន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​រួច​មក ក៏​មាន​កម្លាំង​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ចុះ​មក​យក​ឯកសារ​ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​កន្លង​មក​ដែរ មាន​ទាំង​ឆក់ និង​ប្លន់​ផង​ដែរ​។

បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​ម៉ូតូ​ធ្វើ​សកម្មភាព​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ