ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​កម្ពុជា និង​លី​គ​លំដាប់​ទី​២ នឹង​បើក​រដូវ​កាល​ថ្មី​នៅ​ដើមខែ​សីហា ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​២០២២ (Cambodian Premier League 2022)​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​២០២២ (Cambodian Premier League 2022)​និង​ពាន​លំដាប់​ទី​២(Cambodian League 2) ត្រូវ​បាន​បញ្ចប់សម្រាប់​រដូវ​កាល​ថ្មី​២០២៣ ពានរង្វាន់​បាល់ទាត់​ទាំង​២ ត្រូវ​បាន​កំណត់​ពេលវេលា​ចាប់ផ្ដើម​រួចរាល់ គឺ​លី​គ​កំពូល​កម្ពុជា នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ ខណៈ​លី​គ​លំដាប់​ទី​២ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៣ ។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​២០២២ គេ​បាន​រក​ឃើញ​ម្ចាស់​ជើងឯក​គឺ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​, ជើងឯក​រង​បាន​ទៅ​លើ​ក្លិប​វិសាខា​និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ។

ចំណែក​លី​គ​លំដាប់​ទី​២​ក៏​គេ​បាន​រក​ឃើញ​ម្ចាស់​ជើងឯក​ផង​ដែរ គឺ​ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា​, ជើងឯក​រង​បាន​ទៅ​លើ​ក្លិប អាយ​អេស​អាយ ដង្កោ​សែន​ជ័យ និង​ចំណាត់ថ្នាក់​លេង​៣ បាន​ទៅ​លើ​ក្លិប​បាល់ទាត់​នរ​គ​បាល​ជាតិ​។

នៅ​ក្នុង​រដូវ​កាល ២០២២ គេ​សង្កេត​ឃើញ​ថា លី​គ​ទាំង​២ មានការ​ប្រកួតប្រជែង​ក្នុង​សភាព​ស្វិតស្វាញ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ជក់ចិត្ត ចង់​ឲ្យ​រដូវ​កាល​ថ្មី​ចាប់ផ្ដើម​ឆាប់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ