ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​ឆាបឆេះ​រថយន្ត​ប្រមូល​សំរាម​យ៉ាង​សន្ធោសន្ធៅ ផ្អើល​បុគ្គលិក​ស៊ិ​ន​ទ្រី

1 ឆ្នាំ មុន
  • ភ្នំពេញ

សង្ស័យ​ឆ្លង​ចរន្ត​ក្បាល​អា​គុយ​បណ្ដាល​ឲ្យ​មានការ​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បា.ញ់​ទឹក​ពន្លត់​ភ្លាម

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សង្ស័យ​ឆ្លង​ចរន្ត​ក្បាល​អា​គុយ​បណ្ដាល​ឲ្យ​មានការ​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ផ្លូវ​បេតុង​បឹង​តា​ម៉ាត ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​មានឈ្មោះ សេង សា​វី ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​ទុក​តម្រៀប​ជា​ជួរ​ច្រើន​គ្រឿង និង​គ្រោង​ចេញ​ទៅ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នៅ​យប់​នេះ​ផង​ដែរ​។

បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​បាន​បន្ត​ថា ហើយ​ពេល​នោះ​មិនដឹង​ថា តើ​យ៉ាងម៉េច​នោះ​ទេ? ក៏​ស្រាប់តែ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត​ដែល​មាន​លេខ​សម្គាល់​៥៧៩ យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ផ្អើល​ដល់​បុគ្គលិក​នៅ​ទីនោះ នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​អស់​ជា​ច្រើន​បំពង់ តែ​មិន​រលត់​នោះ​ទេ ទើប​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​សុំ​ជំនួយ​រថយន្ដ​ពន្លត់ និង​បង្ការ​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍​ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​របស់​ការិយាល័យ​បង្ការ និង​អគ្គិ​សនី​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង និង​រថយន្ត​ជំនួយ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង បាន​ធ្វើ​បាញ់​ទឹក​អស់​ចំនួន​២​គ្រឿង ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល​វិញ​ផង​ដែរ ។

ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ក៏​ដូច​ជា​រាលដាល​ឆេះ​ដល់​រថយន្ត​ផ្សេង​ៗ​ទៀត​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​អស់​រថយន្ត​ចំនួន​១​គ្រឿង និង​ធ្វើ​អោយ​ខ្លោច​ក្បាល​រថយន្ដ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ជិត​គ្នា​នោះ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​មូលហេតុ​វិញ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ក្បាល​អា​គុយ ទើប​បង្ក​អោយ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ