ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​លើក​ទី​៦​នៅ​តំបន់​អង្គរ​ឆ្នាំ​២០២៣​មាន​អ្នកចូលរួម​រត់​កើនឡើង​ទេ្វ​ដង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​លើក​ទី​៦​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​លើក​ទី​៦​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២៣​នៅ​ខេត្តសៀមរាប ទោះបីជា​មានការ​ខកខាន​អស់​រយៈពេល​២​ឆ្នាំ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ក្ដី ប៉ុន្តែ លើក​នេះ​មាន​អ្នកចូលរួម​រត់​កើនឡើង​ទេ្វ​ដង​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០២៣​។

ឯកឧត្តម​វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​ឆ្នាំ​២០២៣ ថ្វី​ត្បិត​តែ​មានការ​ខកខាន​អស់​រយៈពេល​២​ឆ្នាំ​គឺ​កាលពី​ឆ្នាំ​២០២១​និង​២០២២​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក្ដី ក៏​នៅ​ឆ្នាំ​២០២៣ គឺជា​ឱកាស​ស្ដារ​ឡើងវិញ​ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ ។

គិត​មក​ត្រឹម​ថ្ងៃនេះ​យើង​ទទួល​បាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​មក​ពី​បណ្ដា​ប្រទេស​តំបន់​អឺរ៉ុប​កើនឡើង​ជិត​៩០០​នាក់​ទៅ​ហើយ ។ ឯកឧត្តម​រដ្ឋលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​វិញ្ញាសា​ដែល​ត្រូវ​រត់​គឺ​វិញ្ញាសា​រត់​ចម្ងាយ​១០០​គីឡូ​មែ​ត្រ ៦៤​គីឡូ​មែ​៉​ត្រ រត់​៤២​គីឡូម៉ែត្រ រត់​៣២​គីឡូម៉ែត្រ រត់​ចម្ងាយ​១៦​ម៉ែត្រ​និង​៨​គីឡូម៉ែត្រ ។ ឯកឧត្តមមាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ​ខ្លឹមសារ​របស់​វា​មិនមែន​ការ​ប្រកួតប្រជែង​យក​ឧត្តមភាព ដើម្បី​ចាញ់​ឈ្នះ​នោះ​ទេ​គឺជា​លក្ខណៈ​កំសាន្ត​សប្បាយ​ៗ​ប៉ុណ្ណោះ ចំណុច​សំខាន់​របស់​វា​ធ្វើ​យ៉ាងណា​ត្រូវ​តែ​រត់​ឱ្យ​ដល់ទី​ទោះបី​រត់​កាន់​ឈើច្រត់​ក៏​ដោយ​។

កម្មវិធី​រត់​នេះ​គឺ​បាន​ផ្ដល់​ផល​ចំណេញ​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ក្រៅប្រទេស ព្រោះថា​តំបន់​អឺរ៉ុប​គឺជា​ទីផ្សារ​ដ៏​សំខាន់​បំផុត​របស់​យើង​។

លោក Edouard GEORGE អ្នក​រៀបចំ​ព្រឹត្តិការណ៍​រត់​នេះ​បានឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​យើង​នៅ​រង់ចាំ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត ព្រោះថា​ខាង​ចិន​នៅ​មិន​ទាន់​បើកទ្វារ​ចេញ​មក​ក្រៅប្រទេស​នៅឡើយ​នោះ​ទេ បើ​មាន​ភ្ញៀវ​ចិនមក​ទៀត គឺ​កាន់តែ​មានការ​កើនឡើង ។ ប៉ុន្តែ​យើង​គិត​ថា កម្មវិធី​មួយ​នេះ​ជិត​ដល់​ខាង​ចិន​មក​ចុះ​ឈ្មោះ យើង​សង្ឃឹមថានឹង​មានការ​កើនឡើង​។

អ្វី​ដែល​លោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​វិបត្តិ​កូ​វី​ដ ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ជួប​រឿង​លំបាក​ខ្លះ​ៗ ហើយ​យើង​មិន​នឹក​ស្មានថា មាន​អ្នក​មក​ចុះ​ឈ្មោះ​កើនឡើង​បែប​នេះនោះ​ទេ​។​សម្រាប់​ប្រទេស​ដែល​ចូលរួម​ច្រើន​ជាងគេ​គឺ​បារាំង ចំណែក​ខ្មែរ​យើង​ក៏​មាន​ច្រើន​ដែរ​ដែល​មាន​រហូត​ដល់​ទៅ​២០០​នាក់​។

ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​៣​គឺទី​១-​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍របស់​យើង​ឱ្យ​កាន់តែ​មាន​សកម្មភាព​ខ្លាំងក្លាឡើង​។

ទី​២-​ដើម្បី​ជំរុញ​លើកកម្ពស់​កីឡាករ​-​កីឡាការិនី​ក៏​ដូច​អ្នក​រត់​កម្ពុជា​យើង ដើម្បី​បាន​ថែរក្សា
សុខ​ភាព និង​មានការ​ចូលរួម​កាន់តែ​ច្រើន ព្រមទាំង​លើកកម្ពស់​វិស័យ​កីឡា​ដែល​ជា​វិស័យ​មួយ
ធានា​បាន​នូវ​សុខភាព​ខ្លាំង​បំផុត និងទី​៣-​ជា​សន្ដាន​ចិត្ត​របស់​លោក​GEORGE​ដើម្បី​យក​កម្មវិធី​រត់ប្រណាំង​ជួយ​ទៅ​ដល់​សកម្មភាព​សង្គម​បាន​ច្រើន​ដូច​ជា​ផលិត​ទឹក​ស្អាត និង​កសាង​ស្ពាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ