ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង តម្រូវ​ឱ្យ​កីឡាករ​-​កីឡាការិនី​ក្រសួងមហាផ្ទៃ​ទាំងអស់​ធ្វើតេស្ត​រក​សារធាតុ​ញៀ.ន​ជា​ចាំបាច់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ មក​រា ឆ្នាំ​២០២៣ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ មក​រា ឆ្នាំ​២០២៣ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បានអញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​​ក្រសួងមហាផ្ទៃ​ដែល​ដណ្តើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នៅ​សាល​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឹ​ន​កីឡា​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ជា​ការ​ពិត​ណាស់​បច្ចុប្បន្ន​នេះ​វិស័យ​កីឡា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

ដោយឡែក​វិស័យ​កីឡា​ក្នុង​កងកម្លាំង​នគរបាល​ជាតិ​ក៏​មាន​សន្ទុះ​ខ្លាំងក្លា ទាំង​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ ។ កត្តា​ទាំង​អស់នេះ គឺ​ដោយ​មានការ​ជួយ​ឧបត្ថម្ភ និង​ការ​គាំទ្រ ជ្រោម​ជ្រែង​យកចិត្តទុកដាក់ និង​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ​នានា ព្រមទាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​អគ្គលេខាធិការដ្ឋាន ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ និង​គុណភាព​នៃ​ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី ស្រប​តាម​ស្ដង់ដារ​កំណត់​។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​ក្រឡាហោម​បាន​តម្រូវ​ឱ្យ​កីឡាករ​-​កីឡាការិនី​ក្រសួងមហាផ្ទៃ​ទាំងអស់ ត្រូវធ្វើ​តេស្ត​រក​សារធាតុ​ញៀ.ន​ជា​ចាំបាច់​មុន​នឹង​ចូលរួម​ជាមួយ​ក្រុម​កីឡាករ​-​កីឡាការិនី​ក្រសួងមហាផ្ទៃ ។ ប្រសិនបើ​កីឡាករ​-​កីឡាការិនី​ពិនិត្យ​រក​ឃើញ​សារធាតុ​ទាំងនោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ក្លាយជា​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ