ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ Ronaldo គ្រាន់តែ​បង្ហោះ​រូប​ក្នុង Instagram អាច​ទិញ​ឡាន​បាន​មួយ​គ្រឿង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo បាន​ធ្វើ​ឲ្យ​លោក​អាច​រក​ប្រាក់​ចំណូល​បាន​៤​សែន​ដុល្លារ​ដោយ​គ្រាន់តែ​បង្ហោះ​រូប​លើ Instagram ។ 

តាម​ការ​សិក្សា​វិភាគ​របស់​ក្រុមហ៊ុន Hopper បាន​ចាត់​ទុក Ronaldo ជា​មនុស្ស​ឈរ​លើ​លំដាប់​ទី​បី​ក្នុង​ចំណោម​មនុស្ស​ល្បី​ៗ ដែល​អាច​រក​ប្រាក់​បាន​ច្រើន​ជាងគេ​ពី Instagram ។ អ្នក​ដែល​រក​ចំណូល​ពី Instagram បាន​ច្រើន​ជាងគេ​បំផុត​គឺ តារាចម្រៀង​ស្រី Selena Gomez ដែល​ជា​អតីត​មិត្ត​ស្រី​របស់ Justin Bieber ។ បន្ទាប់​មក គឺជា​ពិធី​ការិនី​កម្មវិធី​ទូរទស្សន៍​ត្រគាក​ធំ Kim Kardashian ។ 

ជាមួយនឹង​ចំនួន​អ្នក​ចុច Follow ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​១០៦​លាន​នាក់ Ronaldo គឺ​ពិតជា​អ្នក​ដែល​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​អ្វី​ថ្មី​ៗ​ដល់​អ្នក​ទាំងនោះ ។ ការ​សិក្សា​របស់ Hopper ក៏​បាន​បន្ថែម​ទៀត​ថា Ronaldo គឹ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ប៉ុណ្ណោះ​ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់ Top 10 នៃ​អ្នករក​ចំណូល​​ពី Instagram ។ កីឡាករ​ម្នាក់​ទៀត​នោះ គឹ​ជា​កីឡា​រករ​បាល់បោះ LeBron James ដែល​រក​ប្រាក់​ចំណូល​ពី Instagram ទាប​ជាង Ronaldo ពោល​គឺ​១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ៕