ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បើករថយន្ត​ចេញពី​ភោជនីយ៍ដ្ឋាន​រេ​ចង្កូត​​ធ្លាក់​ចូល​ទឹកស្រះ មនុស្ស​៤​នាក់​ជួប​គ្រោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​បើករថយន្ត​ធ្លាក់​ចូល​ទឹកស្រះ ចំណែក​៣​នាក់​ទៀត​ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​បើករថយន្ត​ធ្លាក់​ចូល​ទឹកស្រះ ចំណែក​៣​នាក់​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​កៅ ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ស៊ុន រ​ដ្ឋា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​។

តាម​ប្រភព​ព័ត៌មាន​បាន​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស RX 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-5128 ជិះ​គ្នា​ចំនួន​៤​នាក់ ដោយ​បើកបរ​តាម​ផ្លូវលំ​ចេញពី​អាហារ​ដ្ឋា​ន (​ព្រះ​ច័ន្ទ​រះ​) ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​មក​ដល់​ចំណុច​ស្រះ​ទឹក ក៏​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង ហើយ​ក៏​ជ្រុល​បុក​ដើម​កាស​ខ្យា បណ្ដាល​អោយ​ខ្ទាត​ធ្លាក់​ចូល​ស្រះ​ទឹក​ដែល​មាន​ជម្រៅ​ជ្រៅ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ពេល​ក៏​លឺ​សំឡេង​ស្រែកហៅ​អោយ​ជួយ​ៗ​ផង ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ជិតខាង​ឃើញ​ហេតុការណ៍ ក៏​នាំ​គ្នា​ចុះ​ហែល​ទៅ​ជួយ​សង្គ្រោះ​បាន​ស្រី្ត​ម្នាក់ និង​បុរស​ចំនួន​២​នាក់​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ ចំណែក​ម្នាក់​ទៀត​បាន​លង់​លិច​បាត់​ស្រមោល​រក​មិនឃើញ​ឡើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​សមត្ថកិច្ច​មូលហេតុ និង​ទាក់ទង​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​អង្គភាព​៩១១​ភ្លាម​ៗ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​នោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ចេញពី​កន្លែង​ហេតុ ដោយ​មិន​បាន​នៅ​បំភ្លឺ​នៅ​ហេតុការណ៍​ខាងលើ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ទើប​ខាង​សង្គ្រោះ​៩១១ ចុះ​ទៅ​មុជទឹក​រុករក ក៏​ឃើញ​ស​.​ព​ជន​រង​គ្រោះ​នៅ​វេលា​ម៉ោង​២​ជាង​រំលង​អធ្រាត្រ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​ស្រង់​ស​.​ព​ជន​រង​គ្រោះ​មក​ដាក់​លើគោក និង​បាន​ធ្វើការ​ឆែកឆេរ ក៏​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​ស​.​ព​ជន​រង​គ្រោះ និង​លុយ​មួយ​ចំនួន​ផង​ដែរ បន្ទាប់​មក​សមត្ថកិច្ច​ផ្នែក​ជំនាញ​យក​ទៅ​រក្សា​ទុក​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​បើក​ចេញពី​កន្លែង​ភោជនីយ៍ដ្ឋាន «​ព្រះ​ច័ន្ទ​រះ​» ហើយ​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​ហេតុ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ផ្នែក​ជំនាញ​ហៅ​រថយន្ត​មក​វេច​ខ្ចប់​រួច​តម្កល់​ទុក​លើ​រថយន្ត​សា​មុ​យ​ឯកជន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ពេល​ក្រោយ ចំណែក​រថយន្ត​រង​គ្រោះ​វិញ ត្រូវ​ខាង​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក​អង្គ​ស្នូល រង់ចាំ​ស្រាវជ្រាវ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ