ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​កូតា​កីឡាករ​បរទេស​! Al Nassr ចែកផ្លូវ​ជាមួយ Aboubakar ដើម្បី​អាច​ចុះ​ឈ្មោះ Ronaldo

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្លិប​បាល់ទាត់ Al Nassr បាន​សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​កីឡាករ Vicent

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្លិប​បាល់ទាត់ Al Nassr បាន​សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​កីឡាករ Vicent Aboubakar ដើម្បី​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​កីឡាករ Cristiano Ronaldo ដែល​ជា​សមាជិក​ថ្មី​របស់​ខ្លួន សម្រាប់​ការ​បង្ហាញខ្លួន ការ​ប្រកួត​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Pro League) មួយ​នេះ​។

កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ក្លិប Al Nassr បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ហើយ​ភាគី​ទាំង​២ បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​២​ឆ្នាំ​កន្លះ ដែល​ជាមួយ​កុងត្រា​នេះ Ronaldo ក្លាយជា​កីឡាករ​ទទួល​បាន​ថ្លៃ​នឿយហត់​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ពោល​ប្រមាណ ២១០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​មួយ​ឆ្នាំ​។

ទោះ​យ៉ាងណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United, Real Madrid និង Juventus វ័យ​៣៧​ឆ្នាំ​រូប​នេះ នៅ​តែ​មិន​ទាន់​អាច​បញ្ចេញ​សមត្ថភាព​លើ​ទីលាន​សម្រាប់ Al Nassr នៅឡើយ​ទេ ព្រោះ​ក្រុម​មិន​ទាន់​មាន​កន្លែង​ទំនេរ​សម្រាប់ Ronaldo ដោយសារ​លើស​ចំនួន​កូតា​កីឡាករ​បរទេស​។

បច្ចុប្បន្ន Al Nassr មាន​កីឡាករ​បរទេស​សរុប​ចំនួន ៨​នាក់ ដែល​រួម​មាន អ្នកចាំទី​កូ​ឡុំ​ប៊ី David Ospina ខ្សែការពារ​កូដ​ឌី​វ័​រ Ghislain Konan ខ្សែការពារ​អេ​ស្ប៉ា​ញ Álvaro González ខ្សែបម្រើ​អា​ហ្ស​ង់​ទី​ន Gonzalo Nicolás Martínez ខ្សែបម្រើ​ប្រេ​ស៊ី​ល Luiz Gustavo និង Talisca ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Vincent Aboubakar ខ្សែប្រយុទ្ធ​អ៊ូ​ស​បេ​គី​ស្ថាន Jaloliddin Masharipov​។ ចំណែក Ronaldo គឺជា​កីឡាករ​បរទេស​ទី​៩ ខណៈ​កូតា​កីឡាករ​បរទេស នៅ​លី​គ​បាល់ទាត់​អា​រ៉ា​ប៊ី​សា​អូឌីត កំណត់​បាន​ត្រឹមតែ ៨​នាក់​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណាមិញ Ronaldo នៅ​តែ​ត្រូវ​ខកខាន​ការ​ប្រកួត​លី​គ​កំពូល Saudi Pro League ចំនួន​២​ប្រកួត​ដំបូង​របស់​ខ្លួន ស្ថិត​ក្រោម​បម្រាម​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ដោយសារ​កីឡាករ​រូប​នេះ បាន​ទះ​ទូរស័ព្ទ​អ្នកគាំទ្រ Everton ធ្លាក់​ពី​ដៃ កាលពី​ខែមេសា​កន្លង​ទៅ​។ យោង​តាម​បទ​ប្បញ្ញត្តិ​របស់ FIFA ស្តី​ពី​ស្ថានភាព និង​ការ​ផ្ទេរ​កីឡាករ ការ​ដាក់​ទណ្ឌកម្ម​រហូត​ដល់​៤​ប្រកួត ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​អតីត​សមាគម​បាល់ទាត់ ដែល​កីឡាករ​រូប​នោះ បាន​ប្រកប​អាជីព នៅ​ត្រូវ​តែ​អនុវត្ត​ដោយ​សមាគម​បាល់ទាត់​ថ្មី​»​។

ដោយឡែក យោង​តាម​ប្រភព​ពី​សារព័ត៌មាន SPORTbible បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៧ ខែមករា បានឱ្យ​ដឹង​ថា ក្លិប Al Nassr បាន​សម្រេចចិត្ត​បញ្ចប់​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ Vicent Aboubakar ដើម្បី​យក​កន្លែង​ទំនេរ សម្រាប់​កីឡាករ​ចំណូល​ថ្មី Cristiano Ronaldo​។

ខ្សែប្រយុទ្ធ Vicent Aboubakar បាន​ផ្លាស់​ពី​ក្លិប Beşiktaş មក​ចូលរួម​ជាមួយ Al Nassr កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ដោយ​គ្មាន​តម្លៃ​ខ្លួន រូបគេ​បាន​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ ទទួល​បាន​ថ្លៃ​នឿយហត់ ៦​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ ដោយ​បង្ហាញខ្លួន​សរុប​ចំនួន ៣៩​ប្រកួត និង​ស៊ុត​បញ្ចូល​បាន ១៣​គ្រាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ