ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ចំ​ស្រា​កា​.​ច​! បង្ករឿង​ផ្អើល​អ្នក​ជិតខាង សូ​ម្បី​ឪពុក​ស្រែ​កថា «​កូន​ច្រឡំ​ហើយ ឪ​ទេ» ក៏​មិន​លើកលែង

1 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ចាប់​វា​.​យ​ខ្នោះ បន្ទាប់​ពី​ផឹក​ចំ​ស្រា​កា​.​ច ហើយ​ក៏​យក​ដំបង កាំ​ប៉ិត ខ្សែ​ក្រ​វ៉ា​ត់ ដេញ​វា​.​យ​គេឯង​បណ្តាល​អោយរ​ងរ​បួស​ចំនួន​

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ចាប់​វា​.​យ​ខ្នោះ បន្ទាប់​ពី​ផឹក​ចំ​ស្រា​កា​.​ច ហើយ​ក៏​យក​ដំបង កាំ​ប៉ិត ខ្សែ​ក្រ​វ៉ា​ត់ ដេញ​វា​.​យ​គេឯង​បណ្តាល​អោយរ​ងរ​បួស​ចំនួន​២​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​និង​០២​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ខាងលើ ទី​១- ឈ្មោះ យួន រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជ័យ​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ទី​២- ឈ្មោះ នៅ សា​វ៉េ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​វិញ មានឈ្មោះ ខាត់ សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

បើ​តាម​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៣ មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ដែល​ស្នាក់​នៅផ្ទះ​ជួល​ទល់មុខ​គ្នា​នៅ​ក្នុង​បន្ទប់​របស់​ឈ្មោះ វិត វ៉ា​ន់​ថា រហូត​ផឹកស្រា​បៀរ​អស់​មួយ​កេស​ក៏​នាំ​គ្នា​ឈប់​ផឹក​ទៅ​។ ហើយ​ជនសង្ស័យ​បាន​ដើរទៅ​បន្ទប់​ជួល​របស់​ខ្លួន​វិញ ពេល​នោះ​ជនសង្ស័យ​បាន​ស្រែក​ជេរ​អ្នក​ជិតខាង ហើយ​ក៏​បាន​ទាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះ​ឈ្មោះ នៅ សា​វ៉េ ចំនួន​០២​ជើង រួច​ដើរទៅ​បន្ទប់​វិញ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ក៏​បាន​ត្រឡប់​មក​បន្ទប់​របស់​ជន​រង​គ្រោះ​ឈ្មោះ នៅ សា​វ៉េ វិញ ហើយ​ក៏​បាន​យក​ស្នូក​សំរាម​រក​វា​.​យ​ជន​រង​គ្រោះ តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់ រួច​នាំ​ជនសង្ស័យ​ទៅ​បន្ទប់​វិញ​។ ភ្លាម​ៗ​នោះ ជនសង្ស័យ​បាន​យក​ដែក​ទីប​ជ្រុង​កាន់​នឹង​ដៃ រួច​ដើរ​សំដៅ​ទៅ​បន្ទប់​ជន​រង​គ្រោះ​ម្តងទៀត ដោយ​ឃើញ​ដូច​នោះ​ជន​រង​គ្រោះ និង​ប្រពន្ធ​ក៏​បាន​នាំ​គ្នា​រត់​ចេញ​បាត់​តែ​ម្តង​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ជនសង្ស័យ​វិញ​ក៏​បាន​យក​កាំបិតប៉័ងតោ​គប់​ទៅ​លើ​ជន​រង​គ្រោះ ពេល​នោះ​ជនសង្ស័យ​ក៏​បានឃើញ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ យួន រ៉ា​ក កំពុង​អង្គុយ​លើ​ធុង​ទឹកកក ភ្លាម​ៗ​នោះ​ជនសង្ស័យ​រក​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ យួន រ៉ា តែ​ជន​រង​គ្រោះ​ឈ្មោះ យួន រ៉ា បាន​ស្រែ​កថា «​កូន​ច្រឡំ​មនុស្ស​ហើយ ឪ​ទេ មិនមែន​អា​ស្វិត​ទេ​» ហើយ​ជនសង្ស័យ​បាន​ស្រែ​កថា «​អ្នក​ណា​បាំង​មុខ​អញ​ៗ​វ៉ៃ​ទាំងអស់​» ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​មក​វា​.​យ​លើ​ជន​រង​គ្រោះ​ឈ្មោះ យួន រ៉ា មួយ​ដៃ​ចំ​សៀ​ក​ថ្កា​ខាងឆ្វេង និង​មួយ​ដៃ​ទៀត​ចំ​ក្រោម​ភ្នែក​ខាងស្ដាំ បណ្តាល​អោយ​ហើម​ជាំ និង​បាន​ច្រាន​ជន​រង​គ្រោះ​បុក​នឹង​ទ្វារ​ដែក​តែ​ម្តង ហើយ​គ្រានោះ​ត្រូវ​បាន​អ្នក​ជិតខាង និង​កម្លាំង​ប្រជា​ការពារ ចូល​ទៅ​ឃាត់​ដែរ តែ​ជនសង្ស័យ​មិន​ព្រម​ស្តាប់​នោះ​ទេ ថែម​ទាំង​ប្រវា​.​យ​ប្រតប់​ជាមួយ​កម្លាំង​ប្រជា​ការពារ​ទៀត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​ប្រជា​ការពារ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សៀមរាប ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សៀមរាប ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ