ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ឮ​សំឡេង​​ផ្ទុះចេញពី​កន្លែង​ទុក​សាំង និង​ហ្គា​ស ​លុះមួយសន្ទុះ​ ស្រែកផ្អើលអ្នកជិត​ខាង​ឱ្យ​ជួយ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៦×៩​ម៉ែត្រ​ ធ្វើអំពី​ឈើ​លើ ថ្ម​ក្រោម ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​

​ខេត្តព្រះសីហនុ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៦×៩​ម៉ែត្រ​ ធ្វើអំពី​ឈើ​លើ ថ្ម​ក្រោម ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​រងការ​ខូចខាតសម្ភារៈ និង​ទ្រព្បសម្បត្តិ​អស់​ទាំងស្រុង​ ​ចំណែក​​​ប្តី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ​រង​បួស​ធ្ងន់​ស្រាល ត្រូវ​បានដឹក​​បន្ត​ទៅ​ស​ង្គោះ​នៅ​ភ្នំពេញ ហើយ​ភ្លាម​គេ​ឃើញ​លោក អ៊ី ធា​រិ​ន​អភិបាលស្រុក​ព្រៃ​នប់ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ចាត់ចែង​បញ្ជូន​ជន​រង​គ្រោះទៅ​​សង្គ្រោះ​​ផង​ដែរ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០និង​៥​នាទី​យប់​ថ្ងៃ​ទី​៨ មករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​អោយ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង បណ្ដាល​អោយ​ឆេះ​ផ្ទះ​១​ខ្នង សង់​អំពី​ឈើ​ខាងលើ និង​រៀប​ឥដ្ឋ​ខាងក្រោម ប្រក់​ស័ង្កសី ទំហំ​ទទឹង៦​ម៉ែត្រ បណ្តោយ៩​ម៉ែត្រ ជា​កម្ម​សិទ្ធិរបស់​ឈ្មោះ ជុំ សុវណ្ណ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់នៅឡើយ​ទេ​ ។​

លោក​អធិការ​បាន​បន្ត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឆាយ មុំ ហៅ​ង៉​យ ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​ដេក​នៅផ្ទះ​ខាងក្រោម​ (​ផ្ទះ​លក់​ចាហួយ​) ចំណែកឯ​ប្ដី​របស់​គាត់​សម្រាក​នៅ​ខាងលើ​ផ្ទះ ពេល​កំពុង​តែ​ដេក រូប​គាត់​ក៏​បានឮសូរ​សំលេង​ផ្ទុះ​ (​ប្រេស​ៗ) ចេញពី​កន្លែង​ដែល​គាត់​ទុក​សាំង និង​ហ្គា​ស រួច​ហើយ​គាត់​បានឃើញ​ភ្លើង​កំពុង​តែ​ឆេះ​ចំនួន​២​កន្លែង​ (​ក្បែរ​កន្លែង​ដាក់​សាំង​) ។ ឃើញ​ដូចនេះ រូប​គាត់​ក៏​បាន​ចាក់សោទ្វារ​ ដើម្បី​យក​ទឹក​មក​ពន្លត់ ប៉ុន្ដែ​ពេល​នោះ ភ្លើង​បាន​ឆេះ​រលាយ​ប៊ីដុង​សាំង រួច​ក៏​ចាប់ផ្ដើម​ឆេះ​កាន់តែ​ខ្លាំង ហើយ​នាំ​គ្នា​ស្រែកហៅ​ឲ្យ​អ្នក​ជិត​មក​ជួយ​ពន្លត់ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​មក​ជួយ​ពន្លត់​តែ​ម្ដង ។

ករណី​អគ្គី​ភ័យ​ខាងលើ បណ្តាល​អោយ​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួស​ ក្នុង​​នោះ​ ​ម្នាក់​ឈ្មោះ ជុំ សុវណ្ណ ភេទ​ប្រុស ម្ចាស់ផ្ទះ (​រង​របួសធ្ងន់​) បញ្ជូន​យក​មក​សង្គ្រោះ​នៅ​គ្លី​និ​ច​ឯកជន​មួយកន្លែង នៅ​ឃុំ​វាល​រេញ រួច​បាន​បញ្ជូន​សង្គ្រោះ​បន្ដ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​​ម្នាក់​ទៀត​ឈ្មោះ ឆាយ មុំ ហៅ​ង៉​យ ភេទ​ស្រី ប្រពន្ធ​ម្ចាស់ផ្ទះ (​រង​របួសស្រាល​)​ បញ្ជូន​យក​មក​សម្រាក​នៅ​គ្លី​និ​ច​ឯកជនមួយកន្លែង​នៅ​ឃុំ​វាល​រេញ ។

ចំណែក​​សម្ភារៈ និង​​ទ្រព្យសម្បត្តិ​ក្នុង​​ផ្ទះ ត្រូវភ្លើង​ឆេះ​អស់​​ទាំងស្រុង រួម​មាន​ ៖
១-​រថយន្ដ​១​គ្រឿង
២-​ម៉ូតូ​១​គ្រឿង
៣-​ស្រូវ​ចំនួន​៥​តោន
៤-​លុយ​ខ្មែរ​១០​លាន​រៀល និង​លុយ​ដុល្លា​ចំនួន​២០០០​ដុល្លា​អា​មេ​រិច
៥-គ្រឿងទេស​(​ចាប់ហួយ​)
៦-ព្រមទាំង​សម្ភារៈ​ក្នុងផ្ទះ រួម​ទាំង​រាល​ទៅ​ឆេះ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​គ្នា​ផង​ដែរ​។

ភ្លាម​ៗនោះ​ កម្លាំង​សមត្ថ​កិច្ច អាជ្ញាធរ​មូលដ្ឋាន សហការ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​យក​រថយន្តរ​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន២​គ្រឿង និង​បាញ់​ទឹក​អស់​ចំនួន៥​រថយន្ត រលត់​ទាំងស្រុង ។

លោក​អធិការ​បាន​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ករណី​​ខាងលើ​នេះ កំលាំង​ជំនាញ​កំពុង​ស្រា​ជ្រាវ​បន្ត ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ