ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​អភិវឌ្ឍន៍នៅ​ច្រាំង​ទន្លេ​វ៉ៃ​គោ​ខាងជើង​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​រដ្ឋបាល​ខេត្តស្វាយរៀងបាន​សម្រេច​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​វ៉ៃ​គោ​ខាងលិច​ស្ពាន​ហា​វ៉េ ផ្លូវជាតិ​លេខ​១ ប៉ែក​ខាងជើង​ផ្លូវ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​មក​​ទាក់​ទស្សនា​ក្នុង​ខេត្ត​មួយ​នេះកាន់​តែ​ច្រើន ​។ ការ​សម្រេច​បែប​នេះ…

ខេត្តស្វាយរៀង​ ៖ ​រដ្ឋបាល​ខេត្តស្វាយរៀងបាន​សម្រេច​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​វ៉ៃ​គោ​ខាងលិច​ស្ពាន​ហា​វ៉េ ផ្លូវជាតិ​លេខ​១ ប៉ែក​ខាងជើង​ផ្លូវ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​មក​​ទាក់​ទស្សនា​ក្នុង​ខេត្ត​មួយ​នេះកាន់​តែ​ច្រើន ​។

ការ​សម្រេច​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣​​ ក្នុង​ឱកាស​ដែល​រដ្ឋបាល​ខេត្ត បើក​កិច្ចប្រជុំ​ពិនិត្យ​អនុវត្ត​លើ​ការងារ​អភិវឌ្ឍន៍​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែ​ន វិបុល អភិ​បាល​ខេត្តស្វាយរៀង​ ។ កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ឱ្យ​ខេត្ត​កាន់តែ​មាន​ភាព​រីក​ចម្រើន​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​បន្ថែម​ទៀត ជា​ពិសេស ​នាំ​យក​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឱ្យ​កាន់តែ​ទូលំទូលាយ ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នា​ពេល​បច្ចុប្បន្ន​។​

បើ​តាម​មន្ត្រី​សាលា​ខេត្តស្វាយរៀងបានឱ្យ​ដឹង​ថា ការងារ​អភិវឌ្ឍន៍​នៅ​ខេត្តស្វាយរៀង​ក្រោម​ការ​គិតគូរ​យកចិត្តទុក​ដាក់​​ពី​សំណាក់​លោក​ម៉ែ​ន វិបុល ជា​អភិបាលខេត្ត គឺ​មាន​ផែនការអភិវឌ្ឍន៍​ជា​ច្រើន​ទៀត ក្នុង​ការ​ធ្វើ​ឱ្យ​ខេត្តស្វាយរៀង​មានការ​រីក​ចម្រើន​និង​ក៏​ក្លាយទៅជា​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​ផង​ដែរ​។

មន្ត្រី​បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹក​មិ​ញ​នេះ​បាន​សម្រេច រៀបចំ​ទីតាំង​ស្ថានីយ​បូមទឹក​ឆៅ ដើម្បី​ពង្រីក​វិសាលភាព​ប្រព័ន្ធ​ទឹក​ស្អាត​ក្នុង​ខេត្តស្វាយរៀង ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ និង​បាន​សម្រេច​លើ​ការ​រៀបចំ ច្រាំង​ទន្លេ​វ៉ៃ​គោ បន្ថែម​ទៀត​ខាងលិច​ស្ពាន​ហា​វ៉េ​ផ្លូវជាតិ​លេខ​១ ខាង​ជើង​ផ្លូវ ដោយ​មានការ​រៀបចំ​ឱ្យ​មាន​បញ្ជរ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា បន្ទប់ទឹក​សាធារណៈ និង​កន្លែង​ចំណតរថយន្ត​ជាដើម​ ព្រមទាំង​ពិនិត្យ​និង​ដោះស្រាយ​លើ​ឯកសារ​ពាក់ព័ន្ធ​ដែល​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តស្វាយរៀង សូម​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការ​អភិវឌ្ឍ​ខេត្ត ហើយ​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​ការ​ចាក់​ដី​នៅ​មាត់ច្រាំង​ទន្លេ​វៃ​គោ ត្រង់​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​១ ថា​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ គឺ​មិន​ពិត​នោះ​ទេ ព្រោះ​នេះ​ជា​គម្រោង​ផែនការ​អភិវឌ្ឍ​របស់​ខេត្ត ដើម្បី​ឱ្យ​ក្រុង​ស្វាយ​រៀង មានការ​រីក​ចម្រើន មាន​សោភ័ណ​ភាព​ល្អ និង​ជា​តំបន់​ទេសចរ​ផង​ដែរ ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​, នាយក​រដ្ឋ​បាល​សាលាខេត្ត​, ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​, នាយក​ទីចាត់ការ ហិ​រ​ញ្ជ​វត្ថុ​សាលាខេត្ត លោក​អភិ​បាល​ក្រុង ស្វាយ​រៀង និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​៕

អត្ថបទសរសេរ ដោយ