ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​សង្កេត​ឃើញ​ថា នៅ​ចុងឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣​នេះ ព្រះ​រាជ្យ​ក្រឹ​ត្យ​តែងតាំង «​ឧកញ៉ា​» មាន​ច្រើន​គួរ​អោយ​កត់សម្គាល់​។​ការ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា មាន​សារលិខិត​អបអរសាទរ និង​ជូនពរ​ត្រូវ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ គេ​សង្កេត​ឃើញ​ថា នៅ​ចុងឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣​នេះ ព្រះ​រាជ្យ​ក្រឹ​ត្យ​តែងតាំង «​ឧកញ៉ា​» មាន​ច្រើន​គួរ​អោយ​កត់សម្គាល់​។​ការ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា មាន​សារលិខិត​អបអរសាទរ និង​ជូនពរ​ត្រូវ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​នោះ​ដែរ​។

ការ​អបអរ​ទាំងនោះ​ ព្រោះ​គេ​យល់​ថា ឧកញ៉ា​ទាំង​អស់នោះ​បាន​ជួយ​ដល់​សង្គម​។ ប៉ុន្តែ​ទន្ទឹម​ជាមួយនឹង​ការ​កើនឡើង​នៃ​ចំនួន​ឧកញ៉ា​នោះ គេ​ក៏​សង្កេត​ឃើញ មាន​ឧកញ៉ា​ខិលខូច​ផង​ដែរ​។

តាម​ពិត​ទៅ ការ​ទទួល​បាន​ងារ​ជា​ឧកញ៉ា បន្ទាប់​ពី​បាន​ន​រណា​ម្នាក់​បាន​បរិច្ចាគ​ថវិកា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ឧកញ៉ា​ជា​ប្រភព​ធនធាន​ថវិកា​មួយ​ផ្នែក​នៅ​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម បន្ទាប់​ពី​ទទួល​បាន​គោរមងារ​ហើយ​នោះ​។

កន្លង​មក​មានការ​រិះគន់​ទៅ​លើ​សកម្មភាព​ឧកញ៉ា​មួយ​ចំនួន ដែល​បាន​ធ្វើ​សកម្មភាព​ប៉ះពាល់​សិទ្ធិ​មនុស្ស សេចក្តី​ថ្លៃថ្នូរ​ពលរដ្ឋ និង​សីលធម៌​សង្គម និង​បាន​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត នៅ​ក្នុង​មុខរបរ​ជាដើម​។​សាធារណៈជន​ធ្លាប់សូម​ឱ្យ​រដ្ឋ​ពិនិត្យ​លើ​អត្ត​ចរិត​បុគ្គល​ដែល​ទទួល​ងារ​ជា​ឧកញ៉ា ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​គោរមងារ​ដ៏​ខ្ពស់​ខ្ពង់​សម្រាប់​បុគ្គល​ដែល​បាន​ជួយ​សង្គម​ជាតិ​នេះ​ខូចខាត​ដោយសារ​បុគ្គល​មួយ​ចំនួន​ដែល​ខ្វះ​គុណធម៌​នោះ​។

គេ​នៅ​ចាំ​ថា កាលពី​ឆ្នាំ​២០១៩ មាន​ឧកញ៉ា​ជា​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំខ្លួន ដោយ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ដូច​ជា លោក​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ការ​រំ​លោ​.​ភ​ដីធ្លី និង​បោកប្រាស់​ពលរដ្ឋ ឧកញ៉ា ហេង សៀ បាន​រំ​លោ​.​ភ​បំពា​.​ន​លើ​រូបរាង​កាយ និស្សិត​នារី​ម្នាក់ ឧកញ៉ា ស៊ឹង សំ​អុល ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសាក៏​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ជំនួញ​ឈើ​ខុសច្បាប់​ជាដើម​។

គិត​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​មាន​ឧកញ៉ា អ្នកឧកញ៉ា​លើស​ពី​១​ពាន់​នាក់ ។ ហើយ​គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​នៅ​ដើមឆ្នាំ​២០២៣ មាន​ឧកញ៉ា​ជិត​១០​នាក់​ទទួល​បាន​គោរមងារ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

តាម​ពិត​ទៅ​ការ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា គឺ​មាន​សារសំខាន់ ដើម្បី​លើកទឹកចិត្ត​អោយ​អ្នកមាន​ធ្វើអំពើ​ល្អ ដើម្បី​ជួយ​ដល់​សង្គម​ដូច​ជា ជួយ​សង់​ផ្លូវ សាលារៀន និង​វត្ត​អារាម​ជាដើម​។​អំពើ​ល្អ​របស់​ឧកញ៉ា​គួរ​ត្រូវ​បាន​គោរព​។​ប៉ុន្តែ​បើសិនជា​មាន​ឧកញ៉ា​ច្រើន​ទៅ​ៗ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​នោះ​វា​អាច​ធ្វើ​អោយ​ខូច​ឈ្មោះ​ដល់​ឧកញ៉ា​ដែល​ត្រឹមត្រូវ និង​មានចិត្ត​សប្បុរស​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ