ទីក្រុងយ៉ាំងហ្គូន៖ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៥,១ រ៉ិចទ័រ បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលកាលពីយប់មិញ (ម៉ោងក្នុងស្រុក)។ ចំណុចកណ្ដាលនៃរញ្ជួយដីនេះ ត្រូវបានគេកំណត់ឃើញថាមានជម្រៅ ១០៦ គីឡូម៉ែត្រ នៅចំណុចខ្សែស្របទី ២២,៩៧ ដឺក្រេខាងជើង និងខ្សែបណ្តោយទី ៩៤,៧២ ដឺក្រេខាងកើត។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ។
ប្រទេសមីយ៉ាន់ម៉ាគឺជាតំបន់ដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិរញ្ជួយដី ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែបន្ទាត់នៃចលនាស្រទាប់ផែនដីដ៏សកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះបីជាការរញ្ជួយកម្រិត ៥,១ រ៉ិចទ័រ ត្រូវបានចាត់ទុកថាជាកម្រិតមធ្យមក៏ដោយ ប៉ុន្តែដោយសារវាមានជម្រៅជ្រៅទៅក្នុងដី វាអាចនឹងកាត់បន្ថយសម្ពាធបំផ្លិចបំផ្លាញលើផ្ទៃដីបានខ្លះ ខណៈដែលអាជ្ញាធរមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅឡើយទេ៕

ចែករំលែកព័តមាននេះ