ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​របស់ Ronaldo ខ្សែប្រយុទ្ធ​សំណព្វចិត្ត Real Madrid នឹង​លាតត្រដាង​នៅ​ស​ប្តា​ហ៍​ក្រោយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ជើង​ស៊ុត​ប​ញ្ជូ​ល​ទី​របស់​ក្រុម​អធិរាជ​ស Real Madrid គឺ​កីឡា​រករ Cristiano Ronaldo

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ជើង​ស៊ុត​ប​ញ្ជូ​ល​ទី​របស់​ក្រុម​អធិរាជ​ស Real Madrid គឺ​កីឡា​រករ Cristiano Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្រាយ​បំភ្លឺ​ពី​អនាគត​របស់​ខ្លួន​នៅ​ស​ប្តា​ហ៍​ក្រោយ ។ 

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កាសែត The Time បាន​ផ្សាយ​ថា Real Madrid កំពុង​រៀបចំ​ឯកសារ​ខ្លះ​ៗ​ដើម្បី​ឲ្យ Ronaldo ស្រាយ​បញ្ជាក់​ពី​ស្ថានភាព​របស់​ខ្លួន ។ ភាព​ស្រពេចស្រពិល​របស់ Ronaldo នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​អាទិត្យ​ក្រោយ ។ ជា​ពិសេស​រឿង​ដែល​ថា Ronaldo ចង់​ចាក​ចេញពី​ក្រុម​ដោយសារ​តែ​បញ្ហា​ចោទប្រកាន់​មិន​បង់ពន្ធ​ក៏​នឹង​ត្រូវ​បកស្រាយ​ដែរ ។ 

កីឡាករ​រូប​នេះ​ក៏​មានការ​អាកអន់ស្រពន់ចិត្ត​ទៅ​នឹង​ការ​មិនសូវ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ក្រុម និង​អ្នកគាំទ្រ​ក្រុម​នៅ​ពេល​ខ្លួន​ជួប​ទុក្ខ​ខណៈ​ដែល​ខ្លួន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ក្នុង​ការ​ប្រកួត​កន្លង​មក ។ ជា​រួម​មក​អ្វី​ៗ​នឹង​ត្រូវ​ត្រដាង​ឲ្យ​បាន​ច្បាស់​នៅ​ស​ប្តា​ហ៍​ក្រោយ ។ សូម​រង់ចាំ​ទទួល​ដំណឹង​ទាំងអស់​គ្នា ៕