ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​ចាស់​ជាងគេ​លើ​លោក Kazuyoshi Miura នឹង​បន្ត​អាជីព​បាល់ទាត់​ខ្លួន​ជាមួយ​ក្លិប​ព័រ​ទុ​យ​ហ្គា​ល់

1 ឆ្នាំ មុន

ជប៉ុន ៖ អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ជប៉ុន Kazuyoshi Miura បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លេង​ឱ្យ​

ជប៉ុន ៖ អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ជប៉ុន Kazuyoshi Miura បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លេង​ឱ្យ​ក្លឹ​ប​លី​គ​លំដាប់​ទី​២ ព័រ​ទុ​យ​ហ្គា​ល់ União Desportiva Oliveirense នៅ​អាយុ ៥៥​ឆ្នាំ នេះ​បើ​តាម​ប្រភព​ជិត​ស្និត​បាន​រាយ​ការ​ណ៍័​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

បុរស​វ័យ​ចំណាស់ Miura ដែល​បាន​ចំណាយពេល​កាលពី​រដូវ​កាល​មុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប Yokohama FC ទៅ Suzuka Point Getters ក្នុង​លី​គ​បាល់ទាត់​ជប៉ុន​លំដាប់​ទី​៤ នឹង​ចូលរួម​ជាមួយ UD Oliveirense រហូត​ខែមិថុនា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

ក្លិប​ព័រ​ទុ​យ​ហ្គា​ល់ UD Oliveirense ជា​ភាគហ៊ុន​ជាមួយ​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន​ជប៉ុន Onodera Group របស់​ក្លិប Yokohama FC ដែល​ជា​បេក្ខភាព​កំពុង​ប្រកួតប្រជែង​នៅ​លី​គ​កំពូល​ជប៉ុន J league សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២៣​នេះ​។

នេះ​ជា​ការ​ប្រកប​អាជីព​ក្នុង​ឆ្នាំ​ទី​៣៨ របស់​កីឡាករ Kazuyoshi Miura ជាមួយ​អាជីព​បាល់ទាត់​របស់​គាត់ ហើយ​ទស្សន​ជន​នឹង​ឃើញ​គាត់​លេង​នៅ​ក្លិប​បរទេស​ទី​៥ បន្ទាប់​ពី​កីឡាករ រូប​នេះ​ធ្លាប់​លេង​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល អ៊ី​តា​លី ក្រូ​អាត និង​អូស្ត្រាលី​។

មុន​ឈាន​ដល់​ការ​ព្រមព្រៀង Miura ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ចាស់​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​សំណើរ​ផ្តល់​ជូន​ក្នុង​ការ​ចូលរួម​ក្រុម​ពី​ក្លិប J2 និង J3 បន្ថែម​ពីលើ​ក្លិប Suzuka Point Getters ដែល​បងប្រុស​របស់​គាត់ Yasutoshi ជា​អ្នកគ្រប់គ្រង​ក្លិប​ផ្ទាល់​។

កីឡាករ​បាល់ទាត់​ចាស់​ជាងគេ​លើ​លោក Kazuyoshi Miura ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​អាជីព​របស់​ខ្លួន​លើក​ដំបូង​នៅ​វ័យ​១៥​ឆ្នាំ ជា​ថ្នាល​យុវជន​របស់​សាលា​ក្នុង​តំបន់ Shizuoka Gakuen High School មុន​ផ្ទេរ​ទៅ​ថ្នាល​យុវជន​ព័រ​ទុ​យ​ហ្គា​ល់ Juventus-SP នឹង​បន្ត​លេង​ឲ្យ​ក្រុម​ធំ​ៗ​ជា​ច្រើន​នៅ​ប្រេ​ស៊ី​ល អ៊ី​តា​លី ក្រូ​អាត អូស្ត្រាលី និង​ជប៉ុន រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ​។ សម្រាប់​ក្រុម​ជម្រើសជាតិ​វិញ Kazuyoshi Miura បាន​ជាប់​ជម្រើសជាតិ​ជប៉ុន​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០០ ដោយ​បង្ហាញខ្លួន​បាន​៨៩​ប្រកួត រកបាន​គ្រាប់​បាល់​៥៥​គ្រាប់​៕ (​ដកស្រង់​ពី​៖ The Japan Times) (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ