ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេជ្រ​ជា​វត្ថុ​មាន​តម្លៃ​មហាសាល​មួយ នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​វា​កំពុង​តែ​ក្លាយទៅជា​ទំនិញ​មួយ​ដែល​មាន​លក់​នៅ​លើ​បណ្តាញ​សង្គម​។​ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​។ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ពេជ្រ​មាន​តម្លៃ​ថ្លៃ​បំផុត​ពោល គឺ​ត្រឹម​ទំហំ​០,៥០ កា​រ៉ាត វា​មាន​តម្លៃ​ពី​៦១០​ដុល្លារ​ទៅ​២.៩០០…

រាជធានី​ភ្នំពេញ ៖ ពេជ្រ​ជា​វត្ថុ​មាន​តម្លៃ​មហាសាល​មួយ នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​វា​កំពុង​តែ​ក្លាយទៅជា​ទំនិញ​មួយ​ដែល​មាន​លក់​នៅ​លើ​បណ្តាញ​សង្គម​។​ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​។

នៅ​លើ​ទីផ្សារ​អន្តរជាតិ​ពេជ្រ​មាន​តម្លៃ​ថ្លៃ​បំផុត​ពោល គឺ​ត្រឹម​ទំហំ​០,៥០ កា​រ៉ាត វា​មាន​តម្លៃ​ពី​៦១០​ដុល្លារ​ទៅ​២.៩០០ ដុល្លារ ខណៈ​ដែល​ទំហំ​មួយ​កា​រ៉ាត់​មាន​តម្លៃ​ពី​២.៥០០​ដុល្លារ​ទៅ​ដល់​១៨.០០០​ដុល្លារ ហើយ​ត្រឹម​១.៥០ កា​រ៉ាត់ គឺ​វា​មាន​តម្លៃ​ពី​៤.៤០០​ដុល្លា​ទៅ​៣២.០០០ ដុល្លារ ហើយ​ជា​ទូទៅ​វា​អាច​មាន​ទំហំ​រហូត​ដល់​៥​កា​រ៉ាត់ ដែល​មាន​តម្លៃ​ពី​៤៨.០០០ ដុល្លារ​ទៅ​៣៣៧.៥០០​ដុល្លារ​ឯណោះ​។​ដូច្នេះ​តម្លៃ​នេះ គឺ​ថ្លៃ​ខ្លាំង​ណាស់​។

តាម​ឯកសារ​បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​ពេជ្រ គឺ​វា​ប្រែប្រួល​ខ្លាំង​ទៅ​តាម​ទំហំ​គិត​ជា​កា​រ៉ាត់ ហើយ​បន្ទាប់​មក គឺ​ពាក់ព័ន្ធ​នឹង​ពណ៌ និង​គុណភាព​ផ្សេង​ៗ​ទៀត ដែល​យើង​ពិបាក​នឹង​មើល​ហើយ​ពន្យល់​ដោយ​ភ្នែក​ទទេ​បាន ពីព្រោះ​ពេល​ខ្លះ​ពេជ្រ​និង​អំបែង​កែវ​បើ​យើង​មិន​ចេះ​មើល​យើង​គិត​ថា អាច​ដូច​គ្នា​ក៏​ថា​បាន​ដែរ​។

មុន​នឹង​ទិញ​ពេជ្រ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​អំពី​ចំណុច​សំខាន់​ៗ​នៃ​ពេជ្រ​។ ដូច្នេះ​យើងខ្ញុំ​មិន​ផ្តល់​អនុសាសន៍​ឲ្យ​ទាំងអស់​គ្នា​ទៅ​ទិញ​ពេជ្រ​នោះ​ទេ ពីព្រោះ​វា​ងាយ​ខាតបង់​ងាយ​រង​នូវ​ការ​បោក​បញ្ឆោត ជា​ពិសេស គឺ​នៅ​លើ​គុណភាព​នៃ​ពេជ្រ​នោះ​តែ​ម្តង​។ អស់លោក លោកស្រី​អាច​ទិញ​ខ្លះ​ដើម្បី​ជា​គ្រឿង​លំអ​រលើ​ខ្លួន ប៉ុន្តែ​បើ​ទិញ​ហើយ​រក្សា​ទុក ដើម្បី​ដោះ​ដូរ គឺ​វា​មិន​ប្រសើរ​ជាង​ទិញ​មាស ឬ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ​យកការប្រាក់​នោះ​ទេ​។

នៅ​ពេល​ដែល​លោក​អ្នក​សម្រេចចិត្ត​ថា ទិញ​គ្រឿង​ពេជ្រ​អ្វី​ដែល​យើងខ្ញុំ​អាច ចែករំលែក​បាន​នោះ គឺ​ចូរ​ព្យាយាម​ពិភាក្សា​អំពី​តម្លៃ និង​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​ព្រមទាំង​ប័ណ្ណធានា​ឲ្យ​បាន​ត្រឹមត្រូវ​។​ក្រៅពី​នោះ​ហាង​ពេជ្រ ដែល​ទិញ​នោះ​ទៀត​សោត គឺ​ត្រូវ​តែ​មាន​ប្រវត្តិ​មានឈ្មោះ​មាន​អ​ស័​យ​ដ្ឋា​នទី​តាំង​ត្រឹមត្រូវ​ទាំងអស់​។​ពោល គឺ​អស់លោក​/​លោកស្រី​គួរតែ​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់បាន និង​របៀប​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​កំពុង​ទទួល​បាន​អ្វី​ដែល​អ្នក​កំពុង​ចំណាយ​ឲ្យ​វា​សាក​សម​។ អ្នក​ត្រូវ​តែ​ប្រាកដ​ថា អ្នក​កំពុង​អនុវត្ត​តាម​ដំណើរការ​នៃ​ការ​ទិញ​នេះ ដើម្បី​ធានា​ថា អ្នក​មិន​ត្រូវ​បាន​គេ​បោកប្រាស់​។

តាម​បទ​ពិសោធន៍​នៅ​ប្រទេស​គេ ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​ទាំង​តម្លៃ និង​គុណភាព អស់លោក​/​លោកស្រី ត្រូវ​តែ​ទទួល​បានការ​បញ្ជាក់​។​ការ​បញ្ជាក់​នេះ គឺជា​ជំហាន​សំខាន់​បំផុត​។ វា​ជា​រឿង​ចាំបាច់​បំផុត ប្រសិនបើ​អ្នក​ចំណាយ​ច្រើន​ជាង ១.000 ដុល្លារ លើ​ពេជ្រ​មួយ​គ្រាប់​។​គោលបំណង​នៃ​ការ​ទិញ​ពេជ្រ​ជាមួយនឹង​វិញ្ញាបនបត្រ គឺ​ដើម្បី​ធានា​ថា​អ្នក​កំពុង​ទទួល​បាន​ពេជ្រ​ដែល​សម​នឹង​តម្លៃ​របស់​វា​។​នៅ​ស្រុក​គេ​វិញ្ញាបនបត្រ​ដែល​ទទួលស្គាល់​អំពី​គុណភាព​ពេជ្រ គឺ​មាន​មក​ពី​មន្ទីរពិសោធន៍ GIA និង AGS​។

GIA មក​ពី​ពាក​ពេញ​ថា Gemological Institute of America វា​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​ផ្តោត​លើ​ការ​ស្រាវជ្រាវ និង​ការ​អប់រំ​អំពី​ត្បូង និង​គ្រឿងអលង្ការ​ត្បូង​នៅ​អា​មេ​រិ​ក ចាប់តាំងពី​ឆ្នាំ​១៩៣១ ហើយ​AGS វិញ មក​ពី American Gem Society ដែល​ជា​សមាគម​ពាណិជ្ជកម្ម​មិន​រក​ប្រាក់​ចំណេញ អា​មេ​រិ​ក​ដែល​ប្រមូលផ្តុំ​ដោយ អ្នកជំនាញ​គ្រឿងអលង្ការ​ដ៏​ល្អ​ដែល​ឧទ្ទិស​ដល់​ការ​កំណត់​រក្សា និង​លើកកម្ពស់​ស្តង់ដារ​ខ្ពស់​បំផុត​នៃ​ក្រមសីលធម៌ និង​អាកប្បកិរិយា​វិជ្ជាជីវៈ​នៃ​ពាណិជ្ជកម្ម​ត្បូង​មាន​តម្លៃ​។

សរុប​មក​វិញ​ពេជ្រ គឺជា​ទម្រង់​ដ៏​រឹង​មាំ​នៃ​ធាតុ​កាបូន​ជាមួយនឹង​អាតូម​របស់​វា​ដែល​កើតឡើង​នៅ​ក្នុង​រចនាសម្ព័ន្ធ​គ្រី​ស្តា​ល់​ដែល​ហៅ​ថា ពេជ្រ​គូប​។​ទម្រង់​រឹង​មួយទៀត​នៃ​កាបូន​ដែល​គេ​ស្គាល់​ថា ជា​ក្រា​ហ្វី​ត គឺជា​ទម្រង់​កាបូន​ដែល​មាន​ស្ថេ​រ​ភាព​គីមី​នៅ​សីតុណ្ហភាព និង​សម្ពាធ​នៅ​ក្នុង​កម្រិត​មួយ ប៉ុន្តែ​ពេជ្រ​អាច​រលាយ​បាន​ហើយ​បំប្លែង​រូបរាង​ខូចខាត​ទ្រង់ទ្រាយ​ទៅ​តាម​សំពាធ​សីតុណ្ហភាព និង​លក្ខខណ្ឌ​ផ្សេង​ៗ​ដូច្នេះ​ហើយ​ក្រៅពី​គ្រឿង​លំអ​វា​មិនមែន​ជា​វត្ថុ​សម្រាប់​ដោះ​ដូរ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ទូទាត់​ដូច​ជា​មាស​ឡើយ​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ