ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង​ និង​លោក​ជំទាវ ​អញ្ជើញ​កាត់​​​​ខ្សែ​បូ​សម្ពោធ​ខ្លោង​ទ្វារ​«វត្ត​កោង​​ទន្លេ»

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយ​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​ អ្នកឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ​ស្ថាបនិក​សារព័ត៌មាន​កោះសន្តិភាព​និង​លោក​ជំទាវ​ឧកញ៉ា​ យី​ន ផា​នី្ន , ឯកឧត្តម​បណ្ឌិត​ជា…

ខេត្តព្រៃវែង ៖ ដោយ​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​ អ្នកឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ​ស្ថាបនិក​សារព័ត៌មាន​កោះសន្តិភាព​និង​លោក​ជំទាវ​ឧកញ៉ា​ យី​ន ផា​នី្ន , ឯកឧត្តម​បណ្ឌិត​ជា ហ្គារ៉ូ​ដា ​និង​លោក​ជំទាវ​ថុ​ង សុវណ្ណ​រង្សី​យ៍ ព្រមទាំង​បុត្រ​ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​​ ដោយ​ចូលរួមកសាង​ខ្លោងទ្វារវត្ត​កោង​ទន្លេ ​រួម​និង​សមិទ្ធផល​នានា​ ត្រូវ​បាន​កាត់​ខ្សែ​បូ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ នា​ព្រឹក​ថ្ងៃ​ទី​០៧ ​មក​រា ​ឆ្នាំ​២០២៣​ នេះ ។ ជាមួយ​គ្នានោះ​ ក៏មានការ​ចូល​រួម​ពី​សហការី ​ព្រមទាំង​សប្បុរសជន​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​ ។

ព្រះ​តេជគុណ​យុន ល័​ក្ខ ព្រះ​គ្រូសូត្រស្តាំ វត្ត​កោង​ទន្លេ​មាន​ថេរៈ​ដីកា​រំលឹកថា កាលពីមុន​ ផ្លូវ​ចូល​មក​កាន់​បរិ​វេណ​វត្ត​កោង​ទន្លេ​ មានការ​លំបាក​ស្មៅ​ដុះទ្រុប​ទ្រុល ​ហើយ​តូច​ចង្អៀត​ផង​នោះ ត្រូវ​បាន​លោកតា​យី​ន ត្រូវជា​ឪពុក​បង្កើត​របស់​លោក​ជំទាវ​យី​ន ផា​នី្ន បាន​បរិ​ច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ចូល​មក​កាន់​បរិ​វេណ​វត្ត ​និង​សាលា​បុណ្យ​មួយ​ខ្នង​ផង ដើម្បី​បង្ក​លក្ខណៈ​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ងាយស្រួល​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​បុណ្យ​ទាន​ ។

ព្រះ​តេជគុណ​គ្រូសូត្រស្ដាំ​វត្ត​កោង​ទន្លេ មាន​ថេរ​ដីការ​បន្ត​ថា តាម​រយៈ​ការ​ធ្វើបុណ្យ​ដាក់​ទាន​ពី​សំណាក់​លោក​តា​យី​ន ​រួម​និង​សមាជិក​ក្រុម​គ្រួសារ​ ធ្វើ​ឲ្យ​ទី​អារាម​វត្ត​កោង​ទន្លេ​ មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ​។ ​ជាមួយ​នោះ​អ្នកឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា​ យី​ន ផា​នី្ន បាន​ចលនា​សប្បុរសជន​ទាំង​នៅ​ទី​ជិត​ទី​ឆ្ងាយ​បាន​​ថវិកា​ក្រាស់ក្រែល ​មក​កសាង​ព្រះ​វិហារ​មួយ​ថ្មីស្រឡាង​ នៅ​ចំ​កណ្ដាល​បរិវេណ​វត្ត​ដោយ​ចំណាយ​ថវិកា​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ ។​

ដោយ​មានការ​បិណ្ឌបាត​ពី​សំណាក់​ព្រះ​ចៅអធិការ​វត្ត​លោក​ឧកញ៉ា​ទាំង​ពីរ ព្រម​ទាំង​សមាជិក​ក្រុម​គ្រួ​សារ
បាន​បរិច្ចាគ​ថវិកា​កសាង​ខ្លោងទ្វារ​ថ្មីស្រឡាង​ដែល​មើលទៅ​ស្អាត​គួរ​ឱ្យ​ចាប់ចិត្ត​ចំណាយ​ថវិការ​អស់​ចំនួន ១៥,៥០៩​ដុល្លារ ដោយ​បាន​រៀបចំ​បុណ្យ​កាន់​អង្គ​រយៈពេល​៣​ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី០៦​ ដល់០​៨ ​មក​រា ឆ្នាំ​២០២៣​។ ឆ្លៀតឱកាស​ទំនេរ​ពី​ការងារ​អ្នកឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ព្រមទាំង​សហការី បាន​ចំណាយពេល​អញ្ជើញ​មក​ចូលរួម​កាត់​ខ្សែ​បូ នា​ព្រឹក​ថ្ងៃ​ទី​៧​មក​រា ។

ព្រះ​អង្គ​ពិតជា​សប្បាយ​ព្រះ​ទ័យ​ព្រោះ​អ្នកឧកញ៉ា ​និង​ក្រុម​គ្រួសារ​តែងតែ​បរិច្ចាគ​ថវិកា​ ជា​ហូរហែ​ដើម្បី​រួម​ចំណែក​កសាង​សមិទ្ធ​ផល​នានា​ក្នុង​ទី​អារាម​វត្ត​កោង​ទន្លេ ​ស្ថិត​នៅ​ស្រុក​ស៊ី​ធរ​កណ្ដាល​ខេត្តព្រៃវែង​។ បន្ទាប់​ពី​ការ​ខ្សែបូ ​រួច​បាន​រាប់បាត្រ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ ជាមួយ​នោះ​អ្នកឧកញ៉ា​និង​លោក​ជំទា វ​ក៏​បាន​បរិ​ច្ចា​គ
ថវិកាដាក់​ទាន​ដល់​ពលរដ្ឋ ​ដែល​មាន​ជីវភាព​ខ្វះខាត​ផង​ដែរ​។ ក្រៅពី​ខ្លោង​ទ្វារ​ថ្មីស្រឡាង​នេះ​ នា​ពេល​កន្លង​មក​អ្នកឧកញ៉ា​ និង​លោក​ជំទាវ ​ក៏​បាន​បរិ​ច្ចាគ​កសាង​ខ្លោងទ្វារ​ចាស់​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា​នោះ​ទេ ​។

សូម​បញ្ជាក់​ថា ​អ្នកឧកញ៉ា​និង​លោក​ជំទាវ​ អញ្ជើញ​មក​លេង​ស្រុក​កំណើត​ ជាមួយ​នោះ​ក៏​បាន​បរិ​ច្ចាគ​អំណោយ​​ដល់​អ្នក​ភូមិ​ជា​ច្រើន​នាក់​ផង​ដែរ ​ក្នុង​មនោសញ្ចេតនា​គួរ​ឲ្យ​ស្រឡាញ់​ និង​រាក់ទាក់​ទៀត​ផង​ ។

អត្ថបទសរសេរ ដោយ