ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ចាប់​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់​បញ្ជូន​​ទៅ​តុលាការ ក្រោយ​ក្រុម​គ្រួសារ​ទ្រាំ​លែង​បាន

1 ឆ្នាំ មុន
  • ភ្នំពេញ

ឧត្តមសេនីយ៍ទោ​យោធា​ពាក់​ផ្កាយ​២​ម្នាក់ បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានដឹង​ថា ឧត្តមសេនីយ៍ទោ​យោធា​ពាក់​ផ្កាយ​២​ម្នាក់ បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី «​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ក្រុម​គ្រួសារ​»​។

សេចក្តីរាយការណ៍​បន្ត​ថា លោក​ឧត្តមសេនីយ៍ទោ​យោធា​រូប​នោះ​មានឈ្មោះ អឿ​ង ប៉ុ​ល​ភិ​វឌ្ឍន៍ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សរុប នៃ​ក្រសួងការពារជាតិ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សំណុំរឿង​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ចាត់​បញ្ជូន​មក​ដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​​ថ្ងៃ​ទី​៨ ខែមករា រួច​ហើយ ចំណែក​មន្ត្រី​យោធា​ដែល​ពាក់​ផ្កាយ​២ នោះ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​សាក​សួរ​នៅ​ព្រឹក​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដើមបណ្តឹង​ក្នុង​សំណុំរឿង​អំពើ​ហិ​.​ង្សា​នោះ គឺ​មាន​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ទី​១- ប្រពន្ធ ទី​២- ប្អូនថ្លៃ និង​ទី​៣-​ក្មួយ​ស្រី​។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ អឿ​ង ប៉ុ​ល​ភិ​វ​ឌ្ឍ​ន៌ បាន​មក​ផ្ទះ ហើយ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ក្មួយ​ស្រី ប្អូនថ្លៃ និង​ប្រពន្ធ រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ក្រុម​គ្រួសារ​ទៀត​ផង​។ យប់​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន ឲ្យ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ​។ លុះ​ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់ ក៏​បាន​សម្រុះ​សម្រួល​គ្នា​ឲ្យ​ភាគី​ទាំង​ពីរ​ស្ងប់​ស្កាត់ និង​ចូល​បន្ទប់ដេក​រៀង​ៗ​ខ្លួន​ទៅ​។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​បន្ត​ថា លុះ​ព្រឹក​ឡើង​ភ្ញាក់​ពី​ដំណេក បុរស​ជា​ប្តី​នៅ​តែ​បង្កាត់ភ្លើង​ទំនាស់​​ជា​ពាក្យ​សំដី និង​ប្រើ​អំពើ​ហិ​.​ង្សា​មក​លើ​ក្រុម​គ្រួសារ​ដដែល ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​ភ័យ​ខ្លាច ទើប​ពួក​គាត់​បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឲ្យ​ទៅ​ជួយ​អន្តរាគមន៍​ម្តងទៀត​។ នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​លោក​ផ្កាយ​២ និង​ដកហូត​បាន​អាវុធ អាកា ចំនួន​២​ដើម និង​គ្រា​.​ប់​មួយ​ចំនួន​ផង​ដែរ​។

ជន​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា លោក​ផ្កាយ​២​យោធា​រូប​នោះ មិនមែន​ទើបតែ​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ក្រុម​គ្រួសារ​​ម្តងនេះ​ទេ គឺ​កើត​ឡើងជា​ញឹកញាប់​អស់​រយៈពេល​៧​ទៅ​៨​ឆ្នាំ​មក​ហើយ ដែល​ក្រុម​គ្រួសារ​រង​ទុក្ខ​លំបាក តែ​ក៏​មិន​បាន​ប្តឹងផ្តល់​នោះ​ដែរ ដើម្បី​ទុក​កិត្តិយស​ឲ្យ​គាត់ ប៉ុន្តែ​អំពើ​ហិ​.​ង្សា​ពេល​នេះ​ទ្រាំ​លែង​បាន ទើប​ពួក​គាត់​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ដូច្នោះ​សុំ​ឲ្យ​តុលាការ​ជួយ​ផ្តល់​ភាព​យុត្តិធម៌​ដល់​ពួក​គាត់​ជា​ជន​រង​គ្រោះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ