ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធ្លាប់មានពីមុន! ជំនន់ទឹកភ្លៀងរដូវប្រាំង ជន់លិច​ទីប្រជុំ​ជន​វាលរេញ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ជំនន់​ទឹកភ្លៀង​រដូវប្រាំង មិន​ធ្លាប់​មាននៅ​តំបន់​ទំនាប​ក្នុង​ទីប្រជុំជន​វាល​រេញ​ក្នុង

ខេត្តព្រះសីហនុ ៖ ​ជំនន់​ទឹកភ្លៀង​រដូវប្រាំង មិន​ធ្លាប់​មាននៅ​តំបន់​ទំនាប​ក្នុង​ទីប្រជុំជន​វាល​រេញ​ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន ​កាលពី​​ពេល​យប់​ថ្ងៃ​១០​ មក​រា ​ឆ្នាំ​​២០២៣​ និង​​រំលងអធ្រាត្រឈានចូល​ព្រឹក​ថ្ងៃ​១១​ មក​រា​ ​ឆ្នាំ​២០២៣​នេះ​។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា ទឹក​នេះ​ជន់​មិនយូរ​​ទេ នឹង​ស្រក​ចុះ​វិញ​លឿន ​ហើយ​​ការ​ជន់​លិច​នេះ​ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ផ្ទួន​ៗ​ពេក ។ ជាមួយ​គ្នា​នេះដែរ ​អាជ្ញាធរ​ក៏​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ពលរដ្ឋ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កន្លង​មក​តាម​ការ​ណែនាំ​ពី​លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់​ ប្រព័ន្ធ​ប្រឡាយ​មេ​សំខាន់​ៗ សម្រាប់​រំដោះ​ទឹក​ចេញពី​ប្រជុំជន​វា​រេញ ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​ឃុំ បាន​ស្ដារជិត​​រួច​មក​ហើយ តែ​ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ​ទើប​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់ ហើយ​ស្ថានភាព​ទឹក​នេះ​មិនយូ​រទេ នឹង​ស្រកទៅ​វិញ​ឆាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ