ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗចង់បានក្តីសុខក្នុងជីវិត តើ​សេចក្តីសុខ​នោះកើតមក​អំពី​អ្វី?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖យើង​ម្នាក់​ៗ​សុទ្ធតែ​ប្រាថ្នា​ជីវិត​មួយ​ដែល​ជោគជ័យ និង​ពោ​ពេញ​ដោយ​ក្តី​សុខ ប៉ុន្តែ​ការ​ស្វែងរក​សេចក្តីសុខ​សម្រាប់​ខ្លួន​នោះ គឺជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​ជី​​វិត​មនុស្ស​មួយ​ចំនួន​ធំ​។ សេចក្តីសុខ និង​សេចក្តីចម្រើន គឺ​កើតឡើង​ចំពោះ​អ្នក​លុះត្រាតែ​អ្នកជា​បុគ្គល​ម្នាក់​ដែល​ខិតខំ​ធ្វើការ​រកស៊ី​សុច្ចរិត មិន​បំពាន​អ្នក​ដទៃ មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្តៅក្រហាយ​ដោយសារ​ខ្លួន…

រាជធានីភ្នំពេញ ៖យើង​ម្នាក់​ៗ​សុទ្ធតែ​ប្រាថ្នា​ជីវិត​មួយ​ដែល​ជោគជ័យ និង​ពោ​ពេញ​ដោយ​ក្តី​សុខ ប៉ុន្តែ​ការ​ស្វែងរក​សេចក្តីសុខ​សម្រាប់​ខ្លួន​នោះ គឺជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​ជី​​វិត​មនុស្ស​មួយ​ចំនួន​ធំ​។

សេចក្តីសុខ និង​សេចក្តីចម្រើន គឺ​កើតឡើង​ចំពោះ​អ្នក​លុះត្រាតែ​អ្នកជា​បុគ្គល​ម្នាក់​ដែល​ខិតខំ​ធ្វើការ​រកស៊ី​សុច្ចរិត មិន​បំពាន​អ្នក​ដទៃ មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្តៅក្រហាយ​ដោយសារ​ខ្លួន ជា​ពិសេស​ត្រូវ​តែ​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន​។

រូបតំណាង

ការ​រីករាយ និង​ពេញចិត្ត នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន និង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នេះ គឺជា​មាគ៌ា​មួយ​ដែល​ឆ្ពោះទៅ​រក​សេចក្តី​ស្ងប់ និង​សេចក្តីសុខ​ផ្លូវ​ចិត្តបាន​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់​ៗ​។ ដូច្នេះ​ហើយ​យើង​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ពោ​ពេញ​ដោយ​ការ​ច្រណែន និង​ពោ​ពេញ​ដោយ​ការ​ប្រៀបធៀប​ទៅ​បុគ្គល​ដទៃ​ឡើយ​។

រូបតំណាង

យើង​ត្រូវ​ចំណាយ​ពេលវេលា​សម្រាប់​ខ្លួន ដើម្បី​កសាង​សមត្ថភាព និង​ខិតខំ​ប្រកប​របរ​រកស៊ី​ឲ្យ​បាន​រឹង​មាំ និង​ឲ្យ​រីក​ចម្រើន​វិញ​ប្រសើរ​ជាង​។​មួយវិញទៀត​បើ​យើង​មាន​សុខភាព​ល្អ ក៏​ធ្វើ​ឲ្យ​យើង​មាន​ក្តី​សុខ​ដែរ​។​នៅ​ពេល​ដែល​ជីវិត​អ្នក​ទទួល​ជោគជ័យ​នោះ អ្នក​នឹង​អាច​ដឹង​ថា​ការ​មិន​យក​ខ្លួន​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ គឺជា​គុណ​តម្លៃ និង​គុណសម្បត្តិ កម្រិត​ណា​សម្រាប់​អ្នក​។

រូបតំណាង

បើ​និយាយ​ពី​សេចក្ដីសុខ​មាន​សណ្ឋាន​ច្រើន​យ៉ាង មនុស្ស​ខ្លះ​និយាយ​ថា មានទ្រព្យ​សម្បត្តិ​ទើប​មាន​សេចក្តីសុខ ឯ​ខ្លះ​ទៀត​និយាយ​ថា មាន​ស្នេហ៍​ស្មោះ​ទើប​មាន​សេចក្តីសុខ តែបើ​និយាយ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា «​បុគ្គល​គ្រប់​រូប​ត្រូវ​ចាំ​ថា មិនមែន​មានទ្រព្យ​ជា​មហាសេដ្ឋី​ហើយ បាន​សុខ​គ្រប់​យ៉ាងនោះ​ឡើយ​។​» បើ​ដូច្នោះ​តើ​សុខ​កើតមក​អំពី​អ្វី ?

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា អ្នក​ដែល​ស​ម្លា​.​ប់​សេចក្ដី​ក្រោធ​បាន​រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចាំ​កុំ​ភ្លេច ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការ​ខឹង​ក្រោធ​ឱ្យ​បាន បើ​មិន​បាន​ទាំងស្រុង គ្រាន់តែ​រៀន​បន្ថយ​ការ​ខឹង​ក៏​ជា​ការ​ល្អ​។ យើង​ត្រូវ​យល់​ថា បើ​យើង​ខឹង​នឹង​គេ ដូច​ដុត​ចិត្ត​ខ្លួនឯង​ឱ្យ​ក្តៅ បើ​យើង​ដុត​ចិត្ត​ខ្លួនឯង យើង​ហ្នឹងឯង​ជា​អ្នក​ក្តៅ ។ ខឹង​នឹង​គេ គឺ​អន់​ជាងគេ អន់​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ។

រូបតំណាង

ខឹង​នឹង​គេ​ព្រោះ​មិន​យល់​ពី​ការណ៍​ពិត គឺ​យើង​មិន​យល់​អំពី​សន្តាន​របស់​បុថុជ្ជន ដែល​តែងតែ​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​ចរិត​ធម្មជាតិ​របស់​គេ ចរិតល្អ ការ​ប្រព្រឹត្ត​របស់​មនុស្ស​នោះ​ក៏​ល្អ តែបើ​ចរិតមិនល្អ​ក៏​មាន​កាយវិការ​ឆ្គាំឆ្គង ដូច្នេះ​បើ​យើង​ចង់បាន​សុខ​ត្រូវ​រៀន​លះ​វៀរ​ការ​ក្រោធ​ខឹង​ពី​ឥឡូវនេះ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ