ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លក​គុន​ខ្មែរលើ​ទឹកដី​អង្គរ ថៃ ចៃ​ស៊ូ ចង់​ក្លាយជា​អ្នកប្រដាល់​ល្បី​ពេល​អនាគត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​វ័យ​១៣​ឆ្នាំនៅឡើយ កីឡាករ​ថៃ ចៃ​ស៊ូ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ច្រេះ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ត្រូវ​បាន​គេ​ចាត់ទុកជា​ពន្លក​គុន​ខ្មែរ​កំពុង​រីក​ដុះដាល​លើ​

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​វ័យ​១៣​ឆ្នាំនៅឡើយ កីឡាករ​ថៃ ចៃ​ស៊ូ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ច្រេះ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ត្រូវ​បាន​គេ​ចាត់ទុកជា​ពន្លក​គុន​ខ្មែរ​កំពុង​រីក​ដុះដាល​លើ​ទឹកដី​អង្គរ​ដោយសារ​តែ​គេ​បាន​ជម្នះ​ចិត្ត​ឪពុក​ម្តាយ​ទៅ​លួច​ហាត់រៀន​វិជ្ជា​គុន​ខ្មែរ​នៅ​ក្នុង​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុង​ទឹកដី​ខេត្តសៀមរាប ក្នុង​គោល​បំណង​ក្លាយជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត ។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ប្អូនប្រុស​ថៃ ចៃ​ស៊ូ បាន​រៀបរាប់​ពី​ប្រវត្តិ​និង​គោលបំណង​របស់​ខ្លួន​ដែល​បាន​ឈោង​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ថា ប្អូន​មាន​បងប្អូន​៤​នាក់​(​ប្រុស​​ទាំង​អស់​)​ក្នុង​នោះ​មាន​ពីរ​នាក់​បាន​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​គឺ​បង​ប្រុស​បង្អស់​ឈ្មោះ ភាព ឌី​ណា​ល់ អាយុ​១៨​ឆ្នាំ និង​រូប​ប្អូន​ដែល​ជា​កូនពៅ​ក្នុង​គ្រួសារ ។

តាម​ពិត​ឪពុក​ម្ដាយ​របស់​ប្អូន​ជា​កសិករ​ពុំ​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់​ទេ ប៉ុន្តែមិនដឹង​ជា​មូលហេតុ​អ្វី​ទេ​បានជា​រូប​ប្អូន​និងបងប្រុស​ស្រឡាញ់​អាជីព​ជា​អ្នក​ប្រដាល់ខ្លាំង​យ៉ាងនេះ ។

អ្នកស្រី​ក្លាត់ លឿង ត្រូវជា​ម្ដាយ​ថៃ ចៃ​ស៊ូ បាន​ប្រាប់​ថា កូន​របស់​អ្នកស្រី​មាន​អាយុ​១៣​ឆ្នាំ​ហើយ​ប៉ុន្តែ​ទើបតែ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៤​នៅ​សាលា​ឯកជន​មួយ​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ ។ មុន​ដំបូង​ពេល​ដឹង​ថា​កូន​ទៅ​លួច​ហាត់​ប្រដាល់​អ្នកស្រី​ក៏​បាន​ហាមឃាត់​ដែរ តែ​ដោយសារ​ហាម​មិន​ឈ្នះ​ប្រហែល​នេះ​ជា​និស្ស័យ​របស់​កូន​ផង​ក៏​មិនដឹង​ទើប​អ្នកស្រី​លែង​ហាមឃាត់ តែ​បាន​ដាក់​លក្ខខណ្ឌ​មិន​ឱ្យ​បោះបង់​ចោលការ​សិក្សា​ទេ ។

ចំណែក​លោក លុយ អូន ជា​ឪពុក​វិញ​ក៏​មានគំនិត​មិន​ខុស​ពី​អ្នកស្រី​ក្លាត់ លឿង​ដែរ ព្រោះ​មិនដឹង​ហាមឃាត់​កូន​យ៉ាង​មេ​៉​ច​បើ​កូន​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​នេះ​ខ្លាំង​ណាស់​ទៅ​ហើយ ដូច្នេះ​មាន​តែ​បំពេញ​បំណង​របស់​កូន​ប៉ុណ្ណោះ ។ ណាមួយ​លោក​យល់​ថា ការ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​នេះ​មិន​មាន​អ្វី​អាក្រក់​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​បាន​ជួយ​ថែរក្សា​ក្បាច់គុន​របស់​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក ឱ្យ​ស្ថិត​នៅ​គង់វង្ស​យូរអង្វែង​ក្នុង​នាម​ជា​កូនចៅ​ជំនាន់​ក្រោយ​ដែល​ជា​អ្នក​បន្ត​វេន​ដែរ ។ ម្យ៉ាងទៀត ថៃ ចៃ​ស៊ូ បាន​តាំងចិត្ត​ធ្វើ​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នា​ថ្ងៃ​អនាគត
ហើយ​ដើម្បី​សម្រេច​បំណង​មួយ​នេះ​លោក​ជា​ឪពុក​មាន​តែ​ដាស់តឿន​កូន​ឱ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​បង្កើន​វិជ្ជា​គុន​ក៏​ដូច​ជា​ថែរក្សា​សុខភាព​រាង​កាយ​ឱ្យ​បាន​ល្អ​ផង​ដែរ ប៉ុន្តែ​មិន​ឱ្យ​បោះបង់​ចោលការ​សិក្សា​ទេ ។

គួរ​បញ្ជាក់​ថា កីឡាករ​ថៃ ចៃ​ស៊ូ ទើបតែ​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ប៉ុណ្ណោះ ដោយ​ប្រកួត​បាន​៧​ដង ឈ្នះ​៦​ដង ចាញ់​ម្តង ។ ចំណែក​នៅ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន កីឡាករ​វ័យក្មេង​រូប​នេះ​ទើបតែ​ប្រកួត​បាន​២​ដង​ប៉ុណ្ណោះ​ដោយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ឈ្នះ​៣០​ម៉ឺន​រៀល និង​ចាញ់​២០​ម៉ឺន​រៀល ។ ក្រៅពី​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ម្តងម្កាល ភាគច្រើន​ថៃ ចៃ​ស៊ូ និង​បងប្រុស​របស់​គេ​ប្រកួត​នៅ​តាម​វត្ត​ពេល​មានបុណ្យ​ទាន​តាម​ភូមិ ៕